A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 8 March 2014

Prince Norodom Ranariddh plans to meet with supporters on 16/3/14 to launch is autobiography titled "My Service To The Father Of The Nation" សម្ដេច​ក្រុម​ព្រះ​គ្រោង​ជួប​អ្នក​គាំទ្រ​នៅ​ថ្ងៃ​១៦​មីនា​និង​ផ្សព្វផ្សាយ​សៀវភៅ​ព្រះអង្គ

ដោយ ដែន អយុធ្យា
2014-03-07
សម្ដេចក្រុមព្រះ៣០៥
សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ឆ្លើយ​បទ​សម្ភាស​របស់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី នៅ​ព្រះ​រាជ​ដំណាក់​របស់​ព្រះអង្គ​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១០
RFA/Tin Zakariya
សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ នឹង​ជួប​សមាជិក​តាម​ខេត្ត​ក្រុង នៅ​ថ្ងៃ​ទី​១៦ ខែ​មីនា ដើម្បី​ប្រកាស​ពី​ការ​​យាង​ចូល​ឆាក​នយោបាយ និង​បង្កើត​គណបក្ស​ថ្មី​មួយ​នា​ថ្ងៃ​អនាគត។ មន្ត្រី​ខុទ្ទកាល័យ​សម្ដេច​ក្រុម​ព្រះ បាន​ឲ្យ​ដឹង​ថា គណបក្ស​ថ្មី​នេះ ព្រះអង្គ​ត្រៀម​ចុះ​ឈ្មោះ​នៅ​ក្រសួង​មហាផ្ទៃ ក្នុង​ពេល​ឆាប់ៗ។
លោក អានន្ទ ដាយ៉ាត ប្រធាន​ខុទ្ទកាល័យ​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី​៧ ខែ​មីនា ថា សម្ដេច​ក្រុម​ព្រះ​ត្រៀម​ផ្សព្វផ្សាយ​សៀវភៅ​ដែល​ជា​ស្នាដៃ​និពន្ធ​របស់​ព្រះអង្គ​ជាង ១​ពាន់​ក្បាល មាន​ចំណង​ជើង​​ថា «សកម្មភាព​បម្រើ​ព្រះ​វររាជ​បិតា​ជាតិ​ខ្មែរ»។
សៀវភៅ​នេះ នឹង​ចែក​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មីនា នា​សណ្ឋាគារ​សាន់វ៉េ (Sunway) ក្រុង​ភ្នំពេញ ពេល​ព្រះអង្គ​យាង​ជួប​ជាមួយ​តំណាង​សមាជិក​គាំទ្រ​របស់​ព្រះអង្គ​មក​ពី ២៥​រាជធានី​ខេត្ត។ លោក​បន្ត​ថា ពិធី​ជួប​ជុំ​នោះ សម្ដេច​ក្រុម​ព្រះ​នឹង​ប្រកាស​ពី​ការ​យាង​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ និង​ការ​​​បង្កើត​គណបក្ស​ថ្មី​ក្នុង​ពេល​ដ៏​ឆាប់។
លោក អានន្ទ ដាយ៉ាត មាន​ជំនឿ​ថា ម្ចាស់​ឆ្នោត​នឹង​បន្ត​គាំទ្រ​សម្ដេច​ក្រុម​ព្រះ​ជា​ថ្មី​ទៀត៖ «នេះ​ជា​ចរន្ត​ថ្មី​ដែល​ប្រជាពលរដ្ឋ​គាត់​គោរព​ស្រឡាញ់​របប​រាជា​និយម ដង្ហែ​តាម​ព្រះរាជ​បិតា ដែល​លោក​ចង់​ឃើញ​មាន​គណបក្ស​នយោបាយ​មួយ​រាជា​និយម​ពិត​ប្រាកដ។ ហើយ​លោក​យល់​ឃើញ​ថា មាន​តែ​សម្ដេច​ក្រុម​ព្រះ​ទេ ដែល​លោក​មាន​លទ្ធភាព និង​សមត្ថភាព​ប្រមូល​កម្លាំង​អ្នក​រាជា​និយម ប្រមូល​កម្លាំង​សីហនុ​និយម​នេះ ឲ្យ​ក្លាយ​ទៅ​ជា​កម្លាំង​នយោបាយ​ជាតិ។ យើង​ឃើញ​ហើយ​ការ​បោះ​ឆ្នោត​កន្លង​មក ដែល​ការ​អះអាង​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច រាជា​និយម​ជាដើម​ហ្នឹង! ប្រជាពលរដ្ឋ​លោក​បាន​បោះ​បង់​ចោល គ្មាន​សំឡេង​មួយ​កៅអី គ្មាន​សំឡេង​មួយ​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ទេ»
មន្ត្រី​ស្និទ្ធ​សម្ដេច​ក្រុម​ព្រះ បាន​ឲ្យ​ដឹង​ថា គណបក្ស​ថ្មី​ដែល​សម្ដេច​ក្រុម​ព្រះ​ត្រៀម​បង្កើត និង​ចុះ​បញ្ជី​នៅ​ក្រសួង​​​​​មហាផ្ទៃ មាន​ឈ្មោះ​ថា «គណបក្ស​សង្គម​រាស្ត្រ​រាជាធិបតេយ្យ»។
​​ករណី​សម្ដេច​ក្រុម​ព្រះ​នេះ សម្រាប់​អ្នក​វិភាគ​ស្ថានការណ៍​នយោបាយ និង​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង ហាក់​មិន​ចាប់​អារម្មណ៍​ទៅ​នឹង​ព័ត៌មាន​នៃ​ការ​យាង​ចូល​ឆាក​នយោបាយ​របស់​សម្ដេច​ក្រុម​ព្រះ​ជា​ថ្មី​ពេល​នេះ​ទេ។ ជាង​នេះ សាធារណជន​ខ្មែរ​ទូទៅ ក៏​ហាក់​មិន​សូវ​ចាប់​អារម្មណ៍​ដែរ ប៉ុន្តែ​បែរ​ជា​បាន​រិះគន់​ទៅ​វិញ។
លោក កែម ឡី អ្នក​វិភាគ​ឯករាជ្យ និង​ជា​អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម បាន​ចាត់​ទុក​ការ​យាង​ចូល​ឆាក​នយោបាយ​របស់​សម្ដេច​ក្រុម​ព្រះ ថា​នាំ​ឲ្យ​ខាត​បង់​ពេល​វេលា​អត់​ប្រយោជន៍ ព្រោះ​មិន​មាន​ម្ចាស់​ឆ្នោត​គាំទ្រ​ដូច​ការ​បោះ​ឆ្នោត​អាណត្តិ​ទី​១ ឆ្នាំ​១៩៩៣ ទៀត​ទេ៖ «គាត់​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​នយោបាយ ក៏ប៉ុន្តែ​ប្រហែល​ជា​មិន​មាន​ការ​គាំទ្រ​រហូត​ដល់​មាន​កៅអី​ប្រជុំ​នៅ​ក្នុង​សភា​ទេ។ ហើយ​ម្យ៉ាង​វិញ​ទៀត ពី​ម្តង​ទៅ​ម្តង ប្រសិន​បើ​ព្រះអង្គ​មាន​តួនាទី​ផ្ដួចផ្ដើម​ហើយៗ​មាន​យុវជន មាន​ទម្រង់​នៃ​នយោបាយ​ថ្មី អា​ហ្នឹង​អាច​ទទួល​បាន​ការ​គាំទ្រ​ខ្លះៗ ប៉ុន្តែ​មិន​ច្រើន​ទេ ដោយសារ​តែ​កេរ្តិ៍​ឈ្មោះ និង​កិត្តិយស​ព្រះអង្គ​កន្លង​មក ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អស់​សង្ឃឹម​ទៅ​លើ​ព្រះអង្គ»

ចំណែក​លោក​បណ្ឌិត សុខ ទូច អ្នក​វិភាគ​ឯករាជ្យ​មួយ​រូប​ទៀត បាន​ប្រដូច​សម្ដេច​​ក្រុម​ព្រះ ចំពោះ​ការ​យាង​ចូល​ឆាក​នយោបាយ​ជា​ថ្មី ទៅ​នឹង​មាន់​រងាវ​ឲ្យ​ដំណឹង​ដល់​កសិករ​ពេល​ជិត​ភ្លឺ​ប៉ុណ្ណោះ ត្រង់​ថា កសិករ​ភ្ញាក់​ពី​ដំណេក​ទៅ​បង្កបង្កើនផល ឬ​អត់ ជា​សិទ្ធិ​ពលរដ្ឋ​ម្នាក់ៗ។ ជាង​នេះ លោក​យល់​ថា សម្ដេច​ក្រុម​ព្រះ គ្រាន់​តែ​ជា​អ្នក​នយោបាយ​ស៊ី​កេរ្តិ៍ និង​លក់​កេរ្តិ៍​របស់​ព្រះរាជ​បិតា​ព្រះអង្គ​ប៉ុណ្ណោះ ដោយ​មិន​បាន​ជួយ​ធ្វើ​ការងារ​សង្គម​ឲ្យ​ពលរដ្ឋ​ចាប់​អារម្មណ៍​ទេ​កន្លង​មក។
​សម្រាប់ លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ថា បក្ស​សង្គ្រោះ​ជាតិ គ្មាន​ព្រួយ​បារម្ភ​ទៅ​នឹង​ការ​យាង​ចូល​នយោបាយ​របស់​សម្ដេច​ក្រុម​ព្រះ​ទេ។ ហើយ​ថា ការ​យាង​នេះ​ក៏​មិន​ប៉ះពាល់​ដល់​ប្រជាប្រិយ​ភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ នា​ថ្ងៃ​អនាគត​ដែរ។ ព្រោះ​ករណី​សម្ដេច​ក្រុម​ព្រះ ម្ចាស់​ឆ្នោត​ដឹង​ច្បាស់​ពី​ការ​ដឹក​នាំ​របស់​ព្រះអង្គ​រួច​ហើយ។
ផ្ទុយ​ពី​ការ​អះអាង​នេះ លោក អានន្ទ ដាយ៉ាត ថ្លែង​ថា វត្តមាន​របស់​សម្ដេច​ក្រុម​ព្រះ យាង​ចូល​ឆាក​នយោបាយ​ជា​ថ្មី កំពុង​ធ្វើ​ឲ្យ​មេ​ដឹក​នាំ​គណបក្ស​នយោបាយ​មួយ​ចំនួន បារម្ភ​ខ្លាច​បក្ស​ខ្លួន​បាត់​បង់​ប្រជាប្រិយភាព​នា​ថ្ងៃ​អនាគត៖ «ប្រតិកម្ម​របស់​ពួក​គាត់​ហ្នឹង គឺ​ជា​ការ​ព្រួយ​បារម្ភ។ បើ​គាត់​មិន​ព្រួយ​បារម្ភ គាត់​មិន​ប្រតិកម្ម​ទេ»
​យ៉ាង​ណា​ក៏ដោយ គណបក្ស​ថ្មី​ដែល​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ត្រៀម​បង្កើត​ថ្មី​មាន​ឈ្មោះ​ថា «គណបក្ស​​សង្គម​រាស្ត្រ​រាជាធិបតេយ្យ» មិន​ទាន់​បញ្ជាក់​ពី​កាល​បរិច្ឆេទ​ទៅ​ចុះ​ឈ្មោះ​នៅ​ក្រសួង​មហាផ្ទៃ ថ្ងៃ​ណា​ឲ្យ​ពិត​ប្រាកដ​ទេ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា នឹង​ចុះ​បញ្ជី​ក្នុង​ឆ្នាំ​២០១៤ នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

13 comments:

Kmenhwatt said...

Title should be my young wife that I stole from my so called servant,so now she is mine, we already knew you Prince of greeds!

Please retired and stay away from politics, don't try to divide Khmers for Cpp.Stay out of politics and makes Paula your young wife happy, make loves with her,don't worry about politics!!!!

Anonymous said...

វាឡប់ហើយ ចង់ធ្វើធំបែបចង់បានប្រពន្ធគេទៀតដឺង?

Anonymous said...

ប្រយត័្នទ្រង់ម្នាក់នេះ ដោយសារទ្រង់ជាសេ្ដចល្ងង់ខៅ្លមកកាន់អំណាចបាន បនិ្តចក៏តាំងពុគរលួយ ឳពូកសំគ្រលំជាមួយហ៊ុនដេីម្បីឲ្យហ៊ុនជួយលា់កនូវ អាផន៏កំបាំងរបស់ខ្លួនដែលគាត់ធា្លប់បានចុូលដៃជាមួយប៉ុលពតនឹងហូជីមិពា្ញ ក្នូងសង្រា្គមដណេី្ដមអំណាចពីលោកលន់នល់មកវិពា្ញ ពុជសេ្ដចជាពូជ បំផា្លពា្ញជាតិសូមប្រយត័្នពីផៃ្ងនេះទៅ ដូចជារា៉ណារិត មកម្ដងនេះប្រជាហ៊ុន សែនឲ្យមកជួយស្ដារវិបត័្តដែលពួកវាធា្លក់ដល់កំរិតសូន សូមប្រយត័្នឲ្យតែ សេ្ដចពួកនេះជាយួនទេឈប់ផា្វយបងំ្គុវាទៅ សូមអកុណ

Anonymous said...

He has complete a full cycle (of performance of being incapability) and is now about to restart first step of 1993 (before election). He has behaved and performed his duty (as a man) even inferior to an ordinary person from a poor family, so he is not worth politically any more for Cambodia. He should rest with his young wife and leave Cambodian alone.

Anonymous said...

Ah lop Roun Na Lit!

Anonymous said...

គណបក្សរាស្សរាជាប្រជាធិបតេយ្យ បេីមិនមកធេី្វប្រធាននយោបាយទៀត ពាលនេះមុខជាដាច់ពោះហេីយ បានលុយឯណាដេីម្បីថែទាំមីអូនកេ្មង ដូចេ្នះត្រូវតែចូលប្រឡូកទៀត កែ្រងមានសប្បុរសជនជួយគ្រាន់បំប៉នមីអូនតទៅទៀត ។

Anonymous said...

Ranarith smarter clever and more professional than ah chkout sy khaTell ah chkout rainsy ah kha I never see anyone in the world succeeded in anythings by following other people idea. Stop try to get ieda from civil organisations idea. Ah sy ah kha ah pler pler ah lop.mike

Anonymous said...

I'd be better staying as the king's advisor. Hun Sen and Nhiek Bun Chhay have scared him off from politics many times before. This time if he says something against Hun Sen and Nhiek Bun Chhay he will be scared off again. But if he says something against the opposition to satisfy his boss Hun Sen, he will not get a single parliamentary seat.

So, it's better for Ranariddh to retire from politics altogether and try to do charity works instead.

Anonymous said...

ហួសដឺលេហើយព្រះអង្គម្ចាស់!

Anonymous said...

Cambodia has change a lot, but he still not change. Not a lot of people care about the royal family any more.

Anonymous said...

Perhaps the Prince grew wise as he grows old. He is correct about Rainsy not caring for the poor. Rainsy only cares about power and is willing to stir up troubles to deter new factories entering Cambodia.

Rainsy knows Mr. Hun Sen will become invincible if Cambodia economy continue to grow unabated at 7 percent per year. The growth engine must be stop by causing instability in Cambodia.

If you guys want to fight, fight in a way without harming the garment industry. The poors need jobs.

-Drgunzet-

Anonymous said...

Useless man, I hate your face piss of.

Anonymous said...

Ah sy ah kha both are supper dumb how many times I told you y u believe lia cheater and destructive guy like him. Too dumb right. ? Mike