A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 21 May 2014

People living along the Cambodia-Vietnam border in Svay Rieng worry about losing land to Vietnam ពលរដ្ឋ​នៅ​ជាយ​ដែន​ខេត្ត​ស្វាយរៀង​បារម្ភ​បាត់​បង់​ដី​ដោយសារ​មិន​ទាន់​មាន​ប្លង់​កម្មសិទ្ធិ

Please watch the video and read article in English here.
Opposition leaders Sam Rainsy and Kem Sokha visit a border stake/post in Svay Rieng in mid May which the villagers say was planted 370m deep inside Cambodian territory.
ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង សម្ដែង​ក្ដី​បារម្ភ​ខ្លាច​បាត់​បង់​ដី​ស្រែ​ទៅ​ខាង​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ខាង​មុខ ដោយសារ​ដី​ស្រែ​ពួក​គាត់​តាម​ជាយ​ដែន អាជ្ញាធរ​ពុំ​ទាន់​ធ្វើ​ប្លង់​ដី​ឲ្យ​កាន់​កាប់​ស្រប​ច្បាប់​នៅ​ឡើយ។ ទាក់ទង​បញ្ហា​នេះ អភិបាល​ស្រុក​បញ្ជាក់​ថា បញ្ហា​នេះ​ពុំ​គួរ​មាន​ជា​ក្ដី​បារម្ភ​នោះ​ទេ​ព្រោះ​អាជ្ញាធរ​កំពុង​តែ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​កិច្ចការ​នេះ​ហើយ។
ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​ជាយ​ដែន អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ស្រប​ច្បាប់​ឲ្យ​ប្រជាពលរដ្ឋ​តាម​ជាយ​ដែន​កាន់​កាប់​ឲ្យ​បាន​ឆាប់។ ក្រុម​ប្រជាពលរដ្ឋ​បញ្ជាក់​ថា ដី​ស្រែ​របស់​អ្នក​ភូមិ​ជាប់​ជាយ​ដែន ត្រូវ​ជនជាតិ​វៀតណាម ជួល​ធ្វើ​ស្រែ​ជា​បន្តបន្ទាប់ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​ពុំ​មាន​ប័ណ្ណ​កាន់​កាប់​ដី​ស្រែ​ស្រប​ច្បាប់​នោះ​ទេ។
អ្នក​ភូមិ​ដែល​មាន​ដី​ស្រែ​ជាប់​ជាយ​ដែន លោក ព្រំ សុវត្ថិ រស់​នៅ​ភូមិ​ចំបក់គុយ ឃុំ​កំពង់ចម្លង ស្រុក​ស្វាយជ្រំ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ ឧសភា ថា ដី​ស្រែ​របស់​អ្នក​ភូមិ​តាម​ជាយ​ដែន រួម​ទាំង​ដី​លោក​ផង អាជ្ញាធរ​ពុំ​ទាន់​ធ្វើ​ប្លង់​កាន់​កាប់​ស្រប​ច្បាប់​ឲ្យ​នៅ​ឡើយ​ទេ។ លោក​ថា ដោយសារ​តែ​ពុំ​មាន​ប្លង់​ស្រប​ច្បាប់​នេះ អ្នក​ភូមិ​ចេះ​តែ​ព្រួយ​បារម្ភ​ខ្លាច​ថ្ងៃ​ខាង​មុខ អាជ្ញាធរ​វៀតណាម ធ្វើ​ប្លង់​កាន់​កាប់​ដោយ​ខ្លួន​ឯង៖ «ស្រុក​គេ​សុទ្ធ​តែ​យុវជន​ឯណា! ចុះ​ធ្វើ​ប្លង់​រឹង​ប្លង់​អី​ឲ្យ បើ​ខាង​ស្វាយរៀង មក​ខាង​ចម្លង​ណេះ អត់​ទាន់​ធ្វើ​ឲ្យ​ផង។ អឺ! យួន បោះ​បង្គោល​ចូល​មក​ក្នុង​អ៊ីចឹង ខ្លាច​គេ​ថា បើ​អត់​ធ្វើ​ប្លង់​រឹង​ឲ្យ អ៊ីចឹង​ខ្លាច​យួន កាត់​យក​ដី​ចូល​អ៊ីចឹង! ឥឡូវ​ខាង​ដី​ខ្មែរ​យើង យួន ធ្វើ​ស្រូវ​សឹង​ទាំងអស់​ហើយ ខ្មែរ​យើង​គ្មាន​ធ្វើ​ស្រូវ​ផង។ រាជ​រដ្ឋាភិបាល​ជួយ​មើលៗ»
លោក​បន្ថែម​ថា អាជ្ញាធរ​គួរ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ប្លង់​ដី​ឲ្យ​ប្រជាពលរដ្ឋ ដែល​រស់​នៅ​តាម​ជាយ​ដែន​មុន​ធ្វើ​ប្លង់​ដី​របស់​អ្នក​ភូមិ​ដែល​រស់​នៅ​ឆ្ងាយ​ពី​ជាយ​ដែន ដើម្បី​ការពារ​កុំ​ឲ្យ​មាន​ជម្លោះ​រឿង​ដីធ្លី​តាម​ជាយ​ដែន​ជាមួយ​ប្រទេស​ជិត​ខាង។
ប្រជាពលរដ្ឋ​មក​ពី​ភូមិ​ចំបក់គុយ ម្នាក់​ទៀត អ្នកស្រី ម៉ៅ សាន មាន​ប្រសាសន៍​ថា ដី​ស្រែ​របស់​អ្នកស្រី​ជាប់​ជាយ​ដែន​កម្ពុជា​វៀតណាម ចំនួន ១​ហិកតារ។ គាត់​កំពុង​ធ្វើ​ស្រែ​លើ​ដី​នោះ ដោយ​ពុំ​មាន​ប្លង់​កាន់​កាប់​ដី​ស្រប​ច្បាប់​នៅ​ឡើយ។ អ្នកស្រី ម៉ៅ សាន បន្ត​ថា អ្នក​ភូមិ​ទន្ទឹង​រង់ចាំ​អាជ្ញាធរ​ចុះ​មក​ធ្វើ​ប្លង់​ដី​យូរ​មក​ហើយ ប៉ុន្តែ​មក​ទល់​ពេល​នេះ ពុំ​មាន​អាជ្ញាធរ​ណា​ចុះ​មក​វាស់វែង​ធ្វើ​ប្លង់​ឲ្យ​អ្នក​ភូមិ​ទេ។
អ្នកស្រី​ថា អ្នក​ភូមិ​ដទៃ​ដែល​នៅ​ឆ្ងាយ​ជាយ​ដែន មាន​ប្លង់​កាន់​កាប់​ដី​ស្ទើរ​អស់​ទៅ​ហើយ៖ «ឆ្ងល់​ខ្លាច​ព្រំប្រទល់​វៀតណាម ខ្លាច​អង្គការ​មិន​ធ្វើ​ប្លង់​ធ្វើ​អី​ឲ្យ​អ៊ីចឹង​ទៅ ក្រែងលោ​ដល់​ថ្ងៃ​អនាគត​ទៅ លោកគ្រូ ដី​ហ្នឹង​វៀតណាម យក​មិន​ដឹង​អី​មិន​ដឹង​បាន​ជា​អង្គការ​មិន​ធ្វើ​ប្លង់​ឲ្យ។ ខ្លាច​ក្រែងលោ​ថ្ងៃ​អនាគត​ទៅ វៀតណាម គេ​ចូល​ដល់​គេ​យក​អស់​ខាន​ធ្វើ ប្រជាជន​ព្រួយ​បារម្ភ​កន្លែង​ហ្នឹង​ដែរ​លោកគ្រូ។ បាន​ប្លង់​ទៅ​បាន​ដី​ធ្វើ​ជា​រៀង​រហូត​ទៅ ចុះ​បើ​សិន​តែ​គ្មាន​ប្លង់​មិន​ដឹង​ថ្ងៃ​ណា​ដូចម្តេច»
ឆ្លើយ​តប​នឹង​បញ្ហា​នេះ អភិបាល​ស្រុក​ស្វាយជ្រំ លោក សុខ គឹមចាន់ មាន​ប្រសាសន៍​ថា ដី​ស្រែ​តាម​ជាយ​ដែន​ដី​ស្រែ​របស់​អ្នក​ភូមិ ពុំ​មាន​អ្វី​ជា​ក្ដី​បារម្ភ​ឲ្យ​បាត់​បង់​ដូច​ការ​លើក​ឡើង​នោះ​ទេ។ លោក​បន្ត​ថា អាជ្ញាធរ​បាន​រៀប​ចំ​ធ្វើ​ប័ណ្ណ​កាន់​កាប់​ដីធ្លី​ឲ្យ​ប្រជាពលរដ្ឋ​តាម​ឃុំ​បណ្ដើរៗ ស្ទើរ​តែ​អស់​គ្រប់​ឃុំ នៅ​សល់​តែ​ឃុំ​មួយ​ចំនួន​ប៉ែក​ខាង​ត្បូង​ជាប់​ប្រទេស​វៀតណាម ដែល​ពុំ​ទាន់​ចុះ​ទៅ​វាស់វែង​ធ្វើ​ប្លង់​ដល់​នៅ​ឡើយ។ ហើយ​ឃុំ​ដែល​នៅ​សល់​ទាំង​នោះ គ្រោង​ធ្វើ​ប្លង់​បន្ត​ទៀត​ឲ្យ​ចប់​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ៖ «ខ្ញុំ​បាន​ធ្លាប់​ប្រាប់​គាត់​ហើយ​នៅ​កន្លែង​វេទិកា​សាធារណៈ នៅ​ឃុំ​ទាំង​៥ ដែល​មិន​ទាន់​បាន​ធ្វើ​ហ្នឹង ខ្ញុំ​ប្រាប់​ថា កុំ​ព្រួយ​កុំ​បារម្ភ អា​ហ្នឹង​មុន​ហ្នឹង​ក្រោយ​គង់​តែ​ធ្វើ​ដល់​ទេ។ បើ​សិន​ជា​គាត់​ថា​ប្រញាប់​ចាំបាច់​ត្រូវ​យក​លុយ​ត្រូវ​យក​ប្លង់​ហ្នឹង​ទៅ​ដាក់​អេស៊ីលីដា ឬ​ក៏​ទៅ​ធ្វើ​ស្អី អា​ហ្នឹង​គាត់​អាច​ទៅ​ទាក់ទង​ខាង​សុរិយោដី​ហ្នឹង គេ​អាច​វាស់​ដាច់​ដោយ​ដុំ​បាន​លក្ខណៈ​បច្ចេកទេស អ៊ីចឹង​ណាស់! ឥឡូវ​ហ្នឹង​គេ​ធ្វើ​ហើយ​នៅ​ឃុំ​ខាង​ជើង​អស់​ហើយ អ៊ីចឹង​ដល់​ពេល​ធ្វើ​ឃុំ​ខាង​ជើង​អស់ គេ​មក​ធ្វើ​ឃុំ​ខាង​ត្បូង​ហ្នឹង​ហើយ»

តែ​យ៉ាង​ណា អ្នក​ភូមិ​ឲ្យ​ដឹង​ថា អាជ្ញាធរ​ចុះ​វាស់វែង​ធ្វើ​ប្លង់​ដី​តាម​ឃុំ​នានា ដែល​នៅ​ឆ្ងាយ​ពី​ជាយ​ដែន​បន្តបន្ទាប់​ជាច្រើន​ឆ្នាំ​មក​ហើយ ពុំ​ទាន់​រួច​នៅ​ឡើយ។ ចំណែក​ឯ​ឃុំ​ដែល​ជាប់​ជាយ​ដែន​នោះ ពុំ​ទាន់​វាស់វែង​នៅ​ឡើយ​ទេ ហើយ​ប្រសិន​បើ​អាជ្ញាធរ​បន្ត​អូស​បន្លាយ​ពេលវេលា​ទៀត ដី​ស្រែ​របស់​អ្នក​ភូមិ​ដែល​ជាប់​ជាយ​ដែន អាច​ប្រឈម​នឹង​ការ​បាត់​បង់​ទៅ​ប្រទេស​ជិត​ខាង​នៅ​ថ្ងៃ​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

1 comment:

Anonymous said...

The BARBARIC viets are the most dangerous and most violent species in the world for any neighbors. They kill without shedding blood. Robbing, stealing, killing, and raping are their pastime.