A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 28 June 2014

Svay Rieng provincial authority deploys troops ahead of opposition officials' arrival to inspect border posts on Cambodia-Vietnam border អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ដាក់​កម្លាំង​ត្រៀម​មុន​បក្ស​ប្រឆាំង​ទៅ​តំបន់​ក្បែរ​ព្រំដែន​វៀតណាម

This is the border post number 125 near the house of Mr. Heng Samrin, the president of Cambodian parliament, in Kampong Cham province on the Cambodia-Vietnam border.

ព្រំដែន វៀតណាម ៣០៥
២៤-មិថុនា-២០១២៖ បង្គោល​ព្រំដែន​លេខ ៣១៤ នៅ​រវាង​ខេត្ត​កំពត ប្រទេស​កម្ពុជា និង​ខេត្ត​គៀងយ៉ាង ប្រទេស​វៀតណាម។
RFA/Uon Chhin
ប្រជាពលរដ្ឋ និង​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង អះអាង​ថា កម្លាំង​ប៉ូលិស និង​ទាហាន​ជាច្រើន​នាក់​ប្រដាប់​ដោយ​ដំបង​ផង ត្រូវ​អាជ្ញាធរ​ដាក់​ពង្រាយ​នៅ​តាម​ភូមិ​ជាប់​ព្រំដែន។
ការ​ដាក់​ពង្រាយ​កម្លាំង​អាជ្ញាធរ​នេះ គឺ​ស្រប​ពេល​ដែល​ក្រុម​ការងារ​បក្ស​ប្រឆាំង ដែល​គ្រោង​ចុះ​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​នៅ​តាម​ជាយ​ដែន​ជាមួយ​ប្រទេស​វៀតណាម នៅ​ក្នុង​ស្រុក​រមាសហែក។
កង​កម្លាំង​អាជ្ញាធរ​ទាំង​នោះ​មាន​គ្នា​ប្រមាណ​ជាង ១០០​នាក់ ស្លៀកពាក់​ឯកសណ្ឋាន​ស៊ីវិល ត្រូវ​គេ​ដាក់​ពង្រាយ​តាម​ភូមិ​មួយ​ចំនួន​នៅ​តំបន់​ជាយដែន ជាពិសេស​ក្នុង​បរិវេណ​វត្ត​ដូង ឃុំ​ដូង ស្រុក​រមាសហែក ជា​តំបន់​ដែល​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ទៅ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ថ្ងៃ​ទី​២៩ មិថុនា។
អ្នក​ភូមិ​ដូង ម្នាក់ លោក ស្រី យ៉ុង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៨ មិថុនា ថា ប្រជាពលរដ្ឋ​ក្នុង​ភូមិ​សម្ដែង​ក្ដី​បារម្ភ​ខ្លាច​កើត​មាន​អំពើ​ហិង្សា​ដាក់​គ្នា នៅ​ពេល​ដែល​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ មក​ដល់៖ «ទឹក​ដី​ស្រុក​រមាសហែក ដូច​មិន​ដែល​ទាន់​ឃើញ​អ៊ីចឹង​ទេ​បង ដូច​ចម្លែក​ព្រឹក​មិញ ខ្ញុំ​ចេញ​ទៅ​ធ្វើ​ការ ខ្ញុំ​ឃើញ​សកម្មភាព​អ៊ីចឹង ខ្ញុំ​ដូច​ចម្លែក​ដែរ ព្រោះ​ខ្ញុំ​មិន​ដែល​ឃើញ ដល់​មិន​ដែល​ឃើញ​ខ្ញុំ​សង្ស័យ​ក្នុង​ចិត្ត​ថា ដឹង​រឿង​ស្អី​បាន​គេ​ធ្វើ​អ៊ីចឹង»
ក្រុមប្រឹក្សា​ឃុំ​ដូង គណបក្ស​សង្គ្រោះ​ជាតិ លោក សូ សុត ឲ្យ​ដឹង​ថា កម្លាំង​ប៉ូលិស និង​ទាហាន ដែល​ដាក់​ពង្រាយ​តាម​ជាយដែន​នោះ ជា​កម្លាំង​របស់​សមត្ថកិច្ច​ស្រុក​រមាសហែក ដាក់​ពង្រាយ​តាំង​ពី​រសៀល​ថ្ងៃ​ទី​២៧ រហូត​មក។ លោក​សង្ស័យ​ថា ពួក​គេ​មាន​គោល​បំណង​រារាំង​ក្រុម​ការងារ​របស់​គណបក្ស​មិន​ឲ្យ​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ។ លោក​ថា បើ​ទោះ​ជា​មាន​ការ​ដាក់​កម្លាំង​យ៉ាង​នេះ​ក្ដី គម្រោង​ការ​ជួប​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​តាម​ជាយដែន នៅ​តែ​បន្ត​ដដែល៖ «បាទ​នៅ​នឹង​ដៃ​មាន​បំពង់​ទីប​មាន អឺ! គល់​ឫស្សី ប្រវែងៗ​អឺ!​មួយ​ម៉ែត្រ មួយ​ម៉ែត្រ​ជាង ហើយ​មាន​វ៉ៃ​ដែកគោល​ជាប់​នឹង​គល់​ឫស្សី​ទៀត។ បើ​មាន​គេ​សួរ​បង​ប្អូន​ទៅ សួរ​មើល​គេ​ថា​មក​ទេសចរណ៍ៗ ដើរ​លេង គេ​ថា​អ៊ីចឹង​វិញ។ ថ្ងៃ​នេះ​មាន​អ៊ីចេះ​ទៀត មាន​ខាង​គណបក្ស​ប្រជាជន​ឃុំ​ហ្នឹង គេ​ហៅ​មេ​ភូមិ​អនុ​ភូមិ​ប្រធាន​ក្រុម​គេ​ហ្នឹង មក​ក៏​មាន​ព្រនង់​គល់​ឫស្សី​ដូច​គ្នា​បាទ ដូច​គ្នា ឃើញ​មាន​ព្រនង់​គល់​ឫស្សី​ដែរ​ហ្នឹង ហើយ​ឥឡូវ​ស្អែក​គេ​នឹង​បន្ត​មក​ទៀត​បាទ»
គម្រោង​ចុះ​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ស្រុក​រមាសហែក ធ្វើ​ឡើង​បន្ទាប់​ពី​ទទួល​ព័ត៌មាន​ថា ប្រជាពលរដ្ឋ​ចំនួន ២​គ្រួសារ រស់នៅ​ភូមិ​ដូង ឃុំ​ដូង ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ជាប់​ជាយដែន​កម្ពុជា​វៀតណាម ត្រូវ​អាជ្ញាធរ​វៀតណាម ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​ស្រែ​លើ​ដី​របស់​ខ្លួន ដោយ​ចាត់​ទុក​ថា​ជា​តំបន់​ស។
ទាក់ទង​នឹង​បញ្ហា​នេះ អភិបាល​ស្រុក​រមាសហែក លោក ពេញ ជា មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​ពុំ​ទាន់​ទទួល​ព័ត៌មាន​ពី​ការ​ដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច រារាំង​ក្រុម​ការងារ​របស់​គណបក្ស​ប្រឆាំង​ដូច​ការ​លើក​ឡើង​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ឡើយ​ទេ៖ «បាទ! អត់ ខាង​សង្គ្រោះ​ជាតិ ក៏​អត់​មាន​ប្រាប់​ខាង​ណា​ក៏​អត់​ប្រាប់ ហឺ! អត់​ខ្ញុំ​អត់​ដឹង​ដែរ​បាទៗ​ចាំ​មើល​ខ្ញុំ​មើល»

មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត ប៊ូពិណារ័ត្ន កាត់​សម្គាល់​ថា កន្លង​មក​អាជ្ញាធរ​នៅ​ខេត្ត​ស្វាយរៀង តែងតែ​រារាំង​រាល់​សកម្មភាព​ជួបជុំ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​របស់​គណបក្ស​ប្រឆាំង​ជា​បន្តបន្ទាប់ ជាពិសេស​គឺ​ការ​ជួប​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​តាម​ជាយដែន​តែ​ម្ដង។ លោក នុត ប៊ូពិណារ័ត្ន ចាត់​ទុក​សកម្មភាព​របស់​អាជ្ញាធរ​នេះ​ថា ជា​ការ​បំភិតបំភ័យ​បិទ​សិទ្ធិ​សេរីភាព​នយោបាយ​របស់​គណបក្ស​ប្រឆាំង៖ «ធម្មតា​អាជ្ញាធរ​យើង​អាច​ដឹង​បាន​ជាទូទៅ គឺ​ថា​គាត់​តែងតែ​និយាយ​យក​តែ​ម៉ា​រួច​ខ្លួន អ៊ីចឹង​គាត់​មិន​ដែល​ទទួល​ស្គាល់​ទេ ព្រោះ​ថា កម្លាំង​ដែល​គេ​ដាក់​នោះ​គេ​ពាក់​ឯកសណ្ឋាន​ស៊ីវិល ហើយ​ឆ្លើយ​ដើម្បី​យក​ថា​គាត់​នៅ​តែ​មិន​ដឹង គាត់​មិន​មាន​បដិសេធ​តែ​រហូត។ តែ​ភាព​ពិត គឺ​កម្លាំង​ស្នូល​របស់​គេ​ហ្នឹង​ឯង ដែល​គេ​ធ្វើ​ការ​បំភិតបំភ័យ​ដល់​ពលរដ្ឋ»
ក្រុម​ការងារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​ស្វាយរៀង ដឹក​នាំ​ដោយ លោក រៀល ខេមរិន្ទ្រ ជា​តំណាង​រាស្ត្រ ព្រម​ទាំង​មាន​សហគមន៍​បុរីកីឡា សហគមន៍​បឹងកក់ ក្រុម​ព្រះសង្ឃ​ឯករាជ្យ និង​ក្រុម​យុវជន​សង្គ្រោះ​ជាតិ ជាដើម នឹង​ចុះ​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ​តាម​ជាយដែន ដែល​មាន​បញ្ហា​ដីធ្លី​ជាមួយ​អាជ្ញាធរ​វៀតណាម៕

3 comments:

Anonymous said...

It is confusing and not easy to prevent walking post, it seem like walking death or death man walking. You don't know when and how it start moving, unless more and more video like this keep posting to remind khmer people to stand up to protect their land and stopping the death post from walking.

Anonymous said...

Ah kha will ask people how and what to do next. ......super idiot stop cheating my people.

Anonymous said...

If we keep ah stupid dog cop to lead our country in the future we don't have a country to call