ដោយ៖ អុឹង ប៊ុនថន | ថ្ងៃព្រហស្បតិ៍ ទី28 សីហា 2014, VOD
ស្តាប់សំឡេង៖ | ចម្លងទុក |
តំណាងរាស្ត្រស្ទើរតែទាំងអស់មកពីគណបក្សប្រជាជនកម្ពុជា បាននាំគ្នាបោះឆ្នោតទម្លាក់បេក្ខជនពីររូបមកពីគណបក្សសង្គ្រោះជាតិ ដែលឈរឈ្មោះជា ប្រធានគណៈកម្មការជំនាញនៃរដ្ឋសភា។ បេក្ខភាពពីររូបនោះ គឺលោកស្រី មូរ សុខហួរ តំណាងរាស្ត្រមណ្ឌលបាត់ដំបង និងលោក យឹម សុវណ្ណ តំណាងរាស្ត្រមណ្ឌលភ្នំពេញ។
នៅក្នុងបទសម្ភាសន៍ជាមួយ លោក អុឹង ប៊ុនថន នៃVOD និងលោកស្រី មូរ សុខហួរ នៅថ្ងៃនេះលោកស្រី នៅតែរំពឹងថា នៅមានលទ្ធភាពចូលក្នុងគណៈកម្មការទី៨ គឺទទួលបន្ទុកកិច្ចការនារី សុខាភិបាល និងសង្គមកិច្ច។
លោក អុឹង ប៊ុនថន៖ កាលពីម្សិលមិញនេះ តំណាងរាស្ត្រគណបក្សកាន់អំណាច បានបោះឆ្នោតទម្លាក់លោកស្រី មូរ សុខហួរ រួមទាំងលោក យឹម សុវណ្ណ ផងដែរ នៅពេលដែលឈរឈ្មោះជាប្រធានគណៈកម្មការទី៨ និងទី១០។ តើលោកស្រីមានប្រតិកម្មយ៉ាងណាចំពោះបញ្ហានេះ?
លោកស្រី មូរ សុខហួរ៖ ចំពោះខ្ញុំ ខ្ញុំបានជាប់ឆ្នោតជាអ្នកតំណាងរាស្ត្រ ខ្ញុំមានកិត្តិយស ហើយសូមអរគុណបងប្អូនទាំងអស់ដែលបោះឆ្នោតឲ្យសង្គ្រោះជាតិ ហើយឲ្យខ្ញុំបានជាប់ជាអ្នកតំណាងដើម្បីបានបម្រើបងប្អូន។ ជំហររបស់គណបក្សសង្គ្រោះជាតិ នៅជាមួយពលរដ្ឋ ដោះស្រាយបញ្ហាពលរដ្ឋ រួមគំនិតទាំងអស់គ្នាជាខ្មែរតែមួយ ដើម្បីដោះស្រាយបញ្ហាជាតិ។ ក្នុងគោលការណ៍នេះ ដែលខ្ញុំនៅក្នុងបក្សសង្គ្រោះជាតិ ខ្ញុំទទួលយក គាំទ្រ ហើយគោរពគោលការណ៍នៃបក្សសង្គ្រោះជាតិ ហើយពលរដ្ឋដែលបោះឆ្នោតឲ្យសង្គ្រោះជាតិ ដោយសារហ្នឹងហើយខ្ញុំបានបម្រើបងប្អូន។
លោក អុឹង ប៊ុនថន៖ លោកស្រីធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងកិច្ចនារី ក្នុងកូតា គណបក្សហ្វ៊ុនស៊ិនប៉ិច។ បន្ទាប់មកលោកស្រី បានលាឈប់ពីគណបក្សនេះ មកចូលជាមួយគណបក្ស សម រង្ស៊ី ហើយបន្តបន្ទាប់មកទៀត លោកស្រី មានការប្តឹងផ្តល់ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។ តើលោកស្រី គិតថា មូលហេតុដែលតំណាងរាស្ត្របក្សប្រជាជនកម្ពុជា មិនបោះឆ្នោតគាំទ្រលោកស្រីនេះ ទាក់ទងនឹងបញ្ហាណាមួយ?
លោកស្រី មូរ សុខហួរ៖ ខ្ញុំមិនបារម្ភរឿងហ្នឹង ខ្ញុំក៏មិនចង់គិតរឿងហ្នឹងដែរ។ អ្វីដែលសំខាន់ ខ្ញុំចង់បម្រើជាតិ ខ្ញុំចង់បម្រើ ជាពិសេសស្ត្រី ជនក្រីក្រ កុមារ អ្នកដែលរងទុក្ខវេទនា ដោយសារជម្លោះដីធ្លី អំពើហិង្សា ខ្វះខាតជីវភាពរបស់ពួកអស់លោក ជាប្រជាពលរដ្ឋក្រីក្រ។ ដូច្នេះអ្វីដែលជាគំនិតយកចិត្តទុកដាក់ យើងត្រូវតែជជែកគ្នា រួមគំនិតគ្នា ដើម្បីដោះស្រាយបញ្ហាជាតិ មិនមែនបោះឆ្នោតដើម្បីបុគ្គលទេ។ បោះឆ្នោតដើម្បីធ្វើការដោះស្រាយបញ្ហាប្រជាពលរដ្ឋក្រីក្ររបស់យើង។
លោក អុឹង ប៊ុនថន៖ នៅពេលថ្មីៗនេះ មុនពេលតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ចូលស្បថ អាជ្ញាធរបានចាប់វាយខ្នោះ ឃុំខ្លួនលោកស្រីអស់ប្រហែលមួយសប្តាហ៍។ បញ្ហានេះមានការលើកឡើងថា នេះជាការសងសឹកទៅលើលោកស្រី ដោយសារលោកស្រីជាស្ត្រីឈានមុខមួយ ហើយលោកនាយករដ្ឋមន្ត្រី ធ្លាប់ហៅលោកស្រីថា ជាស្ត្រីជើងខ្លាំងទៀតផង។ រហូតមកពេលនេះ លោកស្រី បានឈរជាប្រធានគណៈកម្មការកិច្ចការនារី សុខាភិបាល ដែលអាចជួយដល់ស្ត្រីដូចគ្នាហ្នឹង មិនត្រូវបានគេគាំទ្រទេ។ តើលោកស្រីចាត់ទុកថា នេះជាការសងសឹកឬជាការរើសអើងទេ?
លោកស្រី មូរ សុខហួរ៖ សម្តេចនាយក ធ្លាប់មានប្រសាសន៍ហើយ អត់មានវប្បធម៌ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រីទេ។ លោកប្រធានសម រង្ស៊ី ក៏មានប្រសាសន៍ហើយ គឺរួមគំនិតគ្នា ឲ្យមានវប្បធម៌ចរចាក្នុងការដោះស្រាយបញ្ហាជាតិ ហើយមិនយកខ្មែរណាជាសត្រូវ។ អត់មានការគុំកួនគ្នា គឺមានតែការយោគយល់គ្នា ដោះស្រាយបញ្ហាជាតិ។ នេះគឺជាស្មារតីនៃកិច្ចព្រមព្រៀង ស្មារតីនៃយើងគណបក្សសង្គ្រោះជាតិបានគោរព ហើយបានបោះឆ្នោតទៅតាមការគោរពនៃកិច្ចព្រមព្រៀងថ្ងៃ២២ កក្កដា។
លោក អុឹង ប៊ុនថន៖ ឥឡូវនេះ ថ្វីត្បិតតែលោកស្រី មិនបានជាប់ជាប្រធានគណៈកម្មការទី៨ តាមការគ្រោងទុក និងតាមការតែងតាំងរបស់បក្សមែន តើលោកស្រីមានលទ្ធភាពធ្វើកិច្ចនេះបានទេ?
លោកស្រី មូរ សុខហួរ៖ ដូចបានជ្រាបហើយ! ខ្ញុំមិនមែនធ្វើកិច្ចការនេះតែថ្ងៃនេះ ឬមួយទាល់តែជាប់ ទើបខ្ញុំមានឆន្ទៈធ្វើការនេះទេ។ ជំហររបស់ខ្ញុំមានជាង២០ឆ្នាំមកហើយ ហើយខ្ញុំតែងតែនិយាយថា ការឈឺចាប់របស់ប្រជាពលរដ្ឋមានភាពធំធែងណាស់ ទាល់តែយើងទាំងអស់គ្នា ទាំងអ្នករងគ្រោះ អ្នកមិនរងគ្រោះ រួមកម្លាំងគ្នាដោះស្រាយ។ យើងឃើញហើយថា ពលរដ្ឋបានរួមកម្លាំងគ្នា បោះឆ្នោតឲ្យមានការផ្លាស់ប្តូរហើយ។ ដូច្នេះមិនមែនមានតែបុគ្គលម្នាក់ ដែលអាចដោះស្រាយបញ្ហានេះទេ។ ការឈានទៅមុខ ត្រូវតែទៅមុខជានិច្ច ទោះជាយើងតួនាទីអ្វីក៏ដោយ។ បញ្ហានេះមិនអាចដោះចេញដោយបក្សតែមួយបានទេ គឺត្រូវសហការគ្នាដោះស្រាយ។
លោក អុឹង ប៊ុនថន៖ លោកស្រី! សមាជិកនៃគណៈកម្មការទី៨នេះ មាន៥រូប មកពីបក្សសង្គ្រោះជាតិ ប៉ុន្តែនៅពេលលោកស្រី មិនជាប់ឆ្នោតជាប្រធានគណៈកម្មការនេះ មានន័យថា ក្នុងគណៈកម្មការនេះ ខ្វះម្នាក់។ តើលោកស្រីផ្ទាល់ ឬគណបក្ស អាចស្នើដាក់បេក្ខភាពលោកស្រីបញ្ជូលទៅក្នុងគណៈកម្មការនេះឡើងវិញទេ?
លោកស្រី មូរ សុខហួ៖ លោកប្រធានបានមានប្រសាសន៍ កាលពីម្សិលមិញហើយ គឺជំហរគណបក្សសង្គ្រោះជាតិ សុំឲ្យ[CPP]មានការគោរពស្មារតីនៃកិច្ចព្រមព្រៀងថ្ងៃទី២២កក្កដាកន្លងមកនេះ។ ដូច្នេះ បេក្ខភាពរបស់យើងទាំងពីរ នឹងដាក់បញ្ចូលជាថ្មីម្តងទៀត ដើម្បីឲ្យមានការបោះឆ្នោតឡើងវិញ បង្គ្រប់ចំនួនសមាជិកទាំង៥រូប មកគណបក្សសង្គ្រោះជាតិ។ ដល់ពេលបោះឆ្នោតជាប់ ជាសមាជិករួម៥នាក់ ព្រមទាំងខាងគណបក្សប្រជាជន៤នាក់ទៀត ទាំងអស់៩រូបនេះ គណៈកម្មការទាំងមូល នឹងបោះឆ្នោត ជ្រើសរើសយកប្រធានរបស់ខ្លួន។
លោក អុឹង ប៊ុនថន៖ លោកស្រី រំពឹងយ៉ាងម៉េច ចំពោះការបោះឆ្នោតលើកទី២ បន្ទាប់ពីបោះឆ្នោតលើកទី១ មិនបានជាប់?
លោកស្រី មូរ សុខហួរ៖ នេះគឺជាកិច្ចការនយោបាយ រវាងគណបក្សទាំងពីរ ដែលចុះហត្ថលេខា រួមគំនិតគ្នា សន្យាគោរពកិច្ចព្រមព្រៀង មានស្មារតី ត្រូវតែគោរព។ ដូច្នេះបក្សទាំងពីរនឹងដោះស្រាយបញ្ហានេះដោយផ្ទាល់៕
សូមសរសេរមកលោក អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com
2 comments:
Incorporated elements by Clodagh
As successful furniture shop in Cambodia
construction materials
informed, renowned for being able to achieve sustainable and inventive design, Country Spa from Clodagh showcastes her other successful bathroom design in using a combination of Chinese and Japanese elements.
"Country Spa incorporates principles of Feng Shui and Wabi-Sabi, the Japanese aesthetic that finds beauty in the passage of time," she says. "This intimate space, with its earth tones and sensual textures, is designed to envelop the user in a private world. The sound of gently bubbling water soothes the mind and activates the space."
The bathroom consists of Kohler Purist and Escale suites which reinforced the meditated aura with its textured hexagonal tile for floors and walls that finish the extraordinary design.
spam!
Post a Comment