ដោយ ដែន អយុធ្យា
2014-03-07
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងជួបសមាជិកតាមខេត្តក្រុង នៅថ្ងៃទី១៦ ខែមីនា ដើម្បីប្រកាសពីការយាងចូលឆាកនយោបាយ និងបង្កើតគណបក្សថ្មីមួយនាថ្ងៃអនាគត។ មន្ត្រីខុទ្ទកាល័យសម្ដេចក្រុមព្រះ បានឲ្យដឹងថា គណបក្សថ្មីនេះ ព្រះអង្គត្រៀមចុះឈ្មោះនៅក្រសួងមហាផ្ទៃ ក្នុងពេលឆាប់ៗ។
លោក អានន្ទ ដាយ៉ាត ប្រធានខុទ្ទកាល័យសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានឲ្យដឹងនៅថ្ងៃសុក្រ ទី៧ ខែមីនា ថា សម្ដេចក្រុមព្រះត្រៀមផ្សព្វផ្សាយសៀវភៅដែលជាស្នាដៃនិពន្ធរបស់ព្រះអង្គជាង ១ពាន់ក្បាល មានចំណងជើងថា «សកម្មភាពបម្រើព្រះវររាជបិតាជាតិខ្មែរ»។
សៀវភៅនេះ នឹងចែកផ្សាយនៅព្រឹកថ្ងៃទី១៦ ខែមីនា នាសណ្ឋាគារសាន់វ៉េ (Sunway) ក្រុងភ្នំពេញ ពេលព្រះអង្គយាងជួបជាមួយតំណាងសមាជិកគាំទ្ររបស់ព្រះអង្គមកពី ២៥រាជធានីខេត្ត។ លោកបន្តថា ពិធីជួបជុំនោះ សម្ដេចក្រុមព្រះនឹងប្រកាសពីការយាងចូលប្រឡូកក្នុងឆាកនយោបាយ និងការបង្កើតគណបក្សថ្មីក្នុងពេលដ៏ឆាប់។
លោក អានន្ទ ដាយ៉ាត មានជំនឿថា ម្ចាស់ឆ្នោតនឹងបន្តគាំទ្រសម្ដេចក្រុមព្រះជាថ្មីទៀត៖ «នេះជាចរន្តថ្មីដែលប្រជាពលរដ្ឋគាត់គោរពស្រឡាញ់របបរាជានិយម ដង្ហែតាមព្រះរាជបិតា ដែលលោកចង់ឃើញមានគណបក្សនយោបាយមួយរាជានិយមពិតប្រាកដ។ ហើយលោកយល់ឃើញថា មានតែសម្ដេចក្រុមព្រះទេ ដែលលោកមានលទ្ធភាព និងសមត្ថភាពប្រមូលកម្លាំងអ្នករាជានិយម ប្រមូលកម្លាំងសីហនុនិយមនេះ ឲ្យក្លាយទៅជាកម្លាំងនយោបាយជាតិ។ យើងឃើញហើយការបោះឆ្នោតកន្លងមក ដែលការអះអាងរបស់គណបក្សហ៊្វុនស៊ិនប៉ិច រាជានិយមជាដើមហ្នឹង! ប្រជាពលរដ្ឋលោកបានបោះបង់ចោល គ្មានសំឡេងមួយកៅអី គ្មានសំឡេងមួយអាសនៈនៅក្នុងរដ្ឋសភាទេ»។
មន្ត្រីស្និទ្ធសម្ដេចក្រុមព្រះ បានឲ្យដឹងថា គណបក្សថ្មីដែលសម្ដេចក្រុមព្រះត្រៀមបង្កើត និងចុះបញ្ជីនៅក្រសួងមហាផ្ទៃ មានឈ្មោះថា «គណបក្សសង្គមរាស្ត្ររាជាធិបតេយ្យ»។
ករណីសម្ដេចក្រុមព្រះនេះ សម្រាប់អ្នកវិភាគស្ថានការណ៍នយោបាយ និងមេដឹកនាំគណបក្សប្រឆាំង ហាក់មិនចាប់អារម្មណ៍ទៅនឹងព័ត៌មាននៃការយាងចូលឆាកនយោបាយរបស់សម្ដេចក្រុមព្រះជាថ្មីពេលនេះទេ។ ជាងនេះ សាធារណជនខ្មែរទូទៅ ក៏ហាក់មិនសូវចាប់អារម្មណ៍ដែរ ប៉ុន្តែបែរជាបានរិះគន់ទៅវិញ។
លោក កែម ឡី អ្នកវិភាគឯករាជ្យ និងជាអ្នកឃ្លាំមើលការអភិវឌ្ឍសង្គម បានចាត់ទុកការយាងចូលឆាកនយោបាយរបស់សម្ដេចក្រុមព្រះ ថានាំឲ្យខាតបង់ពេលវេលាអត់ប្រយោជន៍ ព្រោះមិនមានម្ចាស់ឆ្នោតគាំទ្រដូចការបោះឆ្នោតអាណត្តិទី១ ឆ្នាំ១៩៩៣ ទៀតទេ៖ «គាត់មានសិទ្ធិក្នុងការធ្វើនយោបាយ ក៏ប៉ុន្តែប្រហែលជាមិនមានការគាំទ្ររហូតដល់មានកៅអីប្រជុំនៅក្នុងសភាទេ។ ហើយម្យ៉ាងវិញទៀត ពីម្តងទៅម្តង ប្រសិនបើព្រះអង្គមានតួនាទីផ្ដួចផ្ដើមហើយៗមានយុវជន មានទម្រង់នៃនយោបាយថ្មី អាហ្នឹងអាចទទួលបានការគាំទ្រខ្លះៗ ប៉ុន្តែមិនច្រើនទេ ដោយសារតែកេរ្តិ៍ឈ្មោះ និងកិត្តិយសព្រះអង្គកន្លងមក ធ្វើឲ្យប្រជាពលរដ្ឋអស់សង្ឃឹមទៅលើព្រះអង្គ»។
ចំណែកលោកបណ្ឌិត សុខ ទូច អ្នកវិភាគឯករាជ្យមួយរូបទៀត បានប្រដូចសម្ដេចក្រុមព្រះ ចំពោះការយាងចូលឆាកនយោបាយជាថ្មី ទៅនឹងមាន់រងាវឲ្យដំណឹងដល់កសិករពេលជិតភ្លឺប៉ុណ្ណោះ ត្រង់ថា កសិករភ្ញាក់ពីដំណេកទៅបង្កបង្កើនផល ឬអត់ ជាសិទ្ធិពលរដ្ឋម្នាក់ៗ។ ជាងនេះ លោកយល់ថា សម្ដេចក្រុមព្រះ គ្រាន់តែជាអ្នកនយោបាយស៊ីកេរ្តិ៍ និងលក់កេរ្តិ៍របស់ព្រះរាជបិតាព្រះអង្គប៉ុណ្ណោះ ដោយមិនបានជួយធ្វើការងារសង្គមឲ្យពលរដ្ឋចាប់អារម្មណ៍ទេកន្លងមក។
សម្រាប់ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងថា បក្សសង្គ្រោះជាតិ គ្មានព្រួយបារម្ភទៅនឹងការយាងចូលនយោបាយរបស់សម្ដេចក្រុមព្រះទេ។ ហើយថា ការយាងនេះក៏មិនប៉ះពាល់ដល់ប្រជាប្រិយភាពរបស់គណបក្សសង្គ្រោះជាតិ នាថ្ងៃអនាគតដែរ។ ព្រោះករណីសម្ដេចក្រុមព្រះ ម្ចាស់ឆ្នោតដឹងច្បាស់ពីការដឹកនាំរបស់ព្រះអង្គរួចហើយ។
ផ្ទុយពីការអះអាងនេះ លោក អានន្ទ ដាយ៉ាត ថ្លែងថា វត្តមានរបស់សម្ដេចក្រុមព្រះ យាងចូលឆាកនយោបាយជាថ្មី កំពុងធ្វើឲ្យមេដឹកនាំគណបក្សនយោបាយមួយចំនួន បារម្ភខ្លាចបក្សខ្លួនបាត់បង់ប្រជាប្រិយភាពនាថ្ងៃអនាគត៖ «ប្រតិកម្មរបស់ពួកគាត់ហ្នឹង គឺជាការព្រួយបារម្ភ។ បើគាត់មិនព្រួយបារម្ភ គាត់មិនប្រតិកម្មទេ»។
យ៉ាងណាក៏ដោយ គណបក្សថ្មីដែលសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រៀមបង្កើតថ្មីមានឈ្មោះថា «គណបក្សសង្គមរាស្ត្ររាជាធិបតេយ្យ» មិនទាន់បញ្ជាក់ពីកាលបរិច្ឆេទទៅចុះឈ្មោះនៅក្រសួងមហាផ្ទៃ ថ្ងៃណាឲ្យពិតប្រាកដទេ ដោយគ្រាន់តែបញ្ជាក់ថា នឹងចុះបញ្ជីក្នុងឆ្នាំ២០១៤ នេះ៕
13 comments:
Title should be my young wife that I stole from my so called servant,so now she is mine, we already knew you Prince of greeds!
Please retired and stay away from politics, don't try to divide Khmers for Cpp.Stay out of politics and makes Paula your young wife happy, make loves with her,don't worry about politics!!!!
វាឡប់ហើយ ចង់ធ្វើធំបែបចង់បានប្រពន្ធគេទៀតដឺង?
ប្រយត័្នទ្រង់ម្នាក់នេះ ដោយសារទ្រង់ជាសេ្ដចល្ងង់ខៅ្លមកកាន់អំណាចបាន បនិ្តចក៏តាំងពុគរលួយ ឳពូកសំគ្រលំជាមួយហ៊ុនដេីម្បីឲ្យហ៊ុនជួយលា់កនូវ អាផន៏កំបាំងរបស់ខ្លួនដែលគាត់ធា្លប់បានចុូលដៃជាមួយប៉ុលពតនឹងហូជីមិពា្ញ ក្នូងសង្រា្គមដណេី្ដមអំណាចពីលោកលន់នល់មកវិពា្ញ ពុជសេ្ដចជាពូជ បំផា្លពា្ញជាតិសូមប្រយត័្នពីផៃ្ងនេះទៅ ដូចជារា៉ណារិត មកម្ដងនេះប្រជាហ៊ុន សែនឲ្យមកជួយស្ដារវិបត័្តដែលពួកវាធា្លក់ដល់កំរិតសូន សូមប្រយត័្នឲ្យតែ សេ្ដចពួកនេះជាយួនទេឈប់ផា្វយបងំ្គុវាទៅ សូមអកុណ
He has complete a full cycle (of performance of being incapability) and is now about to restart first step of 1993 (before election). He has behaved and performed his duty (as a man) even inferior to an ordinary person from a poor family, so he is not worth politically any more for Cambodia. He should rest with his young wife and leave Cambodian alone.
Ah lop Roun Na Lit!
គណបក្សរាស្សរាជាប្រជាធិបតេយ្យ បេីមិនមកធេី្វប្រធាននយោបាយទៀត ពាលនេះមុខជាដាច់ពោះហេីយ បានលុយឯណាដេីម្បីថែទាំមីអូនកេ្មង ដូចេ្នះត្រូវតែចូលប្រឡូកទៀត កែ្រងមានសប្បុរសជនជួយគ្រាន់បំប៉នមីអូនតទៅទៀត ។
Ranarith smarter clever and more professional than ah chkout sy khaTell ah chkout rainsy ah kha I never see anyone in the world succeeded in anythings by following other people idea. Stop try to get ieda from civil organisations idea. Ah sy ah kha ah pler pler ah lop.mike
I'd be better staying as the king's advisor. Hun Sen and Nhiek Bun Chhay have scared him off from politics many times before. This time if he says something against Hun Sen and Nhiek Bun Chhay he will be scared off again. But if he says something against the opposition to satisfy his boss Hun Sen, he will not get a single parliamentary seat.
So, it's better for Ranariddh to retire from politics altogether and try to do charity works instead.
ហួសដឺលេហើយព្រះអង្គម្ចាស់!
Cambodia has change a lot, but he still not change. Not a lot of people care about the royal family any more.
Perhaps the Prince grew wise as he grows old. He is correct about Rainsy not caring for the poor. Rainsy only cares about power and is willing to stir up troubles to deter new factories entering Cambodia.
Rainsy knows Mr. Hun Sen will become invincible if Cambodia economy continue to grow unabated at 7 percent per year. The growth engine must be stop by causing instability in Cambodia.
If you guys want to fight, fight in a way without harming the garment industry. The poors need jobs.
-Drgunzet-
Useless man, I hate your face piss of.
Ah sy ah kha both are supper dumb how many times I told you y u believe lia cheater and destructive guy like him. Too dumb right. ? Mike
Post a Comment