សហគមន៍ខ្មែរកម្ពុជាក្រោម និងបណ្ដាញយុវជន ទាមទារអោយវៀតណាមសុំទោស និងទទួលស្គាល់ប្រវត្តិសាស្ត្រពិតនៃទឹកដីខ្មែរកម្ពុជាក្រោម ទើបយល់ព្រមផ្អាកការតវ៉ាតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការបរទេស ដែលណែនាំអោយពួកគេរង់ចាំឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសវៀតណាម ដែលនឹងមកប្រចាំការនៅកម្ពុជា។
អ្នកសម្របសម្រួលសម្ព័ន្ធយុវជនដើម្បីប្រជាធិបតេយ្យ កញ្ញា សុខ សុធា ថ្លែងនៅខាងក្រៅរបងក្រសួងការបរទេស បន្ទាប់ពីបានចូលជួបពិភាក្សាជាមួយលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៅរសៀលថ្ងៃទី១៩ ខែសីហា ថា ពួកគេទទួលបានការលើកទឹកចិត្តពីលោក ហោ ណាំហុង ចំពោះការទាមទារប្រឆាំងនឹងការបំភ្លៃប្រវត្តិសាស្ត្រនៅពេលកន្លងមក។ សុធា បន្តថា យ៉ាងណាលោករដ្ឋមន្ត្រីការបរទេសជំរុញអោយមានការផ្អាកគម្រោងបាតុកម្មបណ្ដោះអាសន្ន ហើយក្រសួងនឹងប្រឹងប្រែងរកដំណោះស្រាយចំពោះការទាមទាររបស់ក្រុមបាតុករ។
បើទោះជាក្រុមបាតុករបានយល់ព្រមចំពោះការលើកឡើងនោះក្ដី ក៏ពួកគេនៅតែប្រកាន់ជំហរថា នឹងធ្វើសកម្មភាពជាថ្មីនៅពេលខាងមុខប្រសិនបើពួកគេមិនអាចទទួលបានដំណោះស្រាយដូចការទាមទារ។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា និងតំណាងបណ្ដាញយុវជនចំនួន ៤រូបទៀតបានជួបជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក្នុងរយៈពេលប្រហែល ១ម៉ោង នៅរសៀលថ្ងៃទី១៩ ខែសីហា។ ការជួបពិភាក្សានេះគឺស្របពេលដែលនាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន តាន់យុង (Nguyen Tan Dung) បានជំរុញទៅប្រធានរដ្ឋសភាកម្ពុជា លោក ហេង សំរិន ដែលកំពុងធ្វើទស្សនកិច្ចនៅវៀតណាមថា កម្ពុជាគួរតែបង្កើតអោយមានបរិយាកាសល្អសម្រាប់ទំនាក់ទំនងគ្រប់ផ្នែករវាងប្រទេសទាំង២។ លោក ង្វៀន តាន់យុង បានរិះគន់ការតវ៉ារបស់ក្រុមបាតុករខ្មែរក្រោម និងក្រុមយុវជន ដែលបានដុតទង់ជាតិវៀតណាម និងបានស្នើអោយរដ្ឋាភិបាលកម្ពុជា និងរដ្ឋសភា ប្រឹងប្រែងទប់ស្កាត់ហេតុការណ៍បែបនោះកុំអោយកើតមានទៀត។
សូមរង់ចាំស្ដាប់សេចក្ដីរាយការណ៍ពិស្ដារ...
7 comments:
Bravo Khmers krom,I am with you all the way to the END.Khmers unity against Hanoi the land raiders,the land stealers,the history distorters and the barbarianism.
I support the protest.
Let there be more flags burning untill the demands are met.
Remember burning flags is considered as norm as it is way of expression in Cambodia. Similarly, the youn burned the Chinese flags during an oil rig in SCS dispute.
Suuport
Support the protest
Let me try again writing about Mekong delta (Khmer Krom).
_ Khmer took over Funan (Khmer Krom).
_ Ming Chinese took over part of Khmer Krom (Khmer Krom)
_ Ming Chinese gave part of Khmer Krom to Vietnam in exchange for protection from Thailand.
_ Cambodia gave part of Khmer Krom to Vietnam for fights in Cambodia civil war and also protection from Thailand.
_ France took Mekong delta (Khmer Krom) from Vietnam.
_ France returned Mekong delta (Khmer Krom or South Vietnam) to Vietnam.
_ Vietnam currently has sovereignty over Mekong delta (South Vietnam).
I will not argue when Vietnam started to have sovereignty over South Vietnam. There was no clear International law until United Nation was created.
But to say, Cambodia lost Khmer Krom when France gave back Mekong delta to Vietnam is pretty lame. In my personal opinion, Cambodia lost Khmer Krom when the Ming Chinese took over Khmer Krom.
While my opinion is not important, the fact is important. You folks are hiding this fact and I know this fact scares you folks. It is a very powerful fact.
I am a very sharp reader. When I read history I immediately noticed these facts:
1. Champa was able to sneak-attack Khmer capital through Khmer Krom during the 12th century unchecked. I deduce that there were hardly any Khmers living in Khmer Krom.
2. Khmer never had any army from Khmer Krom to come to the aid of Khmer capital when the Thais attacked and sacked Khmer capital.
3. Khmer never considered to relocate the capital to Khmer Krom. My deduction: Khmer Krom land at the time was worth less salty marsh land. Only after the Ming Chinese came and washed the land into fertile farm land, there were people. And most people were Chinese and Vietnamese, not Khmer in Khmer Krom.
Well, that's my understanding of history.
-Drgunzet-
Post a Comment