A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 24 August 2014

78 families in Preah Vihear plans to travel to Phnom Penh again to request the provincial governor to resolve the land disputes ពលរដ្ឋ​៧៨​គ្រួសារ​នៅ​ព្រះវិហារ ថា នឹង​ឡើងមក​តវ៉ា​នៅ​ភ្នំពេញ​ជាថ្មីទៀត ដើម្បី​ឲ្យ​អភិបាលខេត្ដដោះ​ស្រាយ​ជម្លោះ​ដីធ្លី​​

ដោយ៖​ បូ សាវី​ | ថ្ងៃអាទិត្យ ទី24 សីហា 2014, 

​ប្រជាពលរដ្ឋ​៧៨​គ្រួសារ នៅ​ក្រុង​ព្រះវិហារ ខេត្ដ​ព្រះវិហារព្រមាន​ថា ពួកគេ​នឹង​ឡើងមក​តវ៉ា​ដល់​ផ្ទះ​លោកនាយក​រដ្ឋមន្ដ្រី​ជាថ្មីទៀត ដើម្បី​ជំរុញ​ឲ្យ​អភិបាលខេត្ដនេះ ដោះស្រាយ​ជម្លោះ​ដីធ្លី​ជូន​ពួកគេ ចំនួន​៨​ហិកតា តាម​ចំណារ​របស់​ក្រសួង​ពាក់ព័ន្ធ​។​
​តំណាង​ពលរដ្ឋ នៅ​សង្កាត់​ប៉ា​លហាល លោក ម៉េង ចាន់ថន ប្រាប់​VOD​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ថា កាលពីដើមឆ្នាំ​២០១៤ ខុទ្ទកាល័យ​នាយករដ្ឋមន្ដ្រី ព្រឹទ្ធសភា រដ្ឋសភា ក្រសួងមហាផ្ទៃ និង​ក្រសួង​ដែនដី​នគរូបនីយកម្ម និង​សំណង់ បាន​បញ្ជា​ឲ្យ​អភិបាល​ខេត្ដព្រះវិហារ លោក អ៊ុំ ម៉ា​រ៉ា រក្សា​ទុក​ដី​៨​ហិកតា​នោះ​ជូន​ប្រជាពលរដ្ឋ និង​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​ផ្ដល់​ឲ្យ​ពួកគាត់​ផង​ដែរ ប៉ុន្ដែ​អភិបាលខេត្ដ​រូបនោះ មិន​អនុវត្ដ​តាម​បញ្ជា​ឡើយ​។ លោក​បន្ថែមថា មិនតែប៉ុណ្ណោះ អាជ្ញាធរ​បាន​ហាមឃាត់​ពួកគាត់​មិន​ឲ្យ​សង់​លំនៅឋាន និង​បង្កបង្កើនផល​ថែមទៀត​ផង ហើយ​ថែមទាំង​បង្ខំ​ឲ្យ​ពលរ​ដ្ឋ​ទៅ​នៅ​រស់​នៅ​កន្លែង​ផ្សេង​។ លោក​ថា បើសិន​អាជ្ញាធរ​ប្រកាន់​ជំហរ​មិន​ដោះស្រាយ​ទេនោះ  ពលរដ្ឋ​៧៨​គ្រួសារ​នោះ​នឹង​ឡើងមក​តវ៉ា​នៅ​ភ្នំពេញ​ជាថ្មីទៀត​។
​ពលរដ្ឋ​មួយរូប​ទៀត អ្នកស្រី តាំង លី ឲ្យដឹងថា អាជ្ញាធរ​ក្រុង បាន​ហៅ​ពលរដ្ឋ​ប្រជុំ ដោយ​បង្ខំ​ឲ្យ​ពួកគាត់​ទៅ​រស់នៅ​ក្នុង​ព្រៃ ចម្ងាយ​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ ពី​កន្លែងចាស់​។ អ្នកស្រី​បញ្ជាក់ថា ទីកន្លែង​ដែល​ដោះដូរ​នោះ មិន​មាន​ប្រព័ន្ធ​ទឹក​ភ្លើង និង​លិច​ទឹក​នៅ​រដូវវស្សា​។ អ្នកស្រី​បន្ថែមថា ប្រជាពលរដ្ឋ​ប្រកាន់​ជំហ​រថា មិន​ព្រម​ទទួលយក​កន្លែង​ផ្សេង​ឡើយ ព្រោះ​ដី​នោះមាន​ចំណារ​ពី​មន្ដ្រី​រដ្ឋាភិបាល​ថា ឲ្យ​ប្រជាពលរដ្ឋ​ហើយ​។​
VOD ព្យាយាម​ទាក់ទង​អភិបាល ខេត្ដ​ព្រះវិហា​រលោក អ៊ុំ ម៉ា​រ៉ា ដើម្បី​បំភ្លឺ​ពី​ករណី​នេះ​ដែរ ប៉ុន្ដែ​ទូរស័ព្ទ​លោក​ជាប់រវល់​ជាប្រចាំ​។ ចំណែក​លោក អភិបាលក្រុង​ព្រះវិហារ លោក នុត សោភ័ណ ប្រាប់ថា ជាប់រវល់​។
​អ្នកសម្របសម្រួល​សមា​គ​មកា​រពារ​សិទ្ធិមនុស្ស អាដហុក ខេត្ដ​ព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា ការ​មិន​អនុវត្ដ​ទៅលើ​ចំណារ​របស់​ខុទ្ទកាល័យ​នាយករដ្ឋមន្ដ្រី រដ្ឋសភា ព្រឹទ្ធសភា ក្រសួងមហាផ្ទៃ និង​នគរូបនីយកម្ម ដែនដី និង​សំណង់​នោះ​បានន័យថា អភិបាល​ខេត្ដ​ព្រះវិហារ លោក អ៊ុំ ម៉ា​រ៉ា ធ្វើ​អ្វី​សម្រេច​តែ​នឹង​ចិត្ត មិន​គោរព​ស្ថាប័ន​ថ្នាក់លើ​ឡើយ​។ លោក​បន្ដថា បើ​ថ្នាក់​ក្រោម​មិន​អនុវត្ត​តាម​បញ្ជា​របស់​ថ្នាក់លើ​បែបនេះ នោះ​អង្គភាព​ទាំង​៥ នៅ​ភ្នំពេញ​នោះ មិន​មានន័យ​អ្វី​សម្រាប់​ពលរដ្ឋ​ឡើយ​។ លោក​ស្នើ​ឲ្យ​អភិបាលខេត្ដ ដោះស្រាយ​តាម​ចំ​ណារ​នោះ ឲ្យមាន​ប្រសិទ្ធភាព​។​

​ក្នុង​ពិធី​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​ជាតិ ស្តី​ពី​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ ២០១៤-២០១៨ នៅ​វិមាន​សន្តិភាព ថ្ងៃទី​១៨ ខែ​សីហា នាយករដ្ឋមន្ដ្រី លោក ហ៊ុន សែន ព្រមាន​ដល់​មន្ដ្រី​ក្រោម​ឱវាទ ឲ្យ​ដោះស្រាយ​ដីធ្លី​ជូន​ពលរដ្ឋ ហើយ​បើ​អភិបាលខេត្ដ​រូប​ណា មិន​មាន​សមត្ថភាព​ដោះស្រាយ ត្រូវ​ដាក់ពាក្យ​លាឈប់​ពី​ការងារ​៕
សូមសរសេរមកកាន់លោក បូ សាវី តាមរយៈ savy@vodhotnews.com

No comments: