A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 26 August 2014

An opposition activist, Ouk Pich Samnang, put under surveillance/monitoring by court សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ត្រូវ​តុលាការ​ដាក់​ឲ្យ​ឋិត​ក្រោម​ការ​ត្រួត​ពិនិត្យ

អ៊ុក ពេជ្រ​សំណាង ៦២០
សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុក ពេជ្រ​សំណាង មាន​មុខ​របរ​រត់​រ៉ឺម៉ក​ទេសចរណ៍ និង​ជាង​កាត់​សក់​ផ្ដល់​បទសម្ភាសន៍​ក្រោយ​ចេញ​ពី​បំភ្លឺ​នៅ​តុលាការ​ក្រុង ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។ រូបថត​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៤
RFA/Sochivy




ចៅក្រម​សាលា​ដំបូង សម្រេច​ដាក់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុក ពេជ្រ​សំណាង អោយ​ឋិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ ពី​បទ​ចូលរួម​ធ្វើ​កុបកម្ម​ប្រឆាំង​នឹង​មន្ត្រី​រាជការ​សាធារណៈ និង​ហិង្សា​ដោយ​ចេតនា ប្រព្រឹត្ត​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា។
ការ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ លោក កែវ មុនី នេះ គឺ​បន្ទាប់​ពី​បាន​សាកសួរ លោក អ៊ុក ពេជ្រ​សំណាង រយៈពេល ៣​ម៉ោង នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​សីហា ក្នុង​ហេតុផល​ដើម្បី​ធានា​ថា លោក ពេជ្រ​សំណាង នឹង​បង្ហាញ​ខ្លួន​គ្រប់​ពេល​ដែល​នីតិវិធី​តុលាការ​ត្រូវ​ការ។ យ៉ាង​ណា សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ រូប​នោះ ត្រូវ​បំពេញ​លក្ខខណ្ឌ​មួយ​ចំនួន​រួម​មាន មិន​ត្រូវ​ចាក​ចេញ​ពី​ប្រទេស ឬ​ផ្លាស់​ប្ដូរ​ទីលំនៅ​ដោយ​ពុំ​ផ្ដល់​ដំណឹង​ដល់​ចៅក្រម​ស៊ើបសួរ ត្រូវ​បង្ហាញ​ខ្លួន​នៅ​ស្នងការ​នគរបាល​ចំនួន ២​លើក​ក្នុង​មួយ​ខែ និង​ត្រូវ​ឆ្លើយ​តប​នឹង​ការ​កោះ​ហៅ​របស់​ចៅក្រម​ស៊ើបសួរ។
លោក អ៊ុក ពេជ្រ​សំណាង ដែល​មាន​វ័យ ៥១​ឆ្នាំ មាន​មុខ​របរ​រត់​រ៉ឺម៉ក​ទេសចរណ៍ និង​ជាង​កាត់​សក់ ថ្លែង​នៅ​ខាង​មុខ​តុលាការ​នៅ​ក្រោយ​ពេល​ចេញ​ពី​សាកសួរ​នោះ​ថា ចៅក្រម​ហាក់​ពុំ​មាន​ភស្តុតាង​ដើម្បី​ចោទ​ប្រកាន់​រូប​លោក​ឡើយ។ លោក​គិត​ថា ការ​ចោទ​ប្រកាន់​រូប​លោក ជា​ការ​គំរាម​កំហែង​នយោបាយ ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់​ដ៏​ត្រឹមត្រូវ​មួយ៖ «ខ្ញុំ​ដេញ​ដោល​សួរ​បញ្ហា​ហ្នឹង ហេតុផល​ហ្នឹង​អោយ​ច្បាស់​លាស់ តើ​អ្នក​ឯង​ចោទ​ប្រកាន់​ខ្ញុំ​សូម​ឯកសារ សូម​អោយ​មើល​ឃើញ​ទិដ្ឋភាព​ជាក់ស្តែង ដែល​ទង្វើ​ដែល​ខ្ញុំ​បាន​ធ្វើ​អ្វី​ខ្លះ ឃុបឃិត​ទៅ​លើ​មុខងារ​ហ្នឹង​ប្រឆាំង​មន្ត្រី​រាជការ​ហ្នឹង សុំ​បង្ហាញ​អោយ​ច្បាស់ អត់​ទាំង​ឆ្លើយ​ខ្ញុំ​ផង ហី​មក​ចោទ​ខ្ញុំ​ទាំង​ងងើល»

ក្រៅ​ពី​ការ​សាកសួរ លោក ពេជ្រ​សំណាង តុលាការ​មាន​ដីកា​កោះ​ហៅ​សកម្មជន​គណបក្ស​នេះ​ចំនួន ៣​រូប​ទៀត​មក​សាកសួរ គឺ​លោក អាន បឋម លោក សាន សីហៈ និង ទេព ណារិន។ អ្នក​ទាំង​នោះ​ក៏​នឹង​ត្រូវ​ចូល​ខ្លួន​ជា​បន្តបន្ទាប់ ចាប់​ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​២៩ ខែ​សីហា ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ដូច​គ្នា​នេះ​ដែរ៕

No comments: