គណបក្សនយោបាយជាប់ឆ្នោតទាំងពីរនឹងមិនជួបគ្នាចរចាទៀតទេ បើសិនជាគណបក្សទាំងពីរនៅតែបន្តជំហររឹងទទឹងរៀងៗខ្លួនក្នុងការចរចានេះ។ គណបក្សប្រជាជនកម្ពុជា ចង់ឲ្យការជ្រើសតាំងសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអនុម័តក្នុងសភាដោយសំឡេងភាគច្រើនដាច់ខាត គឺ ៥០% បូក ១ រីឯខាងគណបក្សសង្គ្រោះជាតិ ចង់ឲ្យការបង្កើតជំពូកទី១៥ ក្នុងរដ្ឋធម្មនុញ្ញនោះ បោះឆ្នោតអនុម័តជ្រើសតាំងសមាសភាព គ.ជ.ប ដោយសំឡេង ២/៣ នៃសមាជិករដ្ឋសភា។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ព្រមានថា ការចរចានឹងមិនមានទៀតទេ បើសិនជាគណបក្សសង្គ្រោះជាតិ នៅតែរក្សាការទាមទារចំពោះការបោះឆ្នោតជ្រើសរើសសមាសភាព គ.ជ.ប អនុម័តដោយសំឡេង ២ ភាគ ៣ នៃសំឡេងសមាជិករដ្ឋសភាទាំងមូលនោះ។
ការថ្លែងឲ្យដឹងដូច្នេះ នៅបន្ទាប់គណបក្សជាប់ឆ្នោតទាំងពីរបានជួបគ្នាកាលពីថ្ងៃទី១២ មិថុនា ដោយបានព្រមព្រៀងគ្នាបង្កើតជំពូកទី១៥ថ្មី បន្ថែមនៅក្នុងរដ្ឋធម្មនុញ្ញ ដាក់ស្ថាប័នបោះជាតិជាស្ថាប័នធម្មនុញ្ញ។ ក៏ប៉ុន្តែគណបក្សទាំងពីរបានខ្វែងគំនិតគ្នាលើនីតិវិធីអនុម័តការបោះឆ្នោតសមាសភាព គ.ជ.ប ដោយសំឡេង ២ ភាគ ៣ និងការអនុម័តដោយសំឡេងច្រើនដាច់ខាតក្នុងសភា។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ព្រុំ សុខា និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឲ្យដឹងនៅថ្ងៃទី១៦ មិថុនា ថា បើសិនជាតំណាងគណបក្សសង្គ្រោះជាតិ នៅតែរក្សាជំហរទាមទារដដែល ទាមទារឲ្យការបោះឆ្នោតជ្រើសរើសសមាសភាព គ.ជ.ប អនុម័តដោយសំឡេង ២/៣ នៃសមាជិកសភានោះ ការជួបគ្នាចរចាបន្តនឹងមិនមានទៀតទេ។
«សំឡេង»
ឆ្លើយតបនឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា គ្មានឆន្ទៈក្នុងការចរចាពិតប្រាកដទេ។ លោកបញ្ជាក់ថា គោលជំហររបស់គណបក្សសង្គ្រោះជាតិ នៅតែទាមទារការអនុម័តជ្រើសតាំងសមាជិក គ.ជ.ប ២/៣ ដដែល ដើម្បីធ្វើ ការកែទម្រង់ការបោះឆ្នោតឲ្យបានពិតប្រាកដនិងត្រឹមត្រូវ។
«សំឡេង»
ទាក់ទងនឹងការចរចារវាងគណបក្សទាំងពីរកន្លងមកនេះ អ្នកវិភាគហៅការចរចានេះថា ជាការចរចាគ្មានគោលការណ៍ច្បាស់លាស់ ពីព្រោះធ្វើឡើងគ្មានអ្នកសម្របសម្រួល គ្មានគោលបំណង និងធ្វើឡើងដោយគ្មានការរំពឹងទុកជាដើម។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា គ្មានបំណងធ្វើការកែទម្រង់ គ.ជ.ប ពិតប្រាកដទេ។ លោកអះអាងថា បើសិនជាគណបក្សនេះគ្មានការបង្រួបបង្រួមគ្នាទេ ហើយមិនអាចកាត់បន្ថយបញ្ហាសង្គម និងមិនកាត់បន្ថយអ្នកក្រីក្របាន គណបក្សនេះនឹងធ្លាក់ប្រជាប្រិយភាពកាន់តែខ្លាំងថែមទៀតនៅពេលខាងមុខ។
«សំឡេង»
ការចរចាគ្នាបានបរាជ័យកាលពីថ្ងៃទី១២ មិថុនា រវាងគណបក្សទាំងពីរនេះ ក្រៅពីមិនឯកភាពគ្នាលើការអនុម័តរបស់សមាជិកសភាដោយសំឡេង ២ ភាគ ៣ ឬសំឡេងភាគច្រើនដាច់ខាតនេះ គឺនៅមានចំណុចមួយចំនួនទៀតដែលគណបក្សទាំងពីរមិនត្រូវរ៉ូវគ្នានៅក្នុងការឯកភាពគ្នាបង្កើតជំពូកទី១៥ថ្មី អំពីអង្គការរៀបចំការបោះឆ្នោតនោះ ដូចជាគណបក្សប្រជាជនកម្ពុជា បានកំណត់តែ ២មាត្រានៅក្នុងជំពូកថ្មី និងចែងថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានសមាជិកយ៉ាងតិច ៥រួប និងមានបទពិសោធន៍ក្នុងការងាររដ្ឋយ៉ាងតិច ១០ឆ្នាំ។
ចំពោះសេចក្ដីព្រាងរបស់គណបក្សសង្គ្រោះជាតិវិញ ជំពូកទី១៥ថ្មីនេះ បានកំណត់ចំនួន ៤មាត្រា ក្នុងនោះដាក់ថា ស្ថាប័ន គ.ជ.ប ត្រូវមានថវិកាស្វយ័តសម្រាប់ដំណើរការ។ សមាជិក គ.ជ.ប មានចំនួន ៩រួប និងមានបទពិសោធន៍ច្រើនក្នុងការងារ គឺមិនកំណត់ថា មានបទពិសោធន៍ការងាររដ្ឋ ១០ឆ្នាំទេ៕
3 comments:
Let's play chicken, see which party initiate the negotiation first. I bet, CNRP will use the International pressure excuse to initiate the negotiation!
Basically it's just a political agenda to keep outsider quiet. No one seriously care the opposition party join the parliament . Keep toying around and making naive demand and that blows the chances leading to next election in 2018 , by then no one would have confidence to vote for non productive party whom did nothing for the voters
The CPP will not agree to a 2/3 vote for the creation of the NEC because it wants to control the NEC so it can cheat again to win the election. Shame on them!
Post a Comment