A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 28 August 2014

Interview with Mu Sochua after the parliament did not vote for her to become head of a parliamentary commission បទសម្ភាសន៍​៖​ លោកស្រី មូរ សុខ​ហួរ នៅតែ​មាន​លទ្ធភាព​ចូល​ក្នុង​គណៈកម្មការ​ទី​៨​ដដែល​

ដោយ៖​ អុឹង ប៊ុនថន​ | ថ្ងៃព្រហស្បតិ៍ ទី28 សីហា 2014, VOD

ស្តាប់សំឡេង៖​

ចម្លងទុក
លោកស្រី មូរ សុខហួរ តំណាងរាស្ត្រមណ្ឌលបាត់ដំបង (រូបថត៖ ញឹម សុខន)
តំណាងរាស្ត្រ​ស្ទើរតែ​ទាំងអស់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាននាំគ្នា​បោះឆ្នោត​ទម្លាក់បេក្ខជន​ពីរ​រូប​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ឈរឈ្មោះ​ជា ប្រធាន​គណៈកម្មការ​ជំនាញនៃ​រដ្ឋសភា​។ បេក្ខភាព​ពីរ​រូប​នោះ គឺ​លោកស្រី មូរ សុខ​ហួរ តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង និងលោក យឹម សុវណ្ណ តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ​។​
នៅក្នុង​បទសម្ភាសន៍​ជាមួយ លោក អុឹង ប៊ុនថន នៃ​VOD និង​លោកស្រី មូរ សុខ​ហួរ នៅថ្ងៃនេះលោកស្រី នៅតែ​រំពឹងថា នៅ​មាន​លទ្ធភាព​ចូល​ក្នុង​គណៈកម្មការ​ទី​៨ គឺ​ទទួល​បន្ទុក​កិច្ចការនារី សុខាភិបាល និង​សង្គមកិច្ច​។​
លោក អុឹង ប៊ុនថន៖  កាល​ពី​ម្សិលមិញ​នេះ តំណាងរាស្ត្រ​គណបក្សកាន់អំណាច បាន​បោះឆ្នោត​ទម្លាក់​លោកស្រី មូរ សុខ​ហួរ រួមទាំង​លោក យឹម សុវណ្ណ​ ផងដែរ នៅពេល​ដែល​ឈរឈ្មោះ​ជា​ប្រធាន​គណៈកម្មការ​ទី​៨ និង​ទី​១០​។ តើ​លោកស្រី​មានប្រតិកម្ម​យ៉ាងណា​ចំពោះ​បញ្ហា​នេះ​?
លោកស្រី មូរ សុខ​ហួរ​៖ ចំពោះ​ខ្ញុំ ខ្ញុំ​បាន​ជាប់ឆ្នោត​ជា​អ្នកតំណាងរាស្ត្រ ខ្ញុំ​មាន​កិត្តិយស ហើយ​សូម​អរគុណ​បងប្អូន​ទាំងអស់​ដែល​បោះឆ្នោត​ឲ្យ​សង្គ្រោះ​ជាតិ ហើយ​ឲ្យ​ខ្ញុំ​បាន​ជាប់​ជា​អ្នកតំណាង​ដើម្បី​បាន​បម្រើ​បងប្អូន​។ ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ជាមួយ​ពលរដ្ឋ ដោះស្រាយ​បញ្ហា​ពលរដ្ឋ រួមគំនិត​ទាំងអស់គ្នា​ជា​ខ្មែរ​តែមួយ ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​។ ក្នុង​គោលការណ៍​នេះ ដែល​ខ្ញុំ​នៅក្នុង​បក្ស​សង្គ្រោះ​ជាតិ ខ្ញុំ​ទទួល​យក គាំទ្រ ហើយ​គោរព​គោលការណ៍​នៃ​បក្ស​សង្គ្រោះ​ជាតិ ហើយ​ពលរដ្ឋ​ដែល​បោះឆ្នោត​ឲ្យ​សង្គ្រោះ​ជាតិ ដោយសារ​ហ្នឹងហើយ​ខ្ញុំ​បាន​បម្រើ​បងប្អូន​។​
លោក អុឹង ប៊ុនថន៖​ លោកស្រី​ធ្លាប់ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​កិច្ច​នារី ក្នុង​កូតា គណបក្សហ្វ៊ុន​ស៊ិនប៉ិច​។ បន្ទាប់មក​លោក​ស្រី បាន​លាឈប់​ពី​គណបក្ស​នេះ មក​ចូល​ជាមួយ​គណបក្ស សម រង្ស៊ី ហើយ​បន្តបន្ទាប់​មក​ទៀត លោកស្រី មាន​ការប្តឹង​ផ្តល់​ជា​មួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ផង​ដែរ​។ តើ​លោកស្រី គិតថា មូលហេតុ​ដែល​តំណាងរាស្ត្រ​បក្ស​ប្រជាជន​កម្ពុជា មិន​បោះឆ្នោត​គាំទ្រ​លោក​ស្រី​នេះ ទាក់ទង​នឹង​បញ្ហា​ណាមួយ​?

លោកស្រី មូរ សុខ​ហួរ​៖ ខ្ញុំ​មិន​បារម្ភ​រឿង​ហ្នឹង ខ្ញុំ​ក៏​មិន​ចង់​គិត​រឿង​ហ្នឹង​ដែរ​។ អ្វី​ដែល​សំខាន់ ខ្ញុំ​ចង់​បម្រើ​ជាតិ ខ្ញុំ​ចង់​បម្រើ ជា​ពិសេស​ស្ត្រី ជនក្រីក្រ កុមារ អ្នក​ដែល​រង​ទុក្ខវេទនា ដោយសារ​ជម្លោះដីធ្លី អំពើហិង្សា ខ្វះខាត​ជីវភាព​របស់ពួក​អស់លោក ជា​ប្រជាពលរដ្ឋ​ក្រីក្រ​។ ដូច្នេះ​អ្វី​ដែល​ជា​គំនិត​យកចិត្តទុកដាក់ យើង​ត្រូវតែ​ជជែក​គ្នា រួមគំនិត​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ មិនមែន​បោះឆ្នោត​ដើម្បី​បុគ្គល​ទេ​។ បោះឆ្នោត​ដើម្បី​ធ្វើ​ការដោះស្រាយ​បញ្ហា​ប្រជាពលរដ្ឋ​ក្រីក្រ​របស់​យើង​។​
លោក អុឹង ប៊ុនថន៖​ នៅ​ពេល​ថ្មីៗ​នេះ មុន​ពេល​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចូល​ស្បថ អាជ្ញាធរ​បាន​ចាប់វាយ​ខ្នោះ ឃុំខ្លួន​លោកស្រី​អស់​ប្រហែល​មួយ​សប្តាហ៍​។ បញ្ហា​នេះ​មាន​ការលើកឡើង​ថា នេះ​ជា​ការ​សងសឹក​ទៅលើ​លោក​ស្រី ដោយសារ​លោក​ស្រី​ជា​ស្ត្រី​ឈាន​មុខ​មួយ ហើយ​លោកនាយក​រដ្ឋមន្ត្រី ធ្លាប់​ហៅ​លោក​ស្រី​ថា ជា​ស្ត្រី​ជើង​ខ្លាំង​ទៀតផង​។ រហូត​មក​ពេល​នេះ លោកស្រី បាន​ឈរ​ជា​ប្រធាន​គណៈកម្មការ​កិច្ចការនារី សុខាភិបាល ដែល​អាច​ជួយ​ដល់​ស្ត្រី​ដូចគ្នា​ហ្នឹង មិន​ត្រូវបាន​គេ​គាំទ្រ​ទេ​។ តើ​លោកស្រី​ចាត់ទុកថា នេះ​ជា​ការ​សងសឹក​ឬ​ជា​ការរើសអើង​ទេ​?
លោកស្រី មូរ សុខ​ហួរ​៖ សម្តេចនាយក ធ្លាប់​មាន​ប្រសាសន៍​ហើយ អត់​មាន​វប្បធម៌ទឹក​ឡើង​ត្រី​ស៊ី​ស្រ​មោច ទឹក​ហោចស្រ​មោចស៊ី​ត្រីទេ​។ លោក​ប្រធាន​សម រង្ស៊ី ក៏​មាន​ប្រសាសន៍​ហើយ គឺ​រួមគំនិត​គ្នា ឲ្យមាន​វប្បធម៌​ចរចា​ក្នុងកា​រ​ដោះស្រាយ​បញ្ហា​ជាតិ ហើយ​មិន​យក​ខ្មែ​រណា​ជា​សត្រូវ​។ អត់​មាន​ការគុំកួនគ្នា គឺមាន​តែ​ការយោគយល់​គ្នា ដោះស្រាយ​បញ្ហា​ជាតិ​។ នេះ​គឺជា​ស្មារតី​នៃ​កិច្ចព្រមព្រៀង ស្មារតី​នៃ​យើង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​គោរព ហើយ​បាន​បោះឆ្នោត​ទៅតាម​ការគោរពនៃ​កិច្ចព្រមព្រៀង​ថ្ងៃ២២ កក្កដា​។​
លោក អុឹង ប៊ុនថន៖ ឥឡូវនេះ ថ្វីត្បិតតែ​លោក​ស្រី មិន​បាន​ជាប់​ជា​ប្រធាន​គណៈកម្មការ​ទី​៨ តាម​ការគ្រោងទុក និង​តាម​ការតែងតាំង​របស់​បក្ស​មែន តើ​លោកស្រី​មាន​លទ្ធភាព​ធ្វើ​កិច្ច​នេះ​បាន​ទេ​?
លោកស្រី មូរ សុខ​ហួរ​៖ ដូច​បាន​ជ្រាប​ហើយ​! ខ្ញុំ​មិនមែន​ធ្វើ​កិច្ចការ​នេះ​តែ​ថ្ងៃនេះ ឬ​មួយ​ទាល់តែ​ជាប់ ទើប​ខ្ញុំ​មាន​ឆន្ទៈ​ធ្វើការ​នេះ​ទេ​។ ជំហរ​របស់​ខ្ញុំ​មាន​ជាង​២០​ឆ្នាំ​មកហើយ ហើយ​ខ្ញុំ​តែងតែ​និយាយថា ការឈឺចាប់​របស់​ប្រជាពលរដ្ឋ​មាន​ភាព​ធំធែង​ណាស់ ទាល់តែ​យើង​ទាំ​ងអស់​គ្នា ទាំង​អ្នក​រងគ្រោះ អ្នក​មិន​រងគ្រោះ រួម​កម្លាំង​គ្នា​ដោះស្រាយ​។ យើង​ឃើញ​ហើយ​ថា ពលរដ្ឋ​បាន​រួម​កម្លាំង​គ្នា បោះឆ្នោត​ឲ្យមាន​ការ​ផ្លាស់​ប្តូរ​ហើយ​។ ដូច្នេះ​មិនមែន​មាន​តែ​បុគ្គល​ម្នាក់ ដែល​អាច​ដោះស្រាយ​បញ្ហា​នេះ​ទេ​។ ការឈាន​ទៅ​មុខ ត្រូវតែ​ទៅ​មុខ​ជា​និច្ច ទោះជា​យើង​តួនាទី​អ្វី​ក៏ដោយ​។​ បញ្ហា​នេះ​មិន​អាច​ដោះចេញ​ដោយ​បក្ស​តែ​មួយ​បាន​ទេ គឺ​ត្រូវ​សហការ​គ្នា​ដោះស្រាយ​។​
លោក អុឹង ប៊ុនថន៖​ លោកស្រី​! សមាជិក​នៃ​គណៈកម្មការ​ទី​៨​នេះ មាន​៥​រូប មក​ពី​បក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​នៅពេល​លោកស្រី មិន​ជាប់​ឆ្នោត​ជា​ប្រធាន​គណៈកម្មការ​នេះ មានន័យ​ថា ក្នុង​គណៈកម្មការ​នេះ ខ្វះ​ម្នាក់​។ តើ​លោកស្រី​ផ្ទាល់ ឬ​គណបក្ស អាច​ស្នើ​ដាក់​បេក្ខភាព​លោកស្រី​បញ្ជូលទៅ​ក្នុង​គណៈកម្មការ​នេះ​ឡើង​វិញ​ទេ​?
លោកស្រី មូរ សុខ​ហួ​៖ លោក​ប្រធាន​បាន​មានប្រសាសន៍ កាល​ពី​ម្សិលមិញ​ហើយ គឺ​ជំហរ​គណបក្ស​សង្គ្រោះ​ជាតិ សុំឲ្យ​[CPP]​មាន​ការគោរព​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ថ្ងៃទី​២២​កក្កដា​កន្លងមកនេះ​។ ដូច្នេះ បេក្ខភាព​របស់​យើង​ទាំងពីរ នឹង​ដាក់​បញ្ចូល​ជា​ថ្មី​ម្តងទៀត ដើម្បី​ឲ្យមាន​ការបោះឆ្នោត​ឡើងវិញ បង្គ្រប់​ចំនួនសមាជិកទាំង​៥​រូប មក​គណបក្ស​សង្គ្រោះ​ជាតិ​។ ដល់​ពេល​បោះឆ្នោត​ជាប់ ជា​សមាជិក​រួម​៥​នាក់ ព្រម​ទាំង​ខាង​គណបក្ស​ប្រជាជន​៤​នាក់​ទៀត ទាំងអស់​៩​រូបនេះ គណៈកម្មការ​ទាំងមូល នឹង​បោះឆ្នោត ជ្រើសរើស​យក​ប្រធាន​របស់​ខ្លួន​។​
លោក អុឹង ប៊ុនថន៖​ ​លោកស្រី រំពឹង​យ៉ាង​ម៉េច ចំពោះ​ការបោះឆ្នោត​លើក​ទី​២ បន្ទាប់​ពី​បោះឆ្នោត​លើក​ទី​១ មិន​បាន​ជាប់​?
លោកស្រី មូរ សុខ​ហួរ​៖ នេះ​គឺជា​កិច្ចការ​នយោបាយ រវាង​គណបក្ស​ទាំងពីរ ដែល​ចុះហត្ថលេខា រួមគំនិត​គ្នា សន្យា​គោរព​កិច្ចព្រមព្រៀង មាន​ស្មារតី ត្រូវតែ​គោរព​។ ដូច្នេះ​បក្ស​ទាំង​ពីរ​នឹង​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ផ្ទាល់​៕
សូមសរសេរមកលោក​ អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

2 comments:

Unknown said...

Incorporated elements by Clodagh


As successful furniture shop in Cambodia
construction materials
informed, renowned for being able to achieve sustainable and inventive design, Country Spa from Clodagh showcastes her other successful bathroom design in using a combination of Chinese and Japanese elements.
"Country Spa incorporates principles of Feng Shui and Wabi-Sabi, the Japanese aesthetic that finds beauty in the passage of time," she says. "This intimate space, with its earth tones and sensual textures, is designed to envelop the user in a private world. The sound of gently bubbling water soothes the mind and activates the space."
The bathroom consists of Kohler Purist and Escale suites which reinforced the meditated aura with its textured hexagonal tile for floors and walls that finish the extraordinary design.

Anonymous said...

spam!