The National Assembly, which the opposition finally joined earlier this month after boycotting it since September, will officially vote for its leadership today, with the Cambodia National Rescue Party set to take six of 13 permanent standing committee spots.
The unprecedented power-sharing agreement with the ruling Cambodian People’s Party has been presented by the CNRP as a breakthrough moment in Cambodian democracy and a chance for substantive debate and scrutiny to enter what has long been regarded as a rubber-stamp institution.
But Sam Rainsy, the only real challenger to Prime Minister Hun Sen in the past decade and the man who led the CNRP in last July’s watershed election, will take a back seat in terms of an official position.
As an “ordinary National Assembly member”, he will instead be able to advise and guide his “higher-ranking colleagues”, he said yesterday.
“I want to give my younger colleagues an opportunity to gain experience, to show how to unselfishly serve the public and to become the new leaders that this country needs,” he said.
Rainsy’s deputy, Kem Sokha, who headed the Human Rights Party before it merged with the Sam Rainsy Party to form the CNRP, will be the opposition’s highest-ranking member in parliament as first deputy president.
Senior lawmakers Eng Chhay Eang, Pol Ham, Yem Ponharith, Mu Sochua and Yim Sovann will chair five commissions, while Son Chhay, Ou Chanrith, Mao Monivann, Long Ry and Tioulong Saumura (who is married to Rainsy) will hold the deputy chairs on the other five commissions controlled by the CPP.
While Rainsy’s decision to stay above the fray is wise, observers say, he likely had little other choice.
Ahead of the election, Rainsy and Sokha had agreed that if the newly formed party won, Sokha would become parliamentary president and Rainsy would become Prime Minister.
Having already positioned himself as competing for the executive branch of government, and letting Sokha focus on the legislative side, the top parliamentary position given to the CNRP was Sokha’s for the taking, analysts say.
“What’s he going to do? Fight with Kem Sokha for the position of first vice president?” said political commentator Ou Virak.
But opposition spokesman Yim Sovann rejected that the pre-election agreement had anything to do with the recent doling out of positions, pointing to Rainsy’s history of stepping aside to allow others to hold leadership positions in parliament.
“When he chaired the SRP, you can see that he did not take any position in the [parliament]. He sacrificed everything for his subordinates,” Sovann explained.
But the CNRP leader is also hoping that rule changes in parliament will be made to formally recognise the opposition, a feature of the British Westminister parliamentary system that he has made no secret of wanting to see implemented in Cambodia.
Such changes would see him recognised as the “leader of the opposition”, and depending on how far the ruling party is willing to go, could allow him to debate directly with Hun Sen.
While CNRP whip Son Chhay yesterday said the party would still be pushing for a full shadow cabinet and a budget to scrutinise the government, Rainsy said that the party would be “realistic” about what it can get.
Senior CPP figures have opposed the formation of a shadow cabinet.
“We will be realistic and flexible in playing the role of a loyal, constructive and creative opposition,” Rainsy said, adding that recognition of the opposition would be in line with the July 22 agreement between the two parties.
Senior CPP lawmakers Cheam Yeap and Chheang Vun could not be reached yesterday, and assembly spokesman Nhem Thavy declined to comment on what sort of compromise could be reached, saying it was the decision of senior leaders.
“I understand that lawmakers have their ideas. And they want to do this standard or that standard.… This is the ideas of the top leaders in politics, I do not have any comment on this.”
Separately, 12 civil society groups, including prominent election watchdogs Comfrel and NICFEC, have called on the parliament to keep current second deputy president Khuon Sodary in her position.
Sodary is expected today to give up her post in favour of first deputy Nguon Nhel, who will step down one rung to make way for Kem Sokha.
The groups say that keeping a female in the position is part of Cambodia’s obligations under the Convention on the Elimination of All Forms of Discrimination Against Women.
But spokesman Thavy said the reshuffle was a “political decision” and had nothing to do with gender.
ADDITIONAL REPORTING BY MEAS SOKCHEA
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងអនុប្រធានទី១រដ្ឋសភាជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២៦ ខែសីហា។ លោក កឹម សុខា ត្រូវបានតំណាងរាស្ត្រ ១១៦នាក់ បោះឆ្នោតយល់ព្រមឲ្យបំពេញតួនាទីជាអនុប្រធានទី១ថ្មីនេះជំនួសលោក ងួន ញ៉ិល ដែលត្រូវសភាពេញអង្គបោះឆ្នោតឲ្យធ្វើជាអនុប្រធានទី២វិញ។
ប្រធានបទបីសំខាន់ដែលអនុប្រធានទី១ថ្មីរដ្ឋសភា លោក កឹម សុខា ប្ដេជ្ញាចិត្តថា នឹងត្រូវសម្រេចឲ្យបាននោះរួមមាន ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ការជំរុញធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងសភា និងគម្រោងការកំណត់ពេលវេលាជួបពិភាក្សាគ្នាក្រៅផ្លូវការរបស់មេដឹកនាំគណបក្សជាប់ឆ្នោតទាំងពីរ។
លោក កឹម សុខា មានប្រសាសន៍ថា តំណែងរបស់លោកថ្ងៃនេះបានមកពីការខិតខំប្រឹងប្រែងរបស់លោកផង និងបានមកពីការគាំទ្រពីសំណាក់ពលរដ្ឋផង។ លោករំលឹកប្រាប់អ្នកកាសែតថា លោកធ្លាប់ធ្វើជាប្រធានអង្គការសង្គមស៊ីវិលលើកស្ទួយសិទ្ធិមនុស្ស លោកធ្លាប់ជាប់គុក និងមានប្រវត្តិតស៊ូមតិដើម្បីលទ្ធិប្រជាធិបតេយ្យ។
លោកសន្យាថា នឹងធ្វើគ្រប់បែបយ៉ាងដើម្បីឲ្យអំណាចទាំងបីនៅកម្ពុជា ដំណើរការដោយរលូនស្របតាមរដ្ឋធម្មនុញ្ញ។ សារសំខាន់របស់លោក កឹម សុខា ដែលចង់ផ្ញើជូនពលរដ្ឋខ្មែរ គឺជាជំហររបស់លោកថាមិនកែប្រែឡើយ៖ «បើសិនជាយើងឲ្យអំណាចមួយៗនោះ ស្ថិរភាពនយោបាយនឹងមិនមានពិតប្រាកដ។ ខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋខ្មែរចង់បានប្រជាធិបតេយ្យពិតប្រាកដ សាររបស់ខ្ញុំ ខ្ញុំចង់ប្រាប់ពលរដ្ឋថា ខ្ញុំមិនថយក្រោយទេ ខ្ញុំនៅធ្វើដដែល ជាពិសេសការការពារសិទ្ធិអំណាចរបស់ប្រជាពលរដ្ឋ»។
ចំណែកប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៉ី វិញបានចាត់ទុកថា ការកាន់តំណែងរបស់លោក កឹម សុខា ជាជំហានថ្មីមួយនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងសភា។ ឆ្លើយនឹងសំណួរដែលសួរថា ហេតុអ្វីបានជាលោកមិនកាន់តំណែងក្នុងគណៈកម្មការជំនាញណាមួយនៃរដ្ឋសភា លោក សម រង្ស៉ី ញញឹម ហើយឆ្លើយថា លោកទុកឱកាសឲ្យមន្ត្រីដែលមានវ័យក្មេងជាងលោកជាអ្នកបញ្ចេញសមត្ថភាព។ ចំណែកលោកដើរតួជាអ្នកតម្រង់ទិសពីខាងក្រោយ៖ «គ្រាន់តែនៅពីក្រោយ។ ខ្ញុំអាចជួយផ្តល់ជាគំនិតដល់សហការីខ្ញុំដែលមានវ័យក្មេងជាងខ្ញុំ»។
រដ្ឋសភាបានប្រើប្រាស់យន្តការបោះឆ្នោតដោយសម្ងាត់ដើម្បីជ្រើសតាំងក្បាលម៉ាស៊ីនរដ្ឋសភាជាថ្មី។ក្នុងចំណោមសមាជិកសភា ១២២នាក់ ដែលមានវត្តមាននៅក្នុងអង្គប្រជុំមានសមាជិក ៤នាក់ បោះឆ្នោតមិនយល់ព្រមឲ្យ លោក កឹម សុខា ធ្វើជាអនុប្រធានទី១រដ្ឋសភាទេ។ ក្នុងនោះមានសមាជិកសភាពីរនាក់បោះឆ្នោតអនុប្បវាទ។ ចំណែកលោក ងួន ញ៉ិល ដែលធ្លាប់កាន់តំណែងជាអនុប្រធានទី១រដ្ឋសភានោះ ត្រូវបានគណបក្សប្រជាជនកម្ពុជា ដកតំណែងពីអនុប្រធានទី១ ទៅឈរឈ្មោះឲ្យជាអនុប្រធានទី២រដ្ឋសភាវិញតាមកិច្ចព្រមព្រៀងរបស់គណបក្សទាំងពីរកាលពីថ្ងៃទី២២ ខែកក្កដា។
លោក ងួន ញ៉ិល ត្រូវសភាពេញអង្គបោះឆ្នោតឲ្យធ្វើជាអនុប្រធានទី២រដ្ឋសភាក្នុងសំឡេង ១២២ លើ១២២សំឡេង។ កិច្ចប្រជុំសភាប្រព្រឹត្តទៅបានមួយកំណាត់ព្រឹក ប្រធានរដ្ឋសភា លោក ហេង សំរិន បានអនុញ្ញាតឲ្យតំណាងរាស្ត្រសម្រាក ១៥នាទី។ បន្ទាប់ពីសម្រាករួច អនុប្រធានទី២រដ្ឋសភា លោក ងួន ញ៉ិល ធ្វើឫកអល់អែកមិនព្រមចេញពីកៅអីអនុប្រធានទី១រដ្ឋសភាឡើយ។ ទាល់តែលោក ហ៊ុន សែន ចុចមេក្រូឡើងថា ឲ្យពីរបីម៉ាត់ទើបព្រមចេញពីកៅអីដែលខ្លួនធ្លាប់អង្គុយជាង ៥ឆ្នាំ មកហើយនោះ ទុកឲ្យលោក កឹម សុខា អង្គុយវិញ។ អង្គប្រជុំសភាបានទះដៃពីរបីដង ក្នុងពេលដូរកៅអីគ្នារបស់អនុប្រធានរដ្ឋសភាទាំងពីរនេះ។
ចំណែកអ្នកស្រី ឃួន សុដារី អតីតអនុប្រធានទី២ រដ្ឋសភាវិញ មិនត្រូវបានសភាបោះឆ្នោតទម្លាក់ឡើយ ប៉ុន្តែជាការចាត់ទម្លាក់របស់គណបក្សប្រជាជនកម្ពុជា ខ្លួនឯង។ អ្នកស្រីត្រូវបានគណបក្សប្រជាជនកម្ពុជា ផ្ដល់តំណែងមួយក្នុងកាកបាទក្រហមកម្ពុជា និងធ្វើជាអ្នកតំណាងរាស្ត្រធម្មតា។
នៅរដ្ឋសភាព្រឹកមិញនេះ មិនមានមន្ត្រីគណបក្សប្រជាជនណាម្នាក់ចេញមកនិយាយជាមួយអ្នកកាសែតឡើយ ហើយអ្នកកាសែតក៏មិនត្រូវបានអនុញ្ញាតឲ្យចូលទៅកៀកអ្នកតំណាងរាស្ត្របក្សប្រជាជនដើម្បីសួរព័ត៌មានបានដែរ។ អង្គរក្សរបស់លោក ហ៊ុន សែន និងក្រុមសន្តិសុខរដ្ឋសភា បានរារាំងអ្នកកាសែតឲ្យមកនៅខាងមុខរដ្ឋសភា។ ពេលដែលលោក ហ៊ុន សែន ចេញពីប្រជុំលោកក៏មិនព្រមឆ្លើយសំណួររបស់អ្នកកាសែតពីចំណាប់អារម្មណ៍អង្គប្រជុំនោះដែរ។
ក្រៅពីប្រជុំបោះឆ្នោតជ្រើសតាំងអនុប្រធានទាំងពីររដ្ឋសភា ក៏បានបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធានសមាជិកគណៈកម្មការជំនាញចំនួន ៣រួចហើយ គឺគណៈកម្មការសិទ្ធិមនុស្សនឹងទទួលពាក្យបណ្ដឹងដែលមានលោក អេង ឆៃអ៊ាង ជាប្រធាន។ គណៈកម្មការធនាគារហិរញ្ញវត្ថុនិងសវនកម្មដែលមានលោក ជាម យៀប ជាប្រធាន។ គណៈកម្មការផែនការវិនិយោគកសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកដែលមានលោក ប៉ុល ហំម ជាប្រធាន។
ក្នុងកិច្ចប្រជុំនេះ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ ក៏ទៅចូលរួមស្តាប់រដ្ឋសភាប្រជុំដែរ ហើយលោកកត់សម្គាល់ថា កិច្ចប្រជុំនេះដំណើរការទៅបានល្អប្រសើរ។
រដ្ឋសភានឹងបន្តកិច្ចប្រជុំវិសាមញ្ញជាថ្មីនៅព្រឹកថ្ងៃពុធ ទី២៦ ខែសីហា ដើម្បីបោះឆ្នោតជ្រើសតាំងប្រធាននិងអនុប្រធាន ព្រមទាំងសមាជិកគណៈកម្មការជំនាញ៧ទៀត៕
No comments:
Post a Comment