Read about the plan to defrock Khmer Krom monks here.
ដោយ៖ ណាត សុភាព | ថ្ងៃព្រហស្បតិ៍ ទី28 សីហា 2014 | VOD
ព្រះសង្ឃ និងអ្នកគាំទ្រ អះអាងថា គម្រោងចាប់ផ្សឹកព្រះសង្ឃមួយ ដែលធ្លាប់តវ៉ាប្រឆាំងនឹងអ្នកនាំពាក្យស្ថានទូតវៀតណាមនោះត្រូវបានបរាជ័យ ខណៈបែកការណ៍ដល់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះ។
ព្រះតេជគុណ យិន ដារ៉ា គង់នៅវត្តស្ទឹងមានជ័យ ប្រាប់អ្នកយកព័ត៌មាន VODនៅក្នុងវត្តសន្សំកុសលថា ក្នុងលិខិតដែលនិមន្តព្រះអង្គឲ្យចូលប្រជុំពិភាក្សាអំពីការគ្រប់គ្រងក្នុងវត្តស្ទឹងមានជ័យនោះ ទំនងជាការចាប់ព្រះអង្គផ្សឹក ព្រោះកាលពីថ្ងៃទី១៣ ខែសីហា ព្រះអង្គបានចែកសៀវភៅ៧មករា ដែលនិយាយពីប្រវត្តិខ្មែរកម្ពុជាក្រោម។ ព្រះអង្គ មានសង្ឃដីកាថា ដោយសារមានអ្នកសារព័ត៌ជាច្រើនតាមដានព្រឹត្តិការណ៍នេះ គណៈកម្មការវត្តក៏រំសាយកិច្ចប្រជុំក្រោមហេតុផលរៀបចំសណ្តាប់ធ្នាប់វត្តស្ទឹងមានជ័យនោះវិញ។
ព្រះតេជគុណ យិន ដារ៉ា មានសង្ឃដីកាបន្តថា បើទោះបីជាមានការគំរាមកំហែងពីមន្ត្រីមន្ទីរធម្មការ និងសាសនា ក៏ដោយ ក៏ព្រះអង្គមិនភ័យខ្លាច ហើយនៅតែបន្តសកម្មភាពចែកចាយ និងផ្សព្វផ្សាយព័ត៌មានដែលស្របច្បាប់ដដែល។
ខ្លឹមសារលិខិត កាលពីថ្ងៃពុធម្សិលមិញ របស់សាលាអនុគណៈខណ្ឌមានជ័យ គឺនិមន្តព្រះតេជគុណមួយអង្គដែលគង់នៅវត្តស្ទឹងមានជ័យ ដើម្បីប្រជុំពិភាក្សាអំពីការគ្រប់គ្រងនេះ ប៉ុន្តែយកទីតាំងវត្តសន្សំកុសល សម្រាប់ប្រជុំ។
ចំណែកចៅអធិការស្តីទីវត្តស្ទឹងមានជ័យ ព្រះតេជគុណ ថៃ ប៊ុនធៀន មានថេរដីកាថា ការនិមន្តព្រះតេជគុណ យិន ដារ៉ា មិនមែនចាប់ព្រះអង្គផ្សឹកទេ គ្រាន់តែហៅមកប្រជុំពិភាក្សារៀបចំសណ្តាប់ធ្នាប់ក្នុងវត្តតែប៉ុណ្ណោះ។
អ្នកឃ្លាំងមើលសិទ្ធិមនុស្សរបស់អង្គការលីកាដូ លោក ឆេង សុភ័ស យល់ថា មន្ត្រីសង្ឃ និងក្រសួងធម្មការ និងសាសនា គួរតែរៀបចំរបៀបវារៈឲ្យបានច្បាស់លាស់ មុននឹងនិមន្តភិក្ខុណាមួយចូលប្រជុំ ដើម្បីជៀសវាងការជជែកគ្នាប៉ះពាល់ដល់វិន័យរបស់សាសនា។
សូមជម្រាបថា ការរំសាយគម្រោងប្រជុំជាមួយព្រះសង្ឃដែលធ្វើបាតុកម្មមុខទូតវៀតណាមនេះ មន្ត្រីធម្មការ និងសាសនា មិនបកស្រាយពីមូលហេតុទេ ខណៈអ្នកសារព័ត៌មានច្រើនកកកុញសម្រុកចូលទៅក្នុងបន្ទប់ប្រជុំនោះ ដើម្បីផ្តិតយករូបភាព និងសំឡេង៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
3 comments:
អ្វីៗពួកចង្រៃអត្តបាទហុ៊ន សែន នឹងស្ដេចសង្សក្លែងក្លាយទេព វង្សធ្វើគឺ តាមបព្ជាារយួនហាន់ណូយទាំងអស់ សូមប្រយត័្ន ការសាម្គីជាឥទ្ធិពលមួយ ដអស្ចារ្យ សូមអោយមានជោគជ័យ ។
Just give those trouble making monks some batons, they will quit making troubles.
-Drgunzet-
-Drgunzet-
As always you will be calmed down after sucking Hun Sen’s cock.
Post a Comment