A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 9 May 2014

Victims' lawyer will lodge a complaint against Hun Sen with the ICC next week មេធាវី​ជន​រងគ្រោះ​នឹង​ប្ដឹង​លោក ហ៊ុន សែន ទៅ​តុលាការ​អន្តរជាតិ​នៅ​សប្ដាហ៍​ក្រោយ

http://www.rfa.org/khmer/news/law/second-lawsuit-against-hunsen-05072014080009.html

ដោយ យន់ សាមៀន
2014-05-07

កម្មករ​ស្លាប់ វ៉េងស្រេង ៦១០
រូបថត​កម្មករ ៤​នាក់​ក្នុង​ចំណោម ៥​នាក់ ដែល​ស្លាប់​ក្នុង​ពេល​អាជ្ញាធរ​បង្ក្រាប​ការ​តវ៉ា​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។
RFA/Sek Bandith
ក្រុម​មេធាវី​តំណាង​ឲ្យ​ជន​រងគ្រោះ​ដែល​ត្រូវ​បាន​កងកម្លាំង​ប្រដាប់​ អាវុធ​រដ្ឋាភិបាល​បាញ់​សម្លាប់ កាល​ពី​ចុង​ឆ្នាំ​២០១៣ និង​ដើម​ឆ្នាំ​២០១៤ គ្រោង​នឹង​ដាក់​ពាក្យ​បណ្ដឹង​ថ្មី​មួយ​ទៀត ប្រឆាំង​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​នៅ​តុលាការ​ ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) នៅ​សប្ដាហ៍​ក្រោយ។
លោក មូរតុន ក្លា (Morton Sklar) មេធាវី​អាមេរិកាំង ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង លោក ហ៊ុន សែន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ កាល​ពី​ខែ​មីនា កន្លង​ទៅ បាន​ឲ្យ​ដឹង​ថា លោក​មេធាវី រីឆាដ រ៉ចជើរ (Richard Rogers) មក​ពី​ក្រុម​មេធាវី Global Diligence នៅ​ប្រទេស​អង់គ្លេស នឹង​ដាក់​ពាក្យ​បណ្ដឹង​ថ្មី​មួយ​ទៀត ដែល​មាន​ព័ត៌មាន​លម្អិត​ផ្ដោត​លើ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ជា​ប្រព័ន្ធ​ ទៅ​លើ​ពលរដ្ឋ​ស្លូត​ត្រង់ ដែល​ចូល​រួម​ការ​តវ៉ា​នយោបាយ ​និង​បាតុកម្ម​ប្រឆាំង​នឹង​ការ​បង្ខំ​បណ្ដេញ​ចេញ​ពី​ផ្ទះ​សម្បែង និង​សកម្មជន​សិទ្ធិ​មនុស្ស។
ពាក្យ​បណ្ដឹង​ថ្មី​នេះ  មាន​គោលដៅ​ពន្យល់​តុលាការ​បន្ថែម​ថា បទឧក្រិដ្ឋ​ទាំង​ឡាយ​ដែល​បាន​ដាក់​បញ្ចូល​ក្នុង​បណ្ដឹង​នេះ គឺ​ឋិត​នៅ​ក្នុង​លក្ខន្តិកៈ​ទីក្រុង​រ៉ូម (Rome) ដែល​អាច​ឲ្យ​តុលាការ​យក​ករណី​នេះ​មក​ជំនុំជម្រះ​បាន។ នេះ​ជា​បណ្ដឹង​ទី​៤ ប្រឆាំង​នឹង​លោក ហ៊ុន សែន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ បច្ចុប្បន្ន​តុលាការ​បាន​ទទួល​យក​បណ្ដឹង​បី​ផ្សេង​ទៀត​មក​ពិនិត្យ មុន​នឹង​បញ្ជូន​ករណី​ទាំង​នោះ​ទៅ​ធ្វើការ​ជំនុំ​ជម្រះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Kmenhwatt said...

Bring these thugs regime down now! World communities were you blind? Don't you hear people are crying for peace and freedom? United Nations were you organization a joke or for real? Hun sen killed many innocent Khmers, how many more until you open your eyes to see the suffering of these poor Khmers people? Please help the helpless,that what your organization do, right?