PHNOM PENH (The Cambodia Herald) -- The National Election Committee (NEC) has recognized Sam Rainsy as lawmaker of Kampong Cham province, said NEC's secretary general Tep Nitha Friday.
The decision came after Sam Rainsy, CNRP's president, applied for Kampong Cham lawmaker by replacing Kuoy Bunroeun who will be member of NEC.
លោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ ឃោសនាបោះឆ្នោតក្រុមប្រឹក្សាអាណត្តិទី២ នាខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤។
RFA/Saut Sokprathna
រដ្ឋសភា កំណត់យកថ្ងៃទី២៨ ខែកក្កដា ដើម្បីបើកកិច្ចប្រជុំពេញអង្គវិសាមញ្ញនៃនីតិកាលទី៥ ជាការប្រកាសសុពលភាព លោក សម រង្ស៊ី ជាសមាជិកសភា។ ការសម្រេចនេះ គឺបន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំភ្លាមៗ ក្រោយពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានធ្វើបញ្ជីឈ្មោះបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតថ្មីរបស់គណបក្សសង្គ្រោះជាតិ និងបានទូលថ្វាយស្ថាប័នព្រះមហាក្សត្រ ឬរដ្ឋសភារួច។
បញ្ហានេះ អ្នកវិភាគសង្គម ក៏ស្នើដល់មេដឹកនាំគណបក្សជាប់ឆ្នោតនីតិកាលទី៥ទាំងពីរ ត្រូវពិភាក្សាដោះស្រាយសង្គមដោយសន្តិវិធី ជាជាងប្រើកម្លាំងប្រដាប់អាវុធបង្កើតឲ្យមានអំពើហិង្សា នាំឲ្យបាត់បង់អាយុជីវិតមនុស្ស។
ក្នុងបញ្ជីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលចេញនៅថ្ងៃសុក្រ ទី២៥ ខែកក្កដា បញ្ជាក់ថា លោក សម រង្ស៊ី ជាបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រនីតិកាលទី៥ របស់គណបក្សសង្គ្រោះជាតិ នៅមណ្ឌលខេត្តកំពង់ចាម។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ឲ្យដឹងថា សេចក្តីសម្រេចនេះ ធ្វើតាមសំណើរបស់គណបក្សសង្គ្រោះជាតិ ដែលបានដាក់លិខិតចំនួន៣ដាច់ដោយឡែកពីគ្នា មកស្ថាប័ន គ.ជ.ប កាលពីថ្ងៃទី២៤ ខែកក្កដា៖ «គ.ជ.ប បានទទួលស្គាល់បញ្ជីបេក្ខជនបម្រុងរបស់គណបក្សសង្គ្រោះជាតិ ដែលបានដាក់មក គ.ជ.ប ហើយនៅក្នុងនោះមានឈ្មោះ ឯកឧត្តម សម រង្ស៊ី នៅលើគេ។ ហើយ គ.ជ.ប បានស្រង់ឈ្មោះ ឯកឧត្តម សម រង្ស៊ី ជាបេក្ខជនជាប់ឆ្នោត ហើយយើងបានបញ្ជូនឯកសារនៃសេចក្តីសម្រេចរបស់ គ.ជ.ប នេះទៅរដ្ឋសភា ទៅគណបក្សនយោបាយ ទៅព្រះបរមរាជវាំង ទៅព្រឹទ្ធសភា និងស្ថាប័នដទៃទៀតរួចហើយ»។
លោក យឹម សុវណ្ណ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ ចាត់ទុកសកម្មភាពស្ថាប័ន គ.ជ.ប និងស្ថាប័នពាក់ព័ន្ធពេលនេះថា បានឆ្លើយតបទាន់ពេលទៅលើស្ថានការណ៍នយោបាយនៅកម្ពុជា៖ «ពីព្រោះឥឡូវនេះ គណបក្សទាំងពីរបានព្រមព្រៀងគ្នាកែទម្រង់សមាសភាព គ.ជ.ប ហើយ។ យើងកំពុងតែរៀបចំឯកសារ ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ វិសោធនកម្មផ្ទៃក្នុងរដ្ឋសភា និងវិសោធនកម្មច្បាប់បោះឆ្នោតដែលពាក់ព័ន្ធ។ ហើយធ្វើម៉េច ដើម្បីជាក្របខ័ណ្ឌច្បាប់សម្រាប់អនុវត្តកិច្ចព្រមព្រៀងឲ្យបានត្រឹមត្រូវ។ ដូច្នេះ គ.ជ.ប នឹងកែទម្រង់ក្នុងពេលឆាប់ៗខាងមុខហ្នឹង»។
ទាក់ទិនបញ្ហានេះ អ្នកវិភាគបញ្ហាសង្គមឯករាជ្យយល់ថា ការសម្រេចរបស់ គ.ជ.ប ពេលនេះ ជាការសម្របសម្រួលឲ្យស្ថានការណ៍នយោបាយបានកាន់តែប្រសើរនៅកម្ពុជា និងបើកច្រកឲ្យ លោក សម រង្ស៊ី មានសិទ្ធិធ្វើការងារនៅក្នុងរដ្ឋសភានាថ្ងៃអនាគត។
អ្នកស្រី ជា វណ្ណាត អ្នកវិភាគឯករាជ្យ ស្នើដល់មេដឹកនាំគណបក្សជាប់ឆ្នោតនីតិកាលទី៥ទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ត្រូវរួមគ្នាជំរុញឲ្យមានសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍសង្គមជាតិពិតប្រាកដនៅកម្ពុជា៖ «យើងធ្វើការជាមួយគ្នានៅក្នុងស្ថាប័នកំពូលជាមួយគ្នា ជាសមាជិករដ្ឋសភាជាមួយគ្នា ធ្វើការគួរឲ្យតម្លៃគ្នាទៅវិញទៅមក ទើបបានជាប្រជាពលរដ្ឋជាម្ចាស់ឆ្នោតឲ្យតម្លៃទៅសមាជិករដ្ឋសភាទាំងអស់ហ្នឹងដែរ។ ហើយបើសិនជាសមាជិកសភារបស់គណបក្សមួយ ហើយនិងគណបក្សមួយទៀត មិនបានគោរពគ្នាទៅវិញទៅមកទេ ឬវ៉ៃប្រហារបន្តុះបង្អាប់គ្នាទៅវិញទៅមកទេ នឹងធ្វើឲ្យដំណើរការសហការគ្នាហ្នឹង មិនបានល្អប្រសើរទេ។ ហើយក៏មិនមែនជាទីពេញចិត្តរបស់រាស្ត្រដែរ»។
ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៥ ចាប់ផ្ដើមកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ ការបោះឆ្នោតនេះ គ.ជ.ប ប្រកាសលទ្ធផលបោះឆ្នោតផ្លូវការបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈចំនួន ៦៨អាសនៈ និងគណបក្សសង្គ្រោះជាតិ ទទួលបានចំនួន ៥៥អាសនៈ។ ប៉ុន្តែ លទ្ធផលនេះ គណបក្សសង្គ្រោះជាតិ មិនព្រមទទួលយក និងបន្តការតវ៉ាជាបន្តបន្ទាប់។
ទោះជាបែបណា នៅក្នុងជំនួបចរចារវាងមេដឹកនាំកំពូលៗគណបក្សទាំងពីរ កាលពីថ្ងៃទី២២ ខែកក្កដា បានព្រមព្រៀងគ្នាបញ្ចប់ជម្លោះនយោបាយជាប់គាំង អូសបន្លាយជិតមួយឆ្នាំនៅកម្ពុជា។ ជាងនេះ សមាជិកសភាគណបក្សប្រឆាំង ក៏ត្រៀមចូលប្រជុំសភាក្នុងពេលដ៏ឆាប់ៗខាងមុខ៕
4 comments:
Rainsy traitor like you should not represent anyone.
Hun Sen has manipulated another tricks on Sam Rainsy...Just like he did to Ranaridh's party, He used his corrupted money to buy out anyone want to challenged him!
Th CNRP didn't get what they wanted, but this agreement is the best option for the nation as it can end street protests and bloodshed. Also to continue to boycott is not the best option for the CNRP because Hun Sen will still rule until the next election in 2018 and the CNRP could break up because of financial problems and defections.
2:09 am
Money cannot buy everything or everyone, except YOU
Post a Comment