មន្ត្រីសង្គមស៊ីវិលមួយចំនួនស្នើដល់លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា លើកយកបញ្ហាប្រវត្តិសាស្ត្រនៃទឹកដីខ្មែរកម្ពុជាក្រោម ដាក់ជូនថ្នាក់ដឹកនាំប្រទេសវៀតណាម ឆ្លើយបំភ្លឺ នៅក្នុងដំណើរទស្សនកិច្ច ៣ថ្ងៃទៅកាន់ប្រទេសនេះ។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងស្របពេលព្រះសង្ឃ យុវជន និងពលរដ្ឋកម្ពុជា រាប់ពាន់នាក់និងអង្គ បានប្រមូលផ្តុំគ្នាតវ៉ាជាបន្តបន្ទាប់ ប្រឆាំងចំពោះការអះអាងរបស់មន្ត្រីនាំពាក្យស្ថានទូតវៀតណាម ដែលថា ទឹកដីកម្ពុជាក្រោម ជារបស់វៀតណាម តាំងពីយូរលង់ណាស់មកហើយ មិនមែនទើបបារាំង កាត់ប្រគល់ឲ្យគ្រប់គ្រងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ នោះទេ។
ប្រជាពលរដ្ឋខ្មែរ និងតំណាងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួន កំពុងរង់ចាំមើលថា ក្នុងពេលកម្ពុជានិងវៀតណាម កំពុងមានការចោទប្រកាន់គ្នាទៅវិញទៅមករឿងប្រវត្តិទឹកដីកម្ពុជាក្រោមនោះ តើអ្នកដឹកនាំខ្មែរហ៊ានលើកយកបញ្ហានេះ ទៅជជែកជាមួយអ្នកដឹកនាំប្រទេសវៀតណាមឬទេ?
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ស្នើឲ្យលោក ហេង សំរិន ដែលទៅទស្សនកិច្ចប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៨ ដល់ ២០ សីហា ត្រូវជជែកនិងលើកយកប្រវត្តិសាស្ត្រនៃទឹកដីកម្ពុជាក្រោម ដែលលោក ត្រឹង វ៉ាន់ថុង មន្ត្រីនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជា មានបំណងបំភ្លៃប្រវត្តិសាស្ត្រពិត។ ជាងនេះ ក៏ត្រូវស្នើដល់វៀតណាម ឲ្យផ្ដល់សិទ្ធិដល់ពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងទឹកដីកម្ពុជាក្រោម មានសិទ្ធិសេរីភាពពេញបរិបូណ៌។
លោក រ៉ុង ឈុន៖ «ជាពិសេសប្រទេសវៀតណាម ក៏ជាប្រទេសម្ចាស់ហត្ថលេខីនៃកម្ពុជា ស្ដីពីសន្តិភាព គឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះ។ ដូច្នេះហើយត្រូវតែគោរពនូវអធិបតេយ្យភាព បូរណភាពទឹកដីនៃកម្ពុជា ក៏ដូចជាត្រូវទទួលស្គាល់នូវប្រវត្តិសាស្ត្រថា ទឹកដីកម្ពុជាក្រោម ជាទឹកដីរបស់កម្ពុជា»។
លោក រ៉ុង ឈុន ដែលធ្លាប់ត្រូវសមត្ថកិច្ចរដ្ឋាភិបាលចាប់ខ្លួនដាក់គុកច្រវាក់ជិត ១០០ថ្ងៃ ដោយសារហ៊ានចេញមុខនិយាយរិះគន់បញ្ហាព្រំដែន ទាក់ទងការចុះសន្ធិសញ្ញាបំពេញបន្ថែមទៅលើសន្ធិសញ្ញាឆ្នាំ១៩៨៥ រវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយវៀតណាម ថ្លែងថា វៀតណាមនៅតែបន្តមានមហិច្ឆតាឈ្លានពាន ឬលេបត្របាក់ទឹកដីខ្មែរនៅថ្ងៃអនាគត។
ស្រដៀងគ្នាដែរ សម្រាប់លោក ម៉ៅ ពិសេស ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ក៏ស្នើដល់លោក ហេង សំរិន ត្រូវលើកយកករណីមន្ត្រីស្ថានទូតវៀតណាម មានបំណងបំភ្លៃប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម ដាក់ជូនថ្នាក់ដឹកនាំវៀតណាម ឆ្លើយបំភ្លឺ ឬសុំទោសពលរដ្ឋខ្មែរ ចំពោះកំហុសឆ្គងរបស់មន្ត្រីខ្លួន៖ «ព្រោះរឿងនេះមិនមែនជារឿងធំទេ បើសិនជាខាងក្រុងហាណូយ មានឆន្ទៈក្នុងការឲ្យប្រទេសកម្ពុជា និងប្រទេសយួនហ្នឹង ជាប្រទេសដែលអាចរស់នៅស្រុះស្រួលគ្នា និងមិត្តភាពរវាងគ្នា អ៊ីចឹងអាចឲ្យមន្ត្រីខ្លួនហ្នឹងសុំទោសទៅចប់រឿងហើយ»។
ចំណែកសង្គមស៊ីវិលច្រើនទៀត ក៏ចង់ឃើញដំណើរទស្សនកិច្ចរបស់លោក ហេង សំរិន និងគណៈប្រតិភូកម្ពុជា ទៅប្រទេសវៀតណាម ពេលនេះ ទទួលបានផលចំណេញដល់ផលប្រយោជន៍ជាតិ។
ដំណើរទស្សនកិច្ចរបស់លោក ហេង សំរិន និងគណៈប្រតិភូពេលនេះ ធ្វើឡើងតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក ង្វៀង ស៊ិងហ៊ុង (Nguyen Sinh Hung)។
សេចក្ដីប្រកាសព័ត៌មានរដ្ឋសភាកម្ពុជា បង្ហាញថា ក្នុងដំណើរទស្សនកិច្ចនេះ លោក ហេង សំរិន គ្រោងនឹងជួបពិភាក្សាការងារជាមួយ លោក ង្វៀន ភូត្រុង (Nguyen Phu Trong) ជាលេខាបក្សកុម្មុយនិស្តវៀតណាម។ លោក ត្រឿង តាន់សាង (Truong Tan Sang) ប្រធានរដ្ឋវៀតណាម។ លោក ង្វៀង តាន់យុង (Nguyen Tan Dung) នាយករដ្ឋមន្ត្រីវៀតណាម និងលោក ង្វៀង ស៊ិងហ៊ុង ប្រធានរដ្ឋសភាវៀតណាម ជាដើម។
គេកត់សម្គាល់ថា ទស្សនកិច្ចរបស់លោក ហេង សំរិន ធ្វើឡើងស្របពេលសហគមន៍ខ្មែរកម្ពុជាក្រោម យុវជន ប្រជាពលរដ្ឋ និងព្រះសង្ឃកម្ពុជារាប់ពាន់អង្គនិងនាក់ បានប្រមូលផ្តុំគ្នាប្រឆាំង តវ៉ាឲ្យមន្ត្រីនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជា លោក ត្រឹង វ៉ាន់ថុង សុំទោសជាសាធារណៈចំពោះការអះអាងដែលថា ទឹកដីកម្ពុជាក្រោម ត្រូវវៀតណាម កាន់កាប់តាំងពីយូរលង់ គឺមិនមែនទើបបារាំង កាត់ប្រគល់ឲ្យគ្រប់គ្រងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ទេ។
ការលើកឡើងនេះ បានបណ្ដាលឲ្យព្រះសង្ឃ យុវជន និងពលរដ្ឋកម្ពុជា បញ្ចេញប្រតិកម្ម និងផ្ទុះការតវ៉ាជាបន្តបន្ទាប់ និងឈានដល់ក្រុមបាតុករដុតទង់ជាតិវៀតណាម នៅក្បែរស្ថានទូតវៀតណាម ថែមទៀតផង។
ករណីនេះដែរ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា ប្រសិនបើរដ្ឋាភិបាលវៀតណាម នៅតែមិនព្រមទទួលស្គាល់ប្រវត្តិសាស្ត្រពិតនៃទឹកដីកម្ពុជាក្រោម និងមិនព្រមសុំទោសពលរដ្ឋខ្មែរតាមការទាមទារទេ ប្រជាពលរដ្ឋខ្មែរនៅទូទាំងនគរ នឹងធ្វើញត្តិផ្ដិតមេដៃបណ្ដេញអ្នកនាំពាក្យស្ថានទូតវៀតណាម ចេញពីកម្ពុជា ក្នុងពេលដ៏ឆាប់។ ព្រមគ្នាដែរ លោក ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ប្រវត្តិសាស្ត្រនៅតែជាប្រវត្តិសាស្ត្រ គ្មាននរណាម្នាក់អាចលុបបំបាត់បាននោះទេ៕
2 comments:
Tony Jaa was a Khmer born in Surin, Thailand. But he did not want to be referred as a Khmer. He wanted to be a Thai. Khmer folks were mad and labeled him as a traitor.
No Khmer in Thailand or Vietnam with a right mind wants to associate with murderous, barbaric killers such as you folks. You want to control and kill them if they disagree with you. Fortunately, you are powerless and cannot do anything.
The good Khmer are in control of the Cambodian government now, not you folks. I wish Interpol would pursue genocidal crimes and round up all the Khmer extremists who continue to incite war, fighting, and killing against unarmed, defenseless civilians.
-Drgunzet-
-Drgunzet-
I am just curious.
Where are you from Hanoi or Ho Chi Minh City?
If you are from HCMC, I may be able to help you.
Post a Comment