A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 4 January 2014

UN Condemns Polices Using live Ammunitions Against Protesters


By Thmey Thmey
(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ   03-01-2014, 11:29 pm) |  ដោយ លាង ដឺ​លុច



ប្រតិកម្ម ​ពី​បរទេស​បាន​ធ្លាក់ចុះ​មកជា​បន្តបន្ទាប់ ដើម្បី​សម្តែង​ការសោកស្តាយ និង​ថ្កោលទោស​ការប្រើ​ហិង្សា​ពី​សំណាក់​សមត្ថកិច្ច​កម្ពុជា ទៅលើ​ក្រុម​អ្នក​បាតុករ​អ្នក​តវ៉ា។ ភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិ​ទាំងអស់​បាន​ប្រតិកម្ម​យ៉ាងខ្លាំង​ ប្រឆាំងនឹង​ការប្រើ​ហិង្សា​របស់​កងកម្លាំងប្រដាប់អាវុធ​ទៅ​ក្រុមបាតុករ ដែល​បាន​បណ្តាលអោយមាន​មនុស្ស​ស្លាប់ និង​របួស​ជាច្រើន​នាក់​ក្នុង​រយៈពេល២ថ្ងៃ​ចុង​ក្រោយនេះ។

អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​បាន​បញ្ចេញ​ប្រតិកម្មខ្លាំងៗ ជាមួយនឹង​ការ​ថ្លែង​ថ្កោលទោស​ទៀតផង។ «យើង​ជំរុញ​អោយ​ភាគី​ទាំងអស់​អត់ធ្មត់​ជា​អតិបរមា។ យើង​ថ្កោលទោស​ការ​ប្រើប្រាស់​គ្រាប់កាំភ្លើង​ពិត បាញ់​ទៅលើ​កម្មករ និង​អ្នក​តវ៉ា​ក្នុង​ទ្រង់ទ្រាយ​ខ្លាំង​បំផុត ក៏ដូចជា​ការប្រើប្រាស់​ហិង្សា​ដោយ​សមត្ថកិច្ច​ខ្លះ​នៅពេល​មានការ​តវ៉ា​នោះ»។

សេចក្តីថ្លែងការណ៍​ក្នុងនាម​ការិយាល័យ​អង្គការសហប្រជាជាតិ​ទាំងអស់​នៅ​ កម្ពុជា​នេះ ត្រូវបាន​ធ្វើឡើង​ដោយ​អ្នកសម្របសម្រួល​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​ កម្ពុជា។
មន្ត្រី​តំណាង​អង្គការសហប្រជាជាតិ​ក៏បាន​បន្ត​អំពាវនាវ​អោយ​រដ្ឋាភិបាល​ កម្ពុជា ចាប់ខ្លួន​ជនបង្ក​ហិង្សា​យកទៅ​កាត់ទោស​ទៅតាម​ច្បាប់​ផងដែរ។ «យើង​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​អោយ​បញ្ឈប់​ការប្រើប្រាស់​គ្រាប់កាំភ្លើង​ ពិតជា​មធ្យោបាយ​នៃ​ការ​ទប់ទល់​កុបកម្ម​តទៅទៀត។ អង្គការសហប្រជាជាតិ​សូម​អំពាវនាវ​ដល់​តំណាង​កម្មករ ថៅកែ​រោងចក្រ អាជ្ញាធរ​រាជធានី និង​ជាតិ ព្យាយាម​ស្វែងរក​យន្តការ​នៃ​ការចរចា ដើម្បី​ដោះស្រាយ​បញ្ហា»។

បើតាម​សេចក្តីថ្លែងការណ៍​ដដែល​នេះ ស្ថាប័ន​អង្គការ​ពលកម្ម​អន្តរជាតិ ILO មានបំណង​ផ្តល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ដល់​រដ្ឋាភិបាល សហជីព និង​ថៅកែ​រោងចក្រ​ដើម្បី​ធ្វើអោយ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​កំណត់​ប្រាក់ខែ​ របស់​កម្មករ។ តំណាង​អង្គការសហប្រជាជាតិ​បាន​បញ្ជាក់ថា «សារៈសំខាន់​របស់​វិស័យ​កាត់ដេរ​ដែលជា​សេដ្ឋកិច្ច​របស់​កម្ពុជា​មិនអាច​ ពន្យា​បានឡើយ។ ការផ្អាក​ដំណើរការ​កាន់តែ យូរ ការខាតបង់​សម្រាប់​សេដ្ឋកិច្ចកម្ពុជា​កា​ន់​តែមាន​ទំហំធំធេង ដែល​ប៉ះពាល់​ដល់​សហគមន៍​ពាណិជ្ជកម្ម និង​ជីវភាព​របស់​ពលរដ្ឋ​ខ្មែរ»៕

No comments: