A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 29 August 2014

Court released 5 land rights activists from Lorpeang village តុលាការ​ដោះលែង​អ្នកភូមិ​៥​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ឡ​ពាង​

ដោយ៖​ ប្រែ​ង សត្យា​ភិរក្ស និងស៊ុន ណារិន​ | ថ្ងៃសុក្រ ទី29 សីហា 2014, 

រូបអ្នកភូមិឡពាងទាំង៥នាក់ ដែលត្រូវបាន​ដោះលែង (រូបថត៖ Krishan)
​ប្រជា​សហគមន៍​៥​នាក់ មាន​ទាំង​អ្នកភូមិ​ឡ​ពាង និង​អ្នកភូមិ​ផ្សេង​ទៀត​ដែល​ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លីនៅ​ឡ​ពាង​ខេត្ត​កំពង់ឆ្នាំង ត្រូវបាន​ដោះលែង​វិញ​ហើយ​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ បន្ទាប់​ពី​មាន​ការអន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​។ 
​អ្នកស្រី អ៊ុំ សុ​ភី ដែល​មាន​ស្វាមី​ជាប់​ពន្ធនាគារ​ឈ្មោះ​ស្ងួន ញឿន និង​តំណាងឲ្យ​ប្រជាពលរដ្ឋ​នៅ​ឡ​ពាង ប្រាប់​ VOD​ ថា​អ្នក​ភូមិ​ទាំង​៥​នាក់ ត្រូវបាន​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​នៅ​ម៉ោង​ប្រហែលជា​៤​រសៀល​។
​កាលពី​ថ្ងៃ​ទី​២៧​ខែ​សីហា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ លោក អង្គ​វង្ស វឌ្ឍនា បាន​ផ្ញើលិខិត​មួយ​ទៅ​ប្រធាន​តុលាការ និង​ព្រះរាជអាជ្ញា​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ឲ្យ​ពិនិត្យ និង​ស្នើ​ឲ្យ​ដោះលែង​អ្នក​ត្រូវ​ចាប់ខ្លួន​ទាំង​៥​នាក់ ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​ជាមួយ​ភរិយា​លោក​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​រ៉ែ និង​ថាមពល​។​
​លិខិត​របស់​ក្រសួង​យុត្តិធម៌ ធ្វើឡើង​ស្រប​តាម​សំណើ​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​កំពង់ឆ្នាំង លោក ស្រី កែវ ច័ន្ទ​មុនី ដែល​បាន​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី សុំ​ធានា​ឲ្យ​ប្រជា​សហគមន៍​ទាំង​៥​នាក់​នៅ​ក្រៅ​ឃុំ​។​
អង្គការលីកាដូ ឲ្យដឹងថា ​អ្នក​ភូមិ​ទាំង៥​នាក់ ត្រូវបាន​ដោះលែង និង​ដាក់ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​ដោយ​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ៣​យ៉ាង​គឺ​៖ ទីមួយ ត្រូវ​ចូល​ខ្លួនបង្ហាញមុខក្នុង​តុលាការ ​នៅពេល​មាន​ដីកា​កោះហៅ ទី​ពីរ មិន​ត្រូវ​ផ្លាស់ប្តូរ​ទីកន្លែង​ស្នាក់នៅ​ដោយ​មិន​មាន​ការជូន​ដំណឹង​ដល់​អាជ្ញាធរ និង​ទី​បី ត្រូវ​បង្ហាញខ្លួន​ដល់​នគរបាល​ប៉ុស្តិ៍​ក្នុង​តំបន់​ជា​រៀងរាល់​ខែ​។​
​កន្លងទៅ អ្នកភូមិ​ឡ​ពាង និង​អ្នកភូមិ​មួយចំនួនទៀត បាន​ឡើងមក​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​ទៅ​កាន់​ស្ថាប័នរដ្ឋ និង​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ទាមទារ​ឲ្យ​ដោះលែង​តំណាង​ភូមិ​៥​នាក់​ដោយ​គ្មាន​លក្ខខណ្ឌ​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​ឲ្យបាន​ឆាប់​។ ពួកគេ​ក៏​ទាមទារ​ឲ្យ​បញ្ឈប់​រាល់​ការចោទប្រកាន់​នានា ទៅ​លើ​តំណាង​របស់​ពួកគាត់​។​

កាលពី​ថ្ងៃ​ទី​២១​ខែកក្កដា ឆ្នាំ​២០១៤ អាជ្ញាធរ​បាន​ចាប់ខ្លួន​មនុស្ស​ពីរ​នាក់ គឺ​លោក ម៉ា​ង យ៉ាវ និង​លោក សៀង ហេង​។ ចំណែក​នៅ​ថ្ងៃ​ទី​១២​ខែ​សីហា អាជ្ញាធរ​បាន​ចាប់ខ្លួន​មនុស្ស​៣​នាក់​ទៀត គឺ​លោក គុជ ហុក លោក ស្រ៊ុន ផា និង​លោក ស្ងួន ញឿន នៅ​ពេល​ពួកគាត់​ឡើង​មក​ដាក់​ញត្តិ​នៅ​ភ្នំពេញ​។ 
​យ៉ាងណាក៏ដោយ ក្រុម​កម្មករ​សំណង់​ចំនួន​២៨​នាក់ ធ្វើការ​នៅ​ក្រុមហ៊ុន​ខេ​ឌី​ស៊ី​ដែល​ជា​ភាគី​ទំនាស់ ក៏​បាន​នាំគ្នា​ឡើង​មក​ដាក់​ញត្តិ​នៅ​ស្ថាប័នរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ ដោយ​សុំ​អន្តរាគមន៍​កុំឲ្យ​មាន​ការដោះលែង​តំណាង​អ្នក​ទាំង​៥​នាក់ ដែល​ពួកគេ​ចោទថា​បាន​បង្ក​របួស​ស្នាម​លើ​ពួកគេ​៕
សូមសរសេរមកលោក ប្រែង សត្យាភិរក្ស តាមរយៈ phireak1988.kth@gmail.com

No comments: