A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 17 June 2014

The CPP warned it will stop negotiating with the CNRP គណបក្ស​ប្រជាជន​ព្រមាន​ឈប់​ចរចា​ជាមួយ​បក្ស​ប្រឆាំង

CPP CNRP
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ(ស្ដាំ) និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រំ សុខា ធ្វើ​សន្និសីទ​កាសែត​ក្រោយ​បញ្ចប់​កិច្ច​ចរចា​នៅព្រឹទ្ធសភា នា​ថ្ងៃ​ទី​១៨ កុម្ភៈ ឆ្នាំ​២០១៤។
RFA/Vann Vicha
គណបក្ស​នយោបាយ​ជាប់​ឆ្នោត​ទាំង​ពីរ​នឹង​មិន​ជួប​គ្នា​ចរចា​ទៀត​ទេ បើ​សិន​ជា​គណបក្ស​ទាំង​ពីរ​នៅ​តែ​បន្ត​ជំហរ​រឹង​ទទឹង​រៀងៗ​ខ្លួន​ក្នុង​ការ​ចរចា​នេះ។ គណបក្ស​ប្រជាជន​កម្ពុជា ចង់​ឲ្យ​ការ​ជ្រើសតាំង​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​អនុម័ត​ក្នុង​សភា​ដោយ​សំឡេង​ភាគ​ច្រើន​ដាច់ខាត គឺ ៥០% បូក ១ រី​ឯ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​ការ​បង្កើត​ជំពូក​ទី​១៥ ក្នុង​រដ្ឋធម្មនុញ្ញ​នោះ បោះ​ឆ្នោត​អនុម័ត​ជ្រើស​តាំង​សមាសភាព គ.ជ.ប ដោយ​សំឡេង ២/៣ នៃ​សមាជិក​រដ្ឋ​សភា។ 

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ព្រមាន​ថា ការ​ចរចា​នឹង​មិន​មាន​ទៀត​ទេ បើ​សិន​ជា​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រក្សា​ការ​ទាមទារ​ចំពោះ​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាសភាព គ.ជ.ប អនុម័ត​ដោយ​សំឡេង ២ ភាគ ៣ នៃ​សំឡេង​សមាជិក​រដ្ឋ​សភា​ទាំង​មូល​នោះ។ 

ការ​ថ្លែង​ឲ្យ​ដឹង​ដូច្នេះ នៅ​បន្ទាប់​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​ជួប​គ្នា​កាល​ពី​ថ្ងៃ​ទី​១២ មិថុនា ដោយ​បាន​ព្រមព្រៀងគ្នា​បង្កើត​ជំពូក​ទី​១៥​ថ្មី បន្ថែម​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ដាក់​ស្ថាប័ន​បោះ​ជាតិ​ជា​ស្ថាប័ន​ធម្មនុញ្ញ។ ក៏ប៉ុន្តែ​គណបក្ស​ទាំង​ពីរ​បាន​ខ្វែង​គំនិត​គ្នា​លើ​នីតិវិធី​អនុម័ត​ការ​បោះឆ្នោត​សមាសភាព គ.ជ.ប ដោយ​សំឡេង ២ ភាគ ៣ និង​ការ​អនុម័ត​ដោយ​សំឡេង​ច្រើន​ដាច់ខាត​ក្នុង​សភា។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ព្រុំ សុខា និង​ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ មិថុនា ថា បើ​សិន​ជា​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រក្សា​ជំហរ​ទាមទារ​ដដែល ទាមទារ​ឲ្យ​ការ​បោះ​ឆ្នោត​ជ្រើសរើស​សមាសភាព គ.ជ.ប អនុម័ត​ដោយ​សំឡេង ២/៣ នៃ​សមាជិក​សភា​នោះ ការ​ជួប​គ្នា​ចរចា​បន្ត​នឹង​មិន​មាន​ទៀត​ទេ។

«សំឡេង»
​ឆ្លើយតប​នឹង​បញ្ហា​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ចោទ​ប្រកាន់​ថា គណបក្ស​ប្រជាជន​កម្ពុជា គ្មាន​ឆន្ទៈ​ក្នុង​ការ​ចរចា​ពិត​ប្រាកដ​ទេ។ លោក​បញ្ជាក់​ថា គោលជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ទាមទារ​ការ​អនុម័ត​ជ្រើសតាំង​សមាជិក គ.ជ.ប ២/៣ ដដែល ដើម្បី​ធ្វើ ការ​កែ​ទម្រង់​ការ​បោះឆ្នោត​ឲ្យ​បាន​ពិតប្រាកដ​និង​ត្រឹមត្រូវ។
«សំឡេង»
ទាក់ទង​នឹង​ការ​ចរចា​រវាង​គណបក្ស​ទាំង​ពីរ​កន្លង​មក​នេះ អ្នក​វិភាគ​ហៅ​ការ​ចរចា​នេះ​ថា ជា​ការ​ចរចា​គ្មាន​គោលការណ៍​ច្បាស់លាស់ ពីព្រោះ​ធ្វើឡើង​គ្មាន​អ្នក​សម្របសម្រួល គ្មាន​គោលបំណង និង​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​រំពឹង​ទុក​ជាដើម។

អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា គណបក្ស​ប្រជាជន​កម្ពុជា គ្មាន​បំណង​ធ្វើ​ការ​កែ​ទម្រង់ គ.ជ.ប ពិត​ប្រាកដ​ទេ។ លោក​អះអាង​ថា បើ​សិន​ជា​គណបក្ស​នេះ​គ្មាន​ការ​បង្រួបបង្រួម​គ្នា​ទេ ហើយ​មិន​អាច​កាត់​បន្ថយ​បញ្ហា​សង្គម និង​មិន​កាត់​បន្ថយ​អ្នក​ក្រីក្រ​បាន គណបក្ស​នេះ​នឹង​ធ្លាក់​ប្រជាប្រិយភាព​កាន់​តែ​ខ្លាំង​ថែមទៀត​នៅ​ពេល​ខាង​មុខ។
«សំឡេង»
ការ​ចរចា​គ្នា​បាន​បរាជ័យ​កាល​ពី​ថ្ងៃ​ទី​១២ មិថុនា រវាង​គណបក្ស​ទាំង​ពីរ​នេះ ក្រៅ​ពី​មិន​ឯកភាព​គ្នា​លើ​ការ​អនុម័ត​របស់​សមាជិក​សភា​ដោយ​សំឡេង ២ ភាគ ៣ ឬ​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​នេះ គឺ​នៅ​មាន​ចំណុច​មួយ​ចំនួន​ទៀត​ដែល​គណបក្ស​ទាំង​ពីរ​មិន​ត្រូវរ៉ូវ​គ្នា​នៅ​ក្នុង​ការ​ឯកភាព​គ្នា​បង្កើត​ជំពូក​ទី​១៥​ថ្មី អំពី​អង្គការ​រៀបចំ​ការ​បោះ​ឆ្នោត​នោះ ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា បាន​កំណត់​តែ ២​មាត្រា​នៅ​ក្នុង​ជំពូក​ថ្មី និង​ចែង​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​មាន​សមាជិក​យ៉ាង​តិច ៥​រួប និង​មាន​បទពិសោធន៍​ក្នុង​ការងារ​រដ្ឋ​យ៉ាង​តិច ១០​ឆ្នាំ។
​ចំពោះ​សេចក្ដី​ព្រាង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ជំពូក​ទី​១៥​ថ្មី​នេះ បាន​កំណត់​ចំនួន ៤​មាត្រា ក្នុង​នោះ​​ដាក់​ថា ស្ថាប័ន គ.ជ.ប ត្រូវ​មាន​ថវិកា​ស្វយ័ត​សម្រាប់​ដំណើរការ។ សមាជិក គ.ជ.ប មាន​ចំនួន ៩​រួប និង​មាន​បទពិសោធន៍​ច្រើន​ក្នុង​ការងារ គឺ​មិន​កំណត់​ថា មាន​បទពិសោធន៍​ការងារ​រដ្ឋ ១០​ឆ្នាំ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

3 comments:

Anonymous said...

Let's play chicken, see which party initiate the negotiation first. I bet, CNRP will use the International pressure excuse to initiate the negotiation!

Anonymous said...

Basically it's just a political agenda to keep outsider quiet. No one seriously care the opposition party join the parliament . Keep toying around and making naive demand and that blows the chances leading to next election in 2018 , by then no one would have confidence to vote for non productive party whom did nothing for the voters

Anonymous said...

The CPP will not agree to a 2/3 vote for the creation of the NEC because it wants to control the NEC so it can cheat again to win the election. Shame on them!