រដ្ឋាភិបាលចិន បានផ្ដល់ប្រាក់ជំនួយ និងកម្ចីដល់រដ្ឋាភិបាលកម្ពុជា មានចំនួនច្រើនជាងគេក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធស្ពានផ្លូវថ្នល់ ក៏ប៉ុន្តែការប្រើប្រាស់ថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ត្រូវគណបក្សប្រឆាំងលើកឡើងថា គ្មានគុណភាព និងគ្មានប្រសិទ្ធភាពនោះឡើយ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង ស្នើឲ្យមន្ត្រីភាគីចិន ត្រួតពិនិត្យជំនួយ និងកម្ចី ដែលផ្ដល់ឲ្យកម្ពុជា យកមកសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនោះឡើងវិញ។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ បានស្នើឲ្យមន្ត្រីស្រាវជ្រាវ និងទំនាក់ទំនងកម្ពុជាចិន និងអាស៊ាន ត្រួតពិនិត្យឡើងវិញនូវថវិកាដែលផ្ដល់ជំនួយ និងកម្ចីដល់រដ្ឋាភិបាលកម្ពុជា សម្រាប់យកមកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនោះ។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ និងជាអ្នកនាំពាក្យ លោក យឹម សុវណ្ណ មានប្រសាសន៍ថា នៅក្នុងជំនួបមន្ត្រីស្រាវជ្រាវចិន ដែលធ្វើបាឋកថាកិត្តិយស ស្ដីពីទស្សនៈវិស័យសម្រាប់ទំនាក់ទំនងចិន និងកម្ពុជា ក្នុងបរិបទនៃទំនាក់ទំនងចិន និងអាស៊ាន នៅថ្ងៃទី៥ កញ្ញា នេះ លោកបានស្នើឲ្យរដ្ឋាភិបាលចិន សើរើឡើងវិញនូវជំនួយ និងកម្ចីចិន ផ្ដល់ឲ្យសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធស្ពាន ផ្លូវថ្នល់ ត្រូវធានាថា ធ្វើយ៉ាងណាឲ្យមានគុណភាព និងប្រសិទ្ធភាព។ លោកបញ្ជាក់ថា ក្រុមហ៊ុនចិន មួយចំនួន បានត្រូវរ៉ូវនឹងមន្ត្រីកម្ពុជា ប្រព្រឹត្តអំពើពុករលួយក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធគ្មានគុណភាពនេះ៖ «សំឡេង»។
ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ក្រោមជំនួយកម្ចីរបស់ចិន និងជំនួយរបស់ប្រទេសមួយចំនួនទៀត ត្រូវបានគេមើលឃើញថា សាងសង់គ្មានគុណភាពនោះទេ។ សាធារណជនទូទៅតែងនិយាយកំប្លុកកំប្លែងលេងថា ការធ្វើផ្លូវនៅស្រុកខ្មែរជាប់រហូត ដែលទំនងសំដៅលើផ្លូវនោះគ្មានគុណភាព ធ្វើហើយធ្វើទៀត។
លោក យឹម សុវណ្ណ លើកជាឧទាហរណ៍ជាក់ស្ដែង ដូចជា ផ្លូវពីភ្នំពេញ ទៅសៀមរាប ពីភ្នំពេញ ទៅស្ទឹងត្រែង ឥឡូវនេះខូចខាត ពិសេសផ្លូវពីភ្នំពេញ ទៅកំពង់ធំ ខូចខាតស្ទើរតែទាំងស្រុង។ លោក យឹម សុវណ្ណ បន្ថែមថា មន្ត្រីស្រាវជ្រាវ និងទំនាក់ទំនងចិន កម្ពុជា និងអាស៊ាន សន្យាថា គេនឹងត្រួតពិនិត្យពីករណីនេះ៖ «សំឡេង»។
មន្ត្រីនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន និងជារដ្ឋលេខាធិការ លោក សួន រចនា មិនធ្វើអត្ថាធិប្បាយអំពីបញ្ហានេះទេ ដោយបង្វែរឲ្យសួរនាយកខុទ្ទកាល័យរដ្ឋមន្ត្រី និងជាអនុរដ្ឋលេខាធិការ លោក ស្លូត សំបូរ វិញ។
វិទ្យុអាស៊ីសេរី ទាក់ទង លោក ស្លូត សំបូរ នៅថ្ងៃទី៥ កញ្ញា នេះ តែលោកប្រាប់ថាជាប់ប្រជុំ។
នាយកប្រតិបត្តិនៃអង្គការសមធម៌កម្ពុជា លោក អៀង វុទ្ធី ធ្លាប់ឲ្យវិទ្យុអាស៊ីសេរី ថា ទឹកប្រាក់កម្ចីរបស់ចិន លើការអភិវឌ្ឍវិស័យសាងសង់ផ្លូវថ្នល់ និងស្ពាន មិនមានគុណភាព។ ម្យ៉ាងវិញទៀត ទឹកប្រាក់ទាំងនោះ ត្រូវបានផ្ទេរទៅប្រទេសចិន វិញ តាមរយៈការជួលបុគ្គលិកជាជនជាតិចិន ក្រុមហ៊ុនចិន និងការនាំចូលសម្ភារៈពីប្រទេសចិន ជាដើម។
របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ចាប់តាំងពីឆ្នាំ១៩៩២ ដល់បច្ចុប្បន្ន ចិន បានផ្ដល់ជំនួយឥតសំណង និងប្រាក់កម្ចីត្រង់អត្រាការប្រាក់ទាបចំនួនជិត ៣ពាន់លានដុល្លារអាមេរិក។ ទឹកប្រាក់ទាំងអស់ រដ្ឋាភិបាលបានយកមកកសាងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដូចជា ការកសាងស្ពាន ថ្នល់ ជាដើម។
ផ្លូវជាតិ និងផ្លូវសំខាន់ៗនៅតាមបណ្ដាខេត្តនានា រដ្ឋាភិបាលពង្រីកបានជាង ៤ម៉ឺន ៥ពាន់គីឡូម៉ែត្រ ក្រោមជំនួយរបស់ដៃគូអភិវឌ្ឍន៍អន្តរជាតិចំនួនបី រួមមាន ប្រទេសចិន ជប៉ុន និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ក្នុងចំណោមហិរញ្ញប្បទានទាំងនោះ មានតែប្រទេសជប៉ុន មួយទេដែលផ្ដល់ជំនួយឥតសំណង ប៉ុន្តែប្រទេសចិន វិញ ជាប្រទេសដែលផ្ដល់ប្រាក់កម្ចីធំជាងគេលើវិស័យហេដ្ឋារចនាសម្ព័ន្ធសម្រាប់រដ្ឋាភិបាលកម្ពុជា៕
1 comment:
-Drgunzet- used to be a secret Yuon/Vietnamese agent/gook hiding in Khmer Rouges uniform and used to work with Hun Sen to kill many innocent and educated people during the Killing Fields. -Drgunzet- is a very ugly man looking like Chheang Vun with his shacky or shaking ass and walking like a duck by swinging body like an old Vietnamese/Yuon lady.
Post a Comment