A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 8 March 2014

Neang Sokhun provided 3 more evidences to court for his lawsuit against Hun Sen for the loss of Cambodian territory យុវជន​ម្នាក់ ដាក់​ភ័ស្តុតាង​៣​បន្ថែម​ទៀត​ទៅ​តុលាការ រឿង​ប្តឹង​លោក ហ៊ុន សែន​​

ដោយ៖​ ឡាយ សាមាន​ | ថ្ងៃសុក្រ ទី7 ខែមិនា ឆ្នាំ2014, VOD

ស្តាប់សំឡេង៖​

ចម្លងទុក
​លោក នាង សុ​ឃុន ផ្តល់បទសម្ភាសន៍ ក្រោយចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកមិញ (រូបថត៖ ឡាយ សាមាន)
​យុវជន​សម្ព័ន្ធ​កូន​ខ្មែរ​អ្នកស្នេហាជាតិ លោក នាង សុ​ឃុន នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​យក​ភ័ស្តុតាង​៣​បន្ថែម​ដាក់ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ  ដើម្បី​ប្តឹង​ប្រឆាំង​លោក​នាយកដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​ធ្វើឲ្យ​បាត់ដែន​ដីកោះ​មួយចំនួន ទៅលើ​ប្រទេស​វៀតណាម​នោះ។​
​ការដាក់​ភ័ស្តុតាង​បន្ថែម​នេះ បន្ទាប់​ពី​ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ  លោក មាស ច័ន្ទ​ពិសិដ្ឋ​ កាល​ពី​ថ្ងែ​ទី២៧​ ខែកុម្ភៈ ចាត់ទុក​បណ្តឹង​របស់​លោក នាង សុ​ឃុន មិន​មាន​ភ័ស្តុតាង​គ្រប់គ្រាន់ ដើម្បីឲ្យ​ព្រះរាជអាជ្ញា​ធ្វើ​ការចោទប្រកាន់បាន​។​
ម្ចាស់​បណ្តឹង​នោះ លោក នាង សុ​ឃុន ឲ្យដឹងថា ដាក់​ភ័ស្តុតាង​៣​បន្ថែមទៀត រួមមាន​លិខិត​របស់​លោក លោក Previe(​ប្រេវី​យេ​) ឆ្នាំ១៩៣៩ សន្ធិសញ្ញា​ឆ្នាំ១៩៨២ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ២០០៥ ។​
លោក នាង សុ​ឃុន ថ្លែងថា រដ្ឋបាល​តុលាការ​បាន​ទទួល​ពាក្យបណ្តឹង​របស់​ខ្លួន​ហើយ ប៉ុន្តែ​មិន​បាន​បញ្ជាក់ថា នឹង​បើក​សវនាការ​នៅ​ថ្ងៃ​ណាឡើយ «ខ្ញុំសូមបញ្ជាក់ថា ប្រសិនបើតុលាការនឹងមិនចាត់ វិធានការនៅលើពាក្យបណ្តឹងរបស់ខ្ញុំ ខ្ញុំជឿជាក់ថាពេលនោះនឹងមានបាតុកម្មមួយដែលកើតឡើង អំពីយុវជន ដែលហៅថា និស្សិតបញ្ញវន្ត ដើម្បីទាមទារឲ្យតុលាការឯករាជ្យ ដើម្បីឲ្យតុលាការ ធ្វើការអព្យាក្រឹត មិនរណបក្រោមបុគ្គលណា ម្នាក់ដែលមានអំណាចហើយធ្វើការបម្រើឲ្យប្រទេសជាតិរបស់ខ្លួន»។
​អ្នកវិភាគ​នយោបាយ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា អ្វី​ដែល​យុវជន​ដាក់ពាក្យ​ប្តឹង​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជា​ការ​ល្អ ហើយ​បង្ហាញ​ពី​ឆន្ទៈ​របស់​យុវជន និង​ភាពស្មើគ្នា​ក្នុង​ផ្លូវច្បាប់​។
ប៉ុន្តែ លោកយល់ថា តុលាការ​នឹងមិន​ចាត់ការ​លើ​បណ្តឹង​នេះ ហើយ​ការទាមទារ​ភ័ស្តុតាង​បន្ថែម​របស់​តុលាការ​គ្រាន់តែ​ជា​លេស ដើម្បី​បង្គ្រប់​តាម​នីតិវិធី​ច្បាប់​ប៉ុណ្ណោះ​ «ប្រទេសយើងមាននីតិរដ្ឋហើយឬនៅ សូម្បីតែអាមេរិកនោះចង់យាប់ផងក្នុងការចាត់វិធានការ អ្នកដឹកនាំប្រទេសមួយទាំងមូល ហើយទម្រាំតែស្រុកខ្មែរ ត្រូវទៅជាខុស ខុសទៅជាត្រូវផង រឿងអីដែលយើងអាចរកបាន វាអាចអត់បាន បើខ្ញុំគ្រាន់ថា អាហ្នឹងវាគ្រាន់គំរប់ នីតិវិធីតែប៉ុណ្ណឹងទេ»។

អ្នកស្រាវជ្រាវ​ បញ្ហា​ព្រំដែន​សមុទ្រ​លោក ហុង សុខ​ហូ ឲ្យដឹងថា កោះត្រល់ត្រូវបាន​លោក ហ៊ុន សែន អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស ចុះហត្ថលេខា​លើ​សន្ធិសញ្ញា ឆ្នាំ​១៩៨២ ឲ្យទៅ​វៀតណាមដែល​គ្រានោះ​កម្ពុជា ស្ថិត​នៅក្រោម​ការត្រួតត្រា​របស់​វៀតណាម ដូច្នេះ​ការ​បាត់​កោះ​នេះ គឺ​ស្ថិត​ក្រោម​គំនាប​នយោបាយ​។
លោក​ ចាត់ទុកថា សន្ធិសញ្ញា​នៅ​ឆ្នាំ​១៩៨២​នោះ សន្ធិសញ្ញា​មិន​ស្របច្បាប់ ប៉ុន្តែ​ផ្អែក​លើ​សន្ធិសញ្ញា​បំពេញបន្ថែម នៅ​ឆ្នាំ​២០០៥ បាន​ធ្វើឲ្យ​សន្ធិសញ្ញា​ខុស​ច្បាប់​ឆ្នាំ​១៩៨២​នោះ ក៏ដូចជា​សន្ធិសញ្ញា​ឆ្នាំ​១៩៧៩ និង​ឆ្នាំ​១៩៨៥ ទៅ​ជា​ស្របច្បាប់​វិញ​។​
​ប៉ុន្តែ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចូល​បំភ្លឺ​ក្នុង​រដ្ឋសភា​ថា ការបាត់បង់​កោះត្រល់ គឺ​បាត់​តាំងពី​ឆ្នាំ​១៩៣៩​មកម្ល៉េះ នៅពេល​ដែល​កម្ពុជា​នៅ​ក្រោម​អាណានិគម​បារាំង ហើយ​ត្រូវបាន​លោក Previe(​ប្រេវី​យេ​) ជនជាតិ​បារាំង​ជា​អ្នកគ្រប់គ្រង​នៅ​តំបន់​ឥណ្ឌូចិន បាន​កាត់​កោះ​នោះ​ឲ្យ​វៀតណាម​៕
សូមសរសេរមកកាន់លោក ឡាយ សា​មាន តាមរយៈ samean@vodhotnews.com​

1 comment:

Anonymous said...

Tell ah rainsy I never see anyone in the world succeeded in anythings by following other people idea. Stop try to get ieda from civil organisations idea. Ah pler pler ah lop.mike