ដោយ កេសរណ្ណីយ្យា RFA 2014-02-03
ក្រុមហ៊ុនអាកាសចរណ៍ឯកជនទី១របស់វៀតណាម «វៀតយេទអ៊ែរ (VietJetAir)» នឹងបើកការហោះហើរត្រង់មកកាន់ខេត្តសៀមរាប ដែលជាទីក្រុងទេសចរណ៍ដ៏ធំមួយនៃប្រទេសកម្ពុជា។
ទីភ្នាក់ងារព័ត៌មាន អា.អែហ្វ.ប៉េ. (AFP) រាយការណ៍ថា គម្រោងនេះ គឺជាផ្នែកមួយនៃការពង្រីកដំណើរការជើងហោះហើរបន្ថែមទៅកាន់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង និងប្រទេសកម្ពុជា ព្រមទាំងទិសដៅដទៃជាច្រើនទៀត នៅក្នុងតំបន់។
ក្រុមហ៊ុនអាកាសចរណ៍ VietJetAir បានបញ្ជាទិញយន្តហោះចំនួន ៦២ គ្រឿងពីក្រុមហ៊ុន«អ៊ែរបើស(AirBus)» ក្នុងទឹកប្រាក់ចំនួនជាង៦ពាន់លានដុល្លារ ($6.1 billion) កាលពីខែកញ្ញា ឆ្នាំ២០១៣។
ក្រុមហ៊ុនប្រកាសថា ដំណើរការបញ្ជាទិញនេះ គឺជិតចប់សព្វគ្រប់ហើយ ហើយថាក្រុមហ៊ុនអាចនឹងទិញយន្តហោះចំនួន៣០គ្រឿងបន្ថែមទៀត ដើម្បីបំពេញសេចក្តីត្រូវការសេវាហោះហើរក្នុងស្រុក និងក្រៅប្រទេស ដែលកំពុងមានការកើនឡើងយ៉ាងខ្លាំង
No comments:
Post a Comment