A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 19 August 2014

Land-grab victims from Kratie agreed to return home after provincial authority promised to resolve their land dispute ប្រជាពលរដ្ឋស្រុកស្នួលខេត្តក្រចេះយល់ព្រមវិលត្រឡប់ទៅភូមិស្រុកវិញ




ប្រជាពលរដ្ឋស្រុកស្នួលខេត្តក្រចេះយល់ព្រមវិលត្រឡប់ទៅភូមិស្រុកវិញមុនថ្ងៃដើម្បីដោះស្រាយដីធ្លីជាមួយអាជ្ញាធរថ្នាក់ខេត្តនិងថ្នាក់ជាតិ២៦,២៧,សីហា២០១៤ខាងមុខ ។
រសៀលថ្ងៃ១៩សីហា២០១៤នេះអភិបាលរងខេត្តក្រចេះ លោក ខាន់ ចំណាន រួមនិងអាជ្ញាធរក្រុងភ្នំពេញបានអញ្ជើញទៅវត្តសាមគ្គីរង្សីដើម្បីអញ្ជើញបងប្អូនប្រជាពលរដ្ឋវិលត្រឡប់ទៅភូមិស្រុកវិញដើម្បីដោះស្រាយបញ្ចប់រឿងដីធ្លីទៅតាមការបង្គាប់បញ្ជារពីនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ប្រជាពលរដ្ឋបានយល់ព្រមវិលត្រឡប់ទៅវិញប៉ុន្តែបានដាក់លក្ខណ៨ចំនុចរួមមានមធ្យោបាយធ្វើដំណើរ ធានាសន្តិសុខសុវត្ថិភាពប្រជាពលរដ្ឋដោយមិនមានការគំរាមការចាប់ខ្លួនជាដើម ឲមានព្រះសង្ឃអង្គការអ្នកសារព័ត៌មានជាតិអន្តរជាតិចូលរួម ដោះស្រាយដីធ្លីលើដីចាស់ដដែល ផ្តល់ប្លង់កម្មសិទ្ធិជាដើម អាជ្ញាធរបានយល់ព្រមទៅតាមសំណើរប្រជាពលរដ្ឋស្នើរសុំទាំងអស់ ។ នេះគឺជាការជោគជ័យលើកទី២ហើយរបស់ប្រជាពលរដ្ឋមានរឿងដីធ្លីមកពីស្រុកស្នួលខេត្តក្រចេះបន្ទាប់ពីដេកតវ៉ានៅទីក្រុងភ្នំពេញអស់រយ:ពេលជាងមួយខែកន្លងមកដោយស្នាក់នៅក្នុងវត្តសាមគ្គីរង្សី ។ យុត្តិធម៌មិនរត់មករកយើងទេបើយើងមិនរត់ស្វែងរកយុត្តិធម៌នោះ កំលាំងសាមគ្គីនិងការព្យាយាមតស៊ូតែងនាំមកនូវសេចក្តីសុខនិងទទួលជោគជ័យ ! ជយោ ! ខ្មែរជួយខ្មែរ ខ្មែរសង្គ្រោះខ្មែរ !

No comments: