http://www.rfa.org/khmer/news/ law/second-lawsuit-against- hunsen-05072014080009.html
ដោយ យន់ សាមៀន
2014-05-07
រូបថតកម្មករ ៤នាក់ក្នុងចំណោម ៥នាក់ ដែលស្លាប់ក្នុងពេលអាជ្ញាធរ បង្ក្រាបការតវ៉ានៅផ្លូវវ៉េ ងស្រេង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។
RFA/Sek Bandith
ក្រុមមេធាវីតំណាងឲ្យជនរងគ្ រោះដែលត្រូវបានកងកម្លាំងប្ រដាប់ អាវុធរដ្ឋាភិបាលបាញ់សម្លាប់ កាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ គ្រោងនឹងដាក់ពាក្យបណ្ដឹងថ្ មីមួយទៀត ប្រឆាំងនឹងលោកនាយករដ្ឋមន្ត្ រី ហ៊ុន សែន ចោទប្រកាន់ពីបទឧក្រិដ្ឋកម្ មប្រឆាំងនឹងមនុស្សជាតិនៅ តុលាការ ព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅសប្ដាហ៍ក្រោយ។
លោក មូរតុន ក្លា (Morton Sklar) មេធាវីអាមេរិកាំង ដែលបានដាក់ពាក្យបណ្ដឹងប្ រឆាំង លោក ហ៊ុន សែន ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹ ងមនុស្សជាតិ កាលពីខែមីនា កន្លងទៅ បានឲ្យដឹងថា លោកមេធាវី រីឆាដ រ៉ចជើរ (Richard Rogers) មកពីក្រុមមេធាវី Global Diligence នៅប្រទេសអង់គ្លេស នឹងដាក់ពាក្យបណ្ដឹងថ្មីមួ យទៀត ដែលមានព័ត៌មានលម្អិតផ្ដោត លើការប្រើប្រាស់អំពើហិង្សា ជាប្រព័ន្ធ ទៅលើពលរដ្ឋស្លូតត្រង់ ដែលចូលរួមការតវ៉ានយោបាយ និងបាតុកម្មប្រឆាំងនឹងការ បង្ខំបណ្ដេញចេញពីផ្ទះសម្បែ ង និងសកម្មជនសិទ្ធិមនុស្ស។
ពាក្យបណ្ដឹងថ្មីនេះ មានគោលដៅពន្យល់តុលាការបន្ថែ មថា បទឧក្រិដ្ឋទាំងឡាយដែលបានដា ក់បញ្ចូលក្នុងបណ្ដឹងនេះ គឺឋិតនៅក្នុងលក្ខន្តិកៈទី ក្រុងរ៉ូម (Rome) ដែលអាចឲ្យតុលាការយកករណីនេ ះមកជំនុំជម្រះបាន។ នេះជាបណ្ដឹងទី៤ ប្រឆាំងនឹងលោក ហ៊ុន សែន ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹ ងមនុស្សជាតិ នៅតុលាការព្រហ្មទណ្ឌអន្តរជា តិ។ បច្ចុប្បន្នតុលាការបានទទួល យកបណ្ដឹងបីផ្សេងទៀតមកពិនិ ត្យ មុននឹងបញ្ជូនករណីទាំងនោះ ទៅធ្វើការជំនុំជម្រះ៕
1 comment:
Bring these thugs regime down now! World communities were you blind? Don't you hear people are crying for peace and freedom? United Nations were you organization a joke or for real? Hun sen killed many innocent Khmers, how many more until you open your eyes to see the suffering of these poor Khmers people? Please help the helpless,that what your organization do, right?
Post a Comment