Thai Supreme Commander Tanasak Patimapragorn will visit Cambodia Aug 30-31, possibly to discuss issues related to the Preah Vihear temple. Prime Minister Gen Prayuth Chan-ocha assigned Gen Tanasak to... Read the full article at The Bangkok Post.
មេបញ្ជាការជាន់ខ្ពស់យោធាថៃ លោក ថាណាសាក់ ប៉ាទីម៉ាប្រាឃន (Tanasak Patimapragorn) នឹងមកទស្សនកិច្ចនៅកម្ពុជា រយៈពេលពីរថ្ងៃ គិតចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ សីហា ដំណាច់ខែនេះ។
នៅក្នុងដំណើរទស្សនកិច្ចនេះ លោក ថាណាសាក់ ប៉ាទីម៉ាប្រាឃន នឹងជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលភាគីទាំងពីរនឹងអាចពិភាក្សាគ្នាអំពីជម្លោះនៅតំបន់ក្បែរប្រាសាទព្រះវិហារ ទៀតផង ក្រៅពីជជែកគ្នាអំពីបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការកសាងផ្លូវគមនាគមន៍ជាដើម នេះបើតាមកាសែតថៃ បាងកក ប៉ុស្តិ៍ (Bangkok Post) ចុះផ្សាយនៅថ្ងៃទី២៦ សីហា។
ទស្សនកិច្ចរបស់ភាគីថៃ នេះ ធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចខាងភាគីកម្ពុជា ដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិ ទៀ បាញ់ ទៅប្រទេសថៃ នៅដើមខែសីហា កន្លងទៅនេះ ដែលភាគីកម្ពុជា ចង់លើកអំពីបញ្ហាជម្លោះនៅតំបន់ប្រាសាទព្រះវិហារ ទៅពិភាក្សាដែរ តែភាគីថៃ ឆ្លើយថា ពេលនោះមិនមែនជាពេលវេលាល្អសម្រាប់ជជែកគ្នាអំពីរឿងជម្លោះនៅតំបន់ប្រាសាទព្រះវិហារ នោះទេ៕
1 comment:
No Need Ah Tanasak, It's done. Preah Vihear in now Khmer property including the surrounding lands.
You just take care of your own shit.
Post a Comment