A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 19 August 2014

Civil society asks Mr. Heng Samrin to raise Khmer Krom issues during his visit to Vietnam from 18-20 August សង្គម​ស៊ីវិល​ស្នើ​លោក ហេង សំរិន លើក​បញ្ហា​ខ្មែរ​ក្រោម​ឲ្យ​វៀតណាម​ឆ្លើយ​បំភ្លឺ

ហេង សំរិន ៦១០
ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា លោក ហេង សំរិន ចូលរួម​ក្នុង​ពិធី​រំលឹក​ខួប ៦៣​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៤។
RFA/Vann Vichar
មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​ស្នើ​ដល់​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​កម្ពុជា លើក​យក​បញ្ហា​ប្រវត្តិសាស្ត្រ​នៃ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ដាក់​ជូន​ថ្នាក់ដឹកនាំ​ប្រទេស​វៀតណាម ឆ្លើយ​បំភ្លឺ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច ៣​ថ្ងៃ​ទៅ​កាន់​ប្រទេស​នេះ។
ដំណើរ​ទស្សនកិច្ច​នេះ ធ្វើ​ឡើង​ស្រប​ពេល​ព្រះសង្ឃ យុវជន និង​ពលរដ្ឋ​កម្ពុជា រាប់​ពាន់​នាក់​និង​អង្គ បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ជា​បន្តបន្ទាប់ ប្រឆាំង​ចំពោះ​ការ​អះអាង​របស់​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ដែល​ថា ទឹកដី​កម្ពុជា​ក្រោម ជា​របស់​វៀតណាម តាំង​ពី​យូរលង់​ណាស់​មក​ហើយ មិន​មែន​ទើប​បារាំង កាត់​ប្រគល់​ឲ្យ​គ្រប់គ្រង​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ នោះ​ទេ។
ប្រជាពលរដ្ឋ​ខ្មែរ និង​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន កំពុង​រង់ចាំ​មើល​ថា ក្នុង​ពេល​កម្ពុជា​និង​វៀតណាម កំពុង​មាន​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​រឿង​ប្រវត្តិ​ទឹកដី​កម្ពុជា​ក្រោម​នោះ តើ​អ្នកដឹកនាំ​ខ្មែរ​ហ៊ាន​លើក​យក​បញ្ហា​នេះ ទៅ​ជជែក​ជាមួយ​អ្នក​ដឹកនាំ​ប្រទេស​វៀតណាម​ឬ​ទេ?
លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ស្នើ​ឲ្យ​លោក ហេង សំរិន ដែល​ទៅ​ទស្សនកិច្ច​ប្រទេស​វៀតណាម ចាប់​ពី​ថ្ងៃ​ទី​១៨ ដល់ ២០ សីហា ត្រូវ​ជជែក​និង​លើក​យក​ប្រវត្តិសាស្ត្រ​នៃ​ទឹកដី​កម្ពុជា​ក្រោម ដែល​លោក ត្រឹង វ៉ាន់ថុង មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា មាន​បំណង​បំភ្លៃ​ប្រវត្តិសាស្ត្រ​ពិត។ ជាង​នេះ ក៏​ត្រូវ​ស្នើ​ដល់​វៀតណាម ឲ្យ​ផ្ដល់​សិទ្ធិ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​ក្នុង​ទឹកដី​កម្ពុជា​ក្រោម មាន​សិទ្ធិ​សេរីភាព​ពេញ​បរិបូណ៌។
លោក រ៉ុង ឈុន៖ «ជាពិសេស​ប្រទេស​វៀតណាម ក៏​ជា​ប្រទេស​ម្ចាស់​ហត្ថលេខី​នៃ​កម្ពុជា ស្ដីពី​សន្តិភាព គឺ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នោះ។ ដូច្នេះ​ហើយ​ត្រូវ​តែ​គោរព​នូវ​អធិបតេយ្យភាព បូរណភាព​ទឹកដី​នៃ​កម្ពុជា ក៏​ដូចជា​ត្រូវ​ទទួល​ស្គាល់​នូវ​ប្រវត្តិសាស្ត្រ​ថា ទឹកដី​កម្ពុជា​ក្រោម ជា​ទឹកដី​របស់​កម្ពុជា»
​លោក រ៉ុង ឈុន ដែល​ធ្លាប់​ត្រូវ​សមត្ថកិច្ច​រដ្ឋាភិបាល​ចាប់​ខ្លួន​ដាក់គុក​ច្រវាក់​ជិត ១០០​ថ្ងៃ ដោយសារ​ហ៊ាន​ចេញ​មុខ​និយាយ​រិះគន់​បញ្ហា​ព្រំដែន ទាក់ទង​ការ​ចុះ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ទៅ​លើ​សន្ធិសញ្ញា​ឆ្នាំ​១៩៨៥ រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​វៀតណាម ថ្លែង​ថា វៀតណាម​នៅ​តែ​បន្ត​មាន​មហិច្ឆតា​ឈ្លានពាន ឬ​លេប​ត្របាក់​ទឹក​ដី​ខ្មែរ​នៅ​ថ្ងៃ​អនាគត។
ស្រដៀង​គ្នា​ដែរ សម្រាប់​លោក ម៉ៅ ពិសេស ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ក៏​ស្នើ​ដល់​លោក ហេង សំរិន ត្រូវ​លើក​យក​ករណី​មន្ត្រី​ស្ថានទូត​វៀតណាម មាន​បំណង​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម ដាក់​ជូន​ថ្នាក់ដឹកនាំ​វៀតណាម ឆ្លើយ​បំភ្លឺ ឬ​សុំទោស​ពលរដ្ឋ​ខ្មែរ ចំពោះ​កំហុស​ឆ្គង​របស់​មន្ត្រី​ខ្លួន៖ «ព្រោះ​រឿង​នេះ​មិន​មែន​ជា​រឿង​ធំ​ទេ បើសិនជា​ខាង​ក្រុង​ហាណូយ មាន​ឆន្ទៈ​ក្នុង​ការ​ឲ្យ​ប្រទេស​កម្ពុជា និង​ប្រទេស​យួន​ហ្នឹង ជា​ប្រទេស​ដែល​អាច​រស់នៅ​ស្រុះស្រួល​គ្នា និង​មិត្តភាព​រវាង​គ្នា អ៊ីចឹង​អាច​ឲ្យ​មន្ត្រី​ខ្លួន​ហ្នឹង​សុំទោស​ទៅ​ចប់​រឿង​ហើយ»

ចំណែក​សង្គម​ស៊ីវិល​ច្រើន​ទៀត ក៏​ចង់​ឃើញ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហេង សំរិន និង​គណៈ​ប្រតិភូ​កម្ពុជា ទៅ​ប្រទេស​វៀតណាម ពេល​នេះ ទទួល​បាន​ផល​ចំណេញ​ដល់​ផលប្រយោជន៍​ជាតិ។
ដំណើរ​ទស្សនកិច្ច​របស់​លោក ហេង សំរិន និង​គណៈប្រតិភូ​ពេល​នេះ ធ្វើ​ឡើង​តាម​ការ​អញ្ជើញ​របស់​ប្រធាន​រដ្ឋ​សភា​វៀតណាម លោក ង្វៀង ស៊ិងហ៊ុង (Nguyen Sinh Hung)។
​សេចក្ដី​ប្រកាស​ព័ត៌មាន​រដ្ឋ​សភា​កម្ពុជា បង្ហាញ​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ហេង សំរិន គ្រោង​នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក ង្វៀន ភូត្រុង (Nguyen Phu Trong) ជា​លេខា​បក្ស​កុម្មុយនិស្ត​វៀតណាម។ លោក ត្រឿង តាន់សាង (Truong Tan Sang) ប្រធាន​រដ្ឋ​វៀតណាម។ លោក ង្វៀង តាន់យុង (Nguyen Tan Dung) នាយករដ្ឋមន្ត្រី​វៀតណាម និង​លោក ង្វៀង ស៊ិងហ៊ុង ប្រធាន​រដ្ឋសភា​វៀតណាម ជាដើម។
គេ​កត់​សម្គាល់​ថា ទស្សនកិច្ច​របស់​លោក ហេង សំរិន ធ្វើ​ឡើង​ស្រប​ពេល​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម យុវជន ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​កម្ពុជា​រាប់ពាន់​អង្គ​និង​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​ប្រឆាំង តវ៉ា​ឲ្យ​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា លោក ត្រឹង វ៉ាន់ថុង សុំទោស​ជា​សាធារណៈ​ចំពោះ​ការ​អះអាង​ដែល​ថា ទឹកដី​កម្ពុជា​ក្រោម ត្រូវ​វៀតណាម កាន់​កាប់​តាំង​ពី​យូរ​លង់ គឺ​មិន​មែន​ទើប​បារាំង កាត់​ប្រគល់​ឲ្យ​គ្រប់គ្រង​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩ ទេ។
ការ​លើក​ឡើង​នេះ បាន​បណ្ដាល​ឲ្យ​ព្រះសង្ឃ យុវជន និង​ពលរដ្ឋ​កម្ពុជា បញ្ចេញ​ប្រតិកម្ម និង​ផ្ទុះ​ការ​តវ៉ា​ជា​បន្តបន្ទាប់ និង​ឈាន​ដល់​ក្រុម​បាតុករ​ដុត​ទង់ជាតិ​វៀតណាម នៅ​ក្បែរ​ស្ថានទូត​វៀតណាម ថែម​ទៀត​ផង។
​ករណី​នេះ​ដែរ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ថា ប្រសិនបើ​រដ្ឋាភិបាល​វៀតណាម នៅ​តែ​មិន​ព្រម​ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​ពិត​នៃ​ទឹកដី​កម្ពុជា​ក្រោម និង​មិន​ព្រម​សុំ​ទោស​ពលរដ្ឋ​ខ្មែរ​តាម​ការ​ទាមទារ​ទេ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​នគរ នឹង​ធ្វើ​ញត្តិ​ផ្ដិត​មេដៃ​បណ្ដេញ​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ចេញ​ពី​កម្ពុជា ក្នុង​ពេល​ដ៏​ឆាប់។  ​ព្រម​គ្នា​ដែរ លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ថា ប្រវត្តិសាស្ត្រ​នៅ​តែ​ជា​ប្រវត្តិសាស្ត្រ គ្មាន​នរណា​ម្នាក់​អាច​លុប​បំបាត់​បាន​នោះ​ទេ៕​

2 comments:

Anonymous said...

Tony Jaa was a Khmer born in Surin, Thailand. But he did not want to be referred as a Khmer. He wanted to be a Thai. Khmer folks were mad and labeled him as a traitor.

No Khmer in Thailand or Vietnam with a right mind wants to associate with murderous, barbaric killers such as you folks. You want to control and kill them if they disagree with you. Fortunately, you are powerless and cannot do anything.

The good Khmer are in control of the Cambodian government now, not you folks. I wish Interpol would pursue genocidal crimes and round up all the Khmer extremists who continue to incite war, fighting, and killing against unarmed, defenseless civilians.

-Drgunzet-

Anonymous said...

-Drgunzet-

I am just curious.
Where are you from Hanoi or Ho Chi Minh City?
If you are from HCMC, I may be able to help you.