A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 24 August 2014

Land-dispute villagers in Stung Srong commune, Pailin province, plans to travel to Phnom Penh to seek intervention ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ឃុំ​ស្ទឹង​ស្រង់ ខេត្ត​ប៉ៃលិន ឡើងមករក​អន្តរាគមន៍​នៅ​រាជធានី​ភ្នំពេញ​​

ដោយ៖​ ឡាយ សាមាន​ | ថ្ងៃអាទិត្យ ទី24 សីហា 2014, 

​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ចំនួន​៥​ភូមិ នៅ​ឃុំ​ស្ទឹង​ស្រង់ ខេត្ត​ប៉ៃលិន ឡើង​មក​រាជធានី​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​ទៅ​រដ្ឋសភា និង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ជួយ​អន្តរាគមន៍​ករណី​ជម្លោះ​ដីធ្លី​ដែល​អូសបន្លាយ​ជិត​១០​ឆ្នាំ​មកហើយ​។​
​លោក ទឹម គីម ដែល​អះអាង​ជា​តំណាង​ប្រជាពលរដ្ឋ ប្រាប់ VOD នៅ​ថ្ងៃ​អាទិត្យ ទី ២៤ សីហា ថា ពលរដ្ឋ​ប្រមាណ​ជា ១០០​នាក់ ក្នុងចំណោម ៦០​គ្រួសារ នៃ​ភូមិ​ចំនួន ៥ រួម​មាន​ភូមិ​ទំនប់ ភូមិ​ទួល​ខ្ពស់ ភូមិ​អូរ​កន្ធា​ង​វ៉ា ភូមិ​អន្លង់​រក្សា និង​ភូមិ​ភ្នំ​ក្រិញ ស្ថិតក្នុង​ឃុំ​ស្ទឹងសែន ខេត្ត​បៃលិន ឡើង​មក​រាជធានីភ្ន​ពេញ ដើម្បី​ស្វែង​អន្តរាគមន៍​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ករណី​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​របស់​ពួកគេ​ជា​មួយ​អ្នកមាន​លុយ​មានអំណាច​។ លោក បន្តថា ថ្ងៃ​ចន្ទ​ស្អែក​នេះ ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ទាំងនោះ​នឹង​ហែ​ញត្តិ​ចេញពី​វត្ត​សាមគ្គី​រង្ស៊ី នៅ​ម៉ោង ៧ ព្រឹក ឆ្ពោះ​ទៅ​រដ្ឋសភា បន្ទាប់​មក​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​នាក​យ​រដ្ឋមន្ត្រី​។​
​លោក​ឲ្យដឹងថា កាលពី​ឆ្នាំ ២០០០ អាជ្ញាធរ​មូលដ្ឋាន​បាន​រៀបចំ​ភូមិ ចែក​ដី​ឡូ ដីស្រែ​ចម្ការ ដល់​ប្រជាពលរដ្ឋ រហូតដល់​ឆ្នាំ ២០០៦ មាន​ក្រុមហ៊ុន​ឈ្មោះ សុ​ផានី អាហរ័ណ​និហរ័ណ បាន​ហ៊ុំ​ព័ទ្ធ​ដី​របស់​ពួកគាត់​។ លោក បន្ថែមថា ដោយសារ​មាន​ប្រជា​ពរល​ដ្ឋ​តវ៉ា​នឹង​ទង្វើ​នេះ ក្រុមហ៊ុន​បាន​ដក​ខ្លួន​វិញ ប៉ុន្តែ​ទោះជា​យ៉ាងណា លោក​ថា រហូតមកដល់​បច្ចុប្បន្ន​នេះ អាជ្ញាធរ​ខេត្ត​ប៉ៃលិន​នៅ​មិនទាន់​ប្រគល់​ដី​នោះ​ឲ្យ​ពលរដ្ឋ​រស់នៅ​ដោយ​ស្របច្បាប់​នៅ​ឡើយ​ទេ​។​
VOD មិនទាន់​អាច​សុំ​ការឆ្លើយតប​ពី​អភិបាលខេត្ត​ប៉ៃ លិន លោក កើត សុធា បាន​នៅឡើយ​ទេ ជុំវិញ​ករណី​នេះ​។​
​លោក ទឹម គីម បញ្ជាក់ថា នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​ប្រជាពលរដ្ឋ​ដាក់​ញត្តិ​ទៅ​រដ្ឋសភា និង​ខុទ្ទកាល័យ​នាក​យ​រដ្ឋមន្ត្រី​។ លោក​ថា កាលពី​ឆ្នាំ ២០១២ មាន​ចំណារ​ពី​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ឲ្យ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​បញ្ហា​ដីធ្លី​នេះ ប៉ុន្តែ​អាជ្ញាធរខេត្ត​បាន​ធ្វើ​ព្រងើយ​ចំពោះ​ចំណារ​នោះ​រហូត​មកដល់ពេលនេះ​។ លោក​ថា អាជ្ញាធរខេត្ត​បាន​គ្រប់គ្រង​ដី​មាន​ជម្លោះ​ទំហុំ ២១០២ ហិកតា រហូត​ដល់​សព្វថ្ងៃ​។

​សូមសរសេរមកកាន់លោក ឡាយ សាមាន តាមរយៈ samean@vodhotnews.com

No comments: