A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 29 August 2014

Tea Banh ordered Brigade 70, which brutally suppressed protesting garment workers on Veng Sreng Road, to recruit 700 soldiers [Brigade 70 is also one of Hun Sen's Bodyguard Unit, which is Hun Sen's private army] លោក​ទៀ បាញ់ បញ្ជា​ឲ្យ​កងពល​តូច​ ដែល​សហការ​បង្ក្រាប​បាតុកម្ម​នៅ​ផ្លូវ​វ៉េងស្រេង​រើស​ទ័ព​បន្ថែម​​

ដោយ៖​ ញឹម សុខន​​ | ថ្ងៃសុក្រ ទី29 សីហា 2014,

លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន (រូបថត៖ ញឹម សុខន)
រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក ទៀ បាញ់ ប្រកាស​ឲ្យ​កងពលតូច​ថ្មើរជើង​លេខ​៧០ ជ្រើសរើស​កងទ័ព​៧០០​នាក់ បន្ថែមទៀត តាម​តម្រូវការ​ជាក់ស្តែង ដើម្បី​ការពារ​សន្តិសុខ​ផ្ទៃក្នុង និង​បូរណភាព​ដែនដី​។​
ការប្រកាស​នេះ​ ធ្វើឡើង​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​កងទ័ព នៅ​បន្ទាយ​កងពលតូច​ថ្មើរជើង​លេខ​៧០ ដែល​មាន​ទីតាំង​នៅ​ជាប់​ជើងភ្នំ​ម្រះព្រៅ ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​នា​ថ្ងៃទី​២៩​ ខែ​សីហា​ ឆ្នាំ​២០១៤​នេះ​។​
ក្នុង​ពិធី​នោះ លោក ទៀ បាញ់ ថ្លែងថា ថ្មី​ត្បិតតែ​ពេលនេះ ស្ថាន​ការ​នយោបាយ​ផ្ទៃក្នុង បាន​ចុះ​កម្ដៅបន្តិច​វិញ​ក៏ដោយ ក៏​ប៉ុន្តែ​ស្ថានការណ៍​នៅ​ព្រំដែន​ថៃ រឿង​ប្រាសាទព្រះវិហារ ចលនា​តវ៉ា​រឿង​ដីធ្លី​នៅក្នុង​ប្រទេស មិនទាន់​បាន​ដោះស្រាយ​ចប់​ទេ​។ លោក​ថា ដូចនេះ​ជា​តម្រូវការ​ចាំបាច់ ក្រសួង​ការពារជាតិ​សម្រេច​ឲ្យ​កង​ពលនេះ ជ្រើសរើស​កងទ័ព​ចំនួន​៧០០​នាក់​បន្ថែម​ទៀត​នៅ​ឆ្នាំ​២០១៥​។​
លោក ទៀ បាញ់ ឲ្យដឹងទៀតថា ទាំង​នាយទាហាន ទាំង​ពលទាហាន ក្នុង​កងពល​តូច​ថ្មើរជើង​លេខ​៧០​នេះ បាន​បំពេញ​ការងារ សហការ​បាន​ល្អ ជាមួយ​កងរាជអាវុធហត្ថ និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​ទៀត ទប់ស្កាត់​ចលនា​បាតុកម្ម កន្លង​ទៅ​ធ្វើឲ្យ​ស្ថានការណ៍​នយោបាយ​មាន​លំនឹង​។ ពិសេស​ករណី​នៅ​ផ្លូវ​វ៉េងស្រេង ដែល​លោក​យល់ថា ជា​ចលនា​ទាមទា​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ចុះចេញ​ពី​តំណែង ស្ងប់ស្ងាត់​ទៅ​វិញ​។​
លោក​ ទៀ បាញ់ អញ្ជើញ​ជាអ​ធិប​តីក្នុង​​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​កងទ័ព នៅ​បន្ទាយ​កងពលតូច​ថ្មើរជើង​លេខ​៧០ កាលពីព្រឹកមិញ (រូបថត៖ ញឹម សុខន)
ព្រឹត្តិការណ៍​បង្ក្រាបនៅ​ផ្លូវ​វ៉េងស្រេង​នោះ បណ្តាលឲ្យ​កម្មករ​យ៉ាងតិច​៥​នាក់ ត្រូវបាន​បាញ់សម្លាប់​នៅនឹងកន្លែង ប្រមាណ​ជា​៤០​នាក់​បាញ់​ឲ្យ​រងរបួស និង​មួយចំនួនទៀត​ត្រូវ​សមត្ថកិច្ច​ចាប់ឃុំខ្លួន​។​
ព្រឹត្តិការ​ណ៍បាញ់សម្លាប់​នោះ ត្រូវ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថ្កោលទោស រដ្ឋាភិបាល​ថា បាន​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​វែកមុខ​ជនដៃដល់ និង​អ្នក​នៅ​ពីក្រោយ​ខ្នង​មក​ផន្ទាទោស​។​
​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក ទៀ បាញ់ ឲ្យដឹងទៀតថា លោកមិន​ចង់​និយាយ​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ទេ ប៉ុន្តែ​លោក​ថា ការទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ចុះ​ចេញពី​តំណែង​ ជា​រឿង​ដែលមិន​អាច​ទទួលយកបាន​។

មុន​លោក ទៀ បាញ់ ថ្លែង​សុន្ទរកថា​បិទ​វគ្គ​ហ្វឹកហ្វឺន​នេះ កងទ័ព​ថ្មើរជើង​ជា​សិក្ខា​កាម​ចំនួន​ជាង​៥០០​នាក់ បើក​យុទ្ធនាការ ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត ដោយ​ចល័តរថ​គ្រោះ​១២​គ្រឿង ប្រភេទ​BMP អាវុធ​គាំទ្រ ប្រភេទ​៦០​និង​៨០​មី​លី​ម៉ែត B41​ និង​អាវុធ​ស្វ័យប្រវត្តិ​មួយចំនួនទៀត ជា​ការបង្ហាញ​ពី​ភាព​ប៉ិនប្រសប់​ក្រោយ​ពី​បាន​ហ្វឹកហាត់​រយៈពេល​៣​ខែ​កន្លង​ទៅ​។​
យ៉ាងនេះក្តី លោក ទៀ បាញ់ បាន​ក្រើនរំឭក​ដល់​សិក្ខាកាម​ដែល​បាន​បញ្ចប់​វគ្គ​បណ្តុះបណ្តាល​ថា បើ​ពួកគេ​ហ្វឹកហាត់ ទទួលបាន​ចំណេះ​ប្រកបដោយ​ជំនាញ​ពិតប្រាកដ ពួកគេ​នឹង​ទទួលបាន​ជោគជ័យ រាល់​កិច្ចការ​ដែលពួក​គេ​យកទៅ​អនុវត្ត​ជាក់ស្តែង។​
ប៉ុន្តែ​លោក​ថា បើ​ការហ្វឹកហាត់​នោះ ទទួលបាន​ចំណេះដឹង​មិន​ច្បាស់លាស់​នោះ ពួកគេ​អាច​ថ្លោះ​ធ្លោយ ដូច​ករណី​ធ្លាក់​ឧទ្ធម្ភាគចក្រ ពេល​ហ្វឹកហាត់​នា​ពេល​កន្លង​ទៅ​។
ការធ្លាក់​ឧទ្ធម្ភាគចក្រ​នា​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០១៤ បណ្តាលឲ្យ​មនុស្ស​៤​នាក់​ស្លាប់ និង​ម្នាក់​ទៀត​រងរបួស​។ ប៉ុន្តែ​លោក ទៀ បាញ់ បាន​បួងសួង​ឲ្យ​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ស្លាប់ ទៅកាន់​សុគតិភព​ផងដែរ​៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

2 comments:

Anonymous said...

បើបងប្អូនចូលជាទាហា៊ន សូមបំរើជាតិ សូមកំុបំរើបុគ្គល បើបុគ្គលនោះ ជាអ្នកស្នេហាជាតិបំរើជាតិពិតប្រកដ មានន័យថា រកសន្តិភាព,ឯករាជ,អព្យា ក្រិត,បូរណភាពទឹកដី,មិនរណបបំរើបរទេស,ធ្វើការបំរើខ្មែរដោយបរិសុទ្ធ នោះទើបត្រូវយើងគាំទ្រ ឯចំណែករដ្ឋាភិបាលហុ៊នសែនសព្វថ្ងៃ ជារដ្ឋាភិ បាលអាយ៉ងយួនដូច្នេះមិនត្រូវគាំទ្រពួកវាទេ យើងជាមនុស្សកើតមកកើត មកបំរើជាតិ មិនបំរើបុគ្គលទេ យើងមិនមែនសត្វធ្វើអ្វីមួយត្រូវពិវារណា មិន តាមតែគេញាក់ដូចសត្វនៅះទេ សូមពិចារណាអោយបានល្អិតល្អន់ ។

Anonymous said...

he does look like a duck being shot just as his name sake...