FRIDAY, 16 MAY 2014 សេត គឹមសឿន Phnom Penh Post
រចនាប័ទ្មប្រាសាទតាព្រហ្ម និងគូទឹករបស់ខ្មែរ ដែលគេបានសាងសង់ឡើងនៅក្នុងទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។ រូបថត សហការី
ក្រុងបាសេឡូណា : ទិដ្ឋភាពនៃតំបន់អង្គរដែលត្រូវបានប្រទេសអេស្ប៉ាញផ្តិតយកទៅ បង្កើតជាសួនកម្សាន្តដ៏ធំ និងពេញនិយមបំផុតមួយដែលមានឈ្មោះថា «ដំណើរផ្សងព្រេងអាណាចក្រអង្គរ» (Angkor: Adventure in the Lost Kingdom) ហើយកាលពីពេលថ្មីៗនេះ សួនកម្សាន្តនោះបានបំបែកកំណត់ត្រារបស់ពិភពលោកគួរឲ្យភ្ញាក់ផ្អើល។
មជ្ឈមណ្ឌលកម្សាន្តដ៏ធំមួយនៅទ្វីបអឺរ៉ុបឈ្មោះ PortAventura កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៤ កន្លងទៅនេះបានបំបែកឯតទគ្គកម្មពិភពលោក ដោយសារមានល្បែងជិះទូកក្នុងប្រឡាយទឹកដ៏វែងបំផុតក្នុងលោក ដែលសួនកម្សាន្តនោះត្រូវបានគេដឹងថា គឺ សួនដំណើរផ្សងព្រេងអាណាចក្រអង្គរ (Angkor: Adventure in the Lost Kingdom) ដែលជាសំណង់អច្ឆរិយដ៏ល្បីល្បាញរបស់កម្ពុជា និងពិភពលោក។
ស្ថិត នៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ ឧទ្យានដែលចម្លងរចនាប័ទ្មអង្គរ ជាពិសេសគឺប្រាសាទតាព្រហ្មផ្ទាល់តែម្ដងនោះត្រូវបានកែច្នៃ បង្កើតឡើងដោយក្រុមហ៊ុនអាមេរិក PGAV Destinations។ សួនដំណើរផ្សងព្រេងអាណាចក្រអង្គរនេះលាតសន្ទឹងលើផ្ទៃដី១០៥០០ ម៉ែត្រការ៉េ ដោយមានទូកចំនួន១៤អាចផ្ទុកអ្នកដំណើរបាន៨នាក់ក្នុងមួយគ្រឿងៗ និងមានប្រវែងផ្លូវទឹកប្រវែង៣០០ម៉ែត្រ។ ភ្ញៀវដែលមកកម្សាន្តនៅសួនដំណើរផ្សងព្រេងអាណាចក្រអង្គរ អាចរីករាយនឹងការជិះទូកបត់បែនតាមផ្លូវទឹកដ៏ថ្លាឆ្វង់ ឆ្លងកាត់ព្រៃព្រឹក្សាលតាវល្លិ លេងល្បែងកាំភ្លើងបាញ់ទឹក និងសាចទឹកដាក់គ្នាជាដើម។
លោក ស៊ឺជីអូ ហ្វឺដឺរ (Sergio Feder) ប្រធាន និងអគ្គនាយកក្រុមហ៊ុន PortAventura បានថ្លែងប្រាប់ វេបសាយ stltoday.com ថា៖ «យើងពិតជារំភើបខ្លាំងណាស់ដែលអាចផ្ដល់នូវសេវាកម្សាន្តជាមួយនឹង ដំណើរផ្សងព្រេងអាណាចក្រអង្គរ។ សកម្មភាពជិះទូកនេះពោរពេញដោយទិដ្ឋភាពធម្មជាតិដ៏អស្ចារ្យ ពោរពេញដោយអាថ៌កំបាំងក្នុងព្រៃព្រឹក្សា និងការពញ្ញាក់អារម្មណ៍ដ៏ភ្ញាក់ផ្អើលបំផុតក្នុងលោក»។
ដូចគ្នានេះ ដែរលោក ចន ខេមភឺរ (John Kemper) អនុប្រធានក្រុមហ៊ុន PGAV Destinations ដែលជាអ្នកគូរប្លង់សួនកម្សាន្តយកលំនាំតាមអាណាចក្រអង្គរនេះ ក៏បានសម្ដែងនូវមោទនភាពនៃស្នាដៃរបស់ខ្លួនផងដែរ។
លោកបាននិយាយ ប្រាប់វេបសាយអាមេរិកខាងលើនេះផងដែរថា៖ «យើងពិតជាជឿជាក់ថា សួនដំណើរផ្សងព្រេងអាណាចក្រអង្គរនេះនឹងផ្ដល់នូវបទពិសោធដ៏ពិសេស បំផុតដល់ភ្ញៀវដែលមកលេងកម្សាន្តនៅទីនេះ»។
គួរបញ្ជាក់ផងដែរថា PortAventura គឺជាមជ្ឈមណ្ឌលកម្សាន្តស្ថិតនៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ និងជារីហ្សតធំបំផុតប្រចាំតំបន់មេឌីទែរ៉ាណេ និងធំលំដាប់លេខ២នៅទូទាំងទ្វីបអឺរ៉ុប។ រីហ្សតដែលផ្ដល់សេវាកម្សាន្តលក្ខណៈគ្រួសារនេះលាតសន្ធឹងលើផ្ទៃដី សរុបជិត៦៤ហិកតា។ រីហ្សតនេះក៏មានសណ្ឋាគារស្នាក់ចំនួន២ពាន់បន្ទប់ ភោជនីយដ្ឋាន៤៨ហាង និងមជ្ឈមណ្ឌលសន្និបាតសម្រាប់មនុស្ស៤ពាន់នាក់ផងដែរ។ ជារៀងរាល់ឆ្នាំ PortAventura ស្វាគមន៍ភ្ញៀវទេសចរប្រមាណ៤លាននាក់ក្នុងមួយឆ្នាំ។
ពាក់ព័ន្ធ ទៅនឹងសួនកម្សាន្តរបស់ប្រទេសអេស្ប៉ាញ លើកយកទិដ្ឋភាពនានានៃតំបន់អង្គរមករចនាជាសួនគួរឲ្យទាក់ទាញ នោះលោកស្រី សេង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា លោកស្រីក៏ទើបតែទទួលបានព័ត៌មាននោះតាមរយៈគេហទំព័របរទេសដែរ ប៉ុន្តែក្រសួងវប្បធម៌ មិនទាន់ចាត់វិធានការណាមួយនៅឡើយទេ ដោយរង់ចាំពិនិត្យមើលព័ត៌មានបន្ថែម និងពិភាក្សាជាមួយអាជ្ញាធរអប្សរាបន្តិចទៀតសិន។
លោកស្រី សកុណា មានប្រសាសន៍ថា៖«ខ្ញុំទើបតែបានឃើញព័ត៌មាននេះ នៅលើគេហទំព័របរទេស តែយើងមិនទាន់បានដឹងព័ត៌មានស៊ីជម្រៅនៅឡើយ អ៊ីចឹងហើយមិនទាន់អាចចាត់វិធានការណាមួយបាននោះទេ ហើយយើងមិនអាចនិយាយអ្វីច្រើននៅពេលនេះដែរ»។
ដោយឡែកលោក ប៊ុន ណារិទ្ធ អគ្គនាយកអាជ្ញាធរអប្សរា មិនទាន់បានទទួលព័ត៌មាននេះ នៅឡើយទេ។ លោកមានប្រសាសន៍ថា៖«ខ្ញុំមិនទាន់ទទួលបានដំណឹងនេះទេ មិនដឹងគេបង្កើតតាំងពីពេលណា ហើយមានទ្រង់ទ្រាយយ៉ាងណានោះទេ ដូច្នេះយើងនឹងតាមដាន និងពិនិត្យឲ្យច្បាស់សិនមុននឹងចាត់វិធានការ»។
តែយ៉ាងណាលោក បានបញ្ជាក់ថា៖«បើសិនជាគេចម្លងរចនាប័ទ្ម ឬក៏ទិដ្ឋភាពពីយើងដោយគ្មានការអនុញ្ញាត គឺគេខុស ហើយយើងនឹងមានវិធានការ»។ គួរបញ្ជាក់ថា ប្រាសាទតំបន់អង្គរ ត្រូវបានចាត់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ១៩៩២ ហើយសម្បត្តិដ៏អស្ចារ្យទាំងនោះគ្មានអ្នកណាម្នាក់អាចប៉ះពាល់ ឬចម្លងធ្វើអាជីវកម្មតាមអំពើចិត្តនោះទេ៕
(ព័ត៌មានបន្ថែម portaventura)

1 comment:
ទាស់តែម្យ៉ាង គឺរូបជនជាតិពាក់យួន
Post a Comment