A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 28 August 2014

A plan to defrock a Khmer Krom monk failed after the news was leaked to the media គម្រោង​ចាប់​ផ្សឹក​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ត្រូវ​បាន​បរាជ័យ ខណៈ​បែកការណ៍​ដល់​អ្នកសារព័ត៌មាន​​

Read about the plan to defrock Khmer Krom monks here.

ដោយ៖​ ណាត សុភាព​​ | ថ្ងៃព្រហស្បតិ៍ ទី28 សីហា 2014 | VOD


ព្រះ​តេជគុណ យិន ដា​រ៉ា (ដៃកាន់ក្រដាស) / រូបថត៖ ណាត សុភាព
ព្រះសង្ឃ​ និង​អ្នកគាំទ្រ អះអាងថា គម្រោង​ចាប់​ផ្សឹក​ព្រះសង្ឃ​មួយ ដែល​ធ្លាប់​តវ៉ា​ប្រឆាំង​នឹង​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​នោះ​ត្រូវ​បាន​បរាជ័យ ខណៈ​បែកការ​ណ៍ដល់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​
ព្រះ​តេជគុណ យិន ដា​រ៉ា គង់នៅ​វត្ត​ស្ទឹងមានជ័យ ប្រាប់​អ្នកយក​ព័ត៌មាន ​VOD​នៅក្នុង​វត្ត​សន្សំ​កុសល​ថា ក្នុង​លិខិត​ដែល​និមន្ត​ព្រះអង្គឲ្យ​ចូល​ប្រជុំ​ពិភាក្សា​អំពី​ការគ្រប់គ្រង​ក្នុង​វត្ត​ស្ទឹងមានជ័យ​នោះ ទំនង​ជា​ការចាប់​ព្រះអង្គ​ផ្សឹក ព្រោះ​កាលពី​ថ្ងៃ​ទី​១៣ ខែ​សីហា ព្រះអង្គ​បាន​ចែក​សៀវភៅ​៧​មករា ដែល​និយាយ​ពីប្រវ​ត្តិខ្មែរ​កម្ពុជា​ក្រោម​។ ព្រះអង្គ មានសង្ឃដីកាថា ​ដោយសារ​មាន​អ្នក​សារព័ត៌​ជាច្រើន​តាមដាន​ព្រឹត្តិការណ៍​នេះ គណៈកម្មការ​វត្ត​ក៏​រំសាយ​កិច្ចប្រជុំ​ក្រោម​ហេតុផល​រៀបចំ​សណ្តាប់ធ្នាប់​វត្ត​ស្ទឹង​មានជ័យ​នោះ​វិញ។  
ព្រះ​តេជគុណ យិន ដា​រ៉ា មាន​សង្ឃដីកា​បន្តថា បើទោះបីជា​មាន​ការគំរាមកំហែង​ពី​មន្ត្រី​មន្ទីរ​ធម្មការ និង​សាសនា ក៏ដោយ ក៏​ព្រះអង្គ​មិន​ភ័យខ្លាច ហើយ​នៅតែ​បន្តសកម្មភាព​ចែកចាយ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ស្រប​ច្បាប់​ដដែល។​
​ខ្លឹមសារ​លិខិត កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ របស់​សាលា​អនុគណៈ​ខណ្ឌមានជ័យ គឺ​និមន្ត​ព្រះ​តេជគុណ​មួយអង្គ​ដែល​គង់​នៅ​វត្ត​ស្ទឹងមានជ័យ ដើម្បី​ប្រជុំពិភាក្សា​អំពី​ការគ្រប់គ្រង​នេះ ប៉ុន្តែ​យក​ទីតាំង​វត្ត​សន្សំ​កុសល សម្រាប់​ប្រជុំ​។
​ចំណែកចៅអធិការ​ស្តីទី​វត្ត​ស្ទឹងមានជ័យ ព្រះ​តេជគុណ ថៃ ប៊ុន​ធៀន មាន​ថេរ​ដីកា​ថា ការ​និមន្ត​ព្រះ​តេជគុណ យិន ដា​រ៉ា មិនមែន​ចាប់​ព្រះអង្គ​ផ្សឹក​ទេ គ្រាន់​តែ​ហៅ​មក​ប្រជុំ​ពិភាក្សា​រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​វត្ត​តែប៉ុណ្ណោះ។

​អ្នកឃ្លាំង​មើល​សិទ្ធិមនុស្ស​របស់​អង្គការ​លីកាដូ លោក ឆេង សុ​ភ័ស យល់ថា មន្ត្រី​សង្ឃ និង​ក្រសួង​ធម្មការ និង​សាសនា គួរតែ​រៀបចំ​របៀបវារៈ​ឲ្យបាន​ច្បាស់លាស់ មុន​នឹង​និមន្ត​ភិក្ខុ​ណាមួយ​ចូលប្រជុំ ដើម្បី​ជៀសវាង​ការជ​ជែក​គ្នា​​ប៉ះពាល់​ដល់​វិន័យ​របស់​សាសនា​។
​សូមជម្រាបថា ការរំសាយ​គម្រោង​ប្រជុំ​ជាមួយ​ព្រះសង្ឃ​ដែល​ធ្វើ​បាតុកម្ម​មុខ​ទូត​វៀតណាម​នេះ មន្ត្រី​ធម្មការ និង​សាសនា មិន​បកស្រាយ​ពី​មូលហេតុ​ទេ ខណៈ​អ្នកសារព័ត៌មាន​ច្រើន​កកកុញ​សម្រុកចូល​ទៅ​ក្នុង​បន្ទប់​ប្រជុំ​នោះ ដើម្បី​​ផ្តិត​យក​រូបភាព និង​សំឡេង​៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

3 comments:

Anonymous said...

អ្វីៗពួកចង្រៃអត្តបាទហុ៊ន សែន នឹងស្ដេចសង្សក្លែងក្លាយទេព វង្សធ្វើគឺ តាមបព្ជាារយួនហាន់ណូយទាំងអស់ សូមប្រយត័្ន ការសាម្គីជាឥទ្ធិពលមួយ ដអស្ចារ្យ សូមអោយមានជោគជ័យ ។

Anonymous said...

Just give those trouble making monks some batons, they will quit making troubles.

-Drgunzet-

Anonymous said...

-Drgunzet-

As always you will be calmed down after sucking Hun Sen’s cock.