FRIDAY, 16 MAY 2014 Phnom Penh Post សែន ដាវិត
ស្វាយរៀងៈ រោងចក្រពីរនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Manhattan ក្រុងបាវិត បានបញ្ឈប់កម្មករខ្មែរជាង ៤០ នាក់ ហើយដាក់ជំនួសនូវកម្មករវៀតណាមប្រមាណ១០នាក់។
ការបញ្ឈប់កម្មករ នៅរោងចក្រកាត់ដេរ Best Way និង Fico បានធ្វើឡើងដោយថ្នាក់គ្រប់គ្រងរោងចក្រ ជាវិធីសាស្រ្តសងសឹកចំពោះកូដកម្មខ្នាតធំ ដែលតំបន់សេដ្ឋកិច្ចពិសេស ត្រូវបានបិទទ្វារជាច្រើនថ្ងៃ ហើយកម្មករ បានបំផ្លាញទ្រព្យសម្បតិ្តរោងចក្រ។ នេះបើតាមលោក មាស សុខណា មន្រ្តីសហជីពចលនាសមូហភាពរបស់កម្មករ។
កម្មករទាំង ៤០ នាក់ ត្រូវបានបញ្ឈប់ពីការងារកាលពីសប្តាហ៍មុន ហើយកម្មករវៀតណាមប្រហែល ១០ នាក់ បានចូលធ្វើការជំនួសកម្មករខ្មែរ ដែលត្រូវបានបញ្ឈប់។ នេះបើតាមបុគ្គលិកម្នាក់នៅរោងចក្រ Best Way។
លោក សុខណា ថ្លែងកាលពីម្សិលមិញថា៖ «នេះមិនអាចទទួលយកបានទេ បន្ទាប់ពី ពួកគេបានចូលរួមធ្វើកូដកម្ម កាលពីខែមុន ក្រុមហ៊ុន បានបញ្ឈប់កម្មករពីរឬបីនាក់រៀងរាល់ថ្ងៃរហូតដល់ជាង ៤០ នាក់បានបាត់បង់ការងារ»។
អ្នកស្រី សេក សម្ផស្ស ជំនួយការប្រធានរដ្ឋបាលនៅរោងចក្រ Best Way ថ្លែងថា ការបញ្ឈប់នេះ ពុំពាក់ព័ន្ធនឹងកូដកម្មទេ ប៉ុន្តែដោយសារតែពួកគេបំពេញការងារមិនល្អ។ «ពួកគេរឹងរូសនៅកន្លែងធ្វើការ»។
លោក សុខណា ថ្លែងទៀតថា ការប្រើកម្មករបរទេស នៅរោងចក្របន្ទាប់ពីបញ្ឈប់កម្មករខ្មែររាប់សិបនាក់ បានធ្វើឲ្យមានការភ្ញាក់ផ្អើល។ «ហេតុអ្វីក្រុមហ៊ុនប្រើកម្មករវៀតណាម នៅក្នុងប្រទេសកម្ពុជា?»៕ TK
1 comment:
Burns down these factories if they don't employ Khmers folks,it build on Khmers' soil it must employ Khmers folks,why employ yuons folks instead? Burns it down these factories.
Post a Comment