A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday, 24 January 2014


មេទ័ព​ថៃ​ព្រមាន​ថា​ កងទ័ព​នឹង​ចូល​អន្តរាគមន៍​ភ្លាម​ប្រសិន​ស្ថានការណ៍​ហិង្សា​ផ្ទុះឡើង​


លោក​ឧត្តមសេនីយ៍ ប្រា​យុទ្ធ ចា​ក់​អ៊ូ​ចា មេបញ្ជាការ​កងទ័ព​ថៃ ប្រកាសថា កងទ័ព​បាន​ត្រៀម​រួច​ហើយ ដើម្បី​ចូល​គ្រប់គ្រង​ស្ថានការណ៍ នៅ​ក្រុង​បាងកក​ប្រសិន ស្ថានការណ៍​នយោបាយ​ក្លាយជា​ហិង្សា បន្ទាប់ពី​លោក​រកឃើញថា ​មាន​ក្រុម​មនុស្ស​មួយ​ក្រុម​ជា​អ្នកបង្ក​ហិង្សា​។​
លោក​ឧត្តមសេនីយ៍​និយាយថា បើទោះជា​យ៉ាងណា កងទ័ព​ត្រូវបំពេញ​តួនាទី​របស់​ខ្លួន​ក្នុង ក្របខណ្ឌ​អព្យាក្រឹត្យ​ និង​ឥត​លម្អៀង ហើយ​ប៉ូលីស​នឹង បំពេញភារកិច្ច​របស់ខ្លួន​ទៅតាម​ច្បាប់ និង​ភស្តុតាង​ដែលមាន​។​
​លោក​បញ្ជាក់ថា តួនាទី​របស់​កងទ័ព​ត្រូវ​ការពារ​ជាតិ និង​អនុវត្ត​សិទ្ធិ​របស់​ខ្លួន ដែល​បាន​កំណត់​ដោយ​ច្បាប់​។
​យ៉ាងនេះ​ក្ដី លោក​បាន​ថ្កោលទោស ក្រុម​មនុស្ស​ដែល​ធ្វើ​សកម្មភាព​ឲ្យមាន​ហិង្សា​កើតឡើង​កន្លងមក​។
​នៅ​ក្នុង​ការតវ៉ា​បិទផ្លូវ​ក្រុង​បាងកក និង​ហ៊ុមព័ទ្ធ​ស្ថាប័នរដ្ឋ​មួយចំនួន នៅ​រយៈពេល​ចុងក្រោយ​នេះ មាន​សេចក្ដីរាយការណ៍​ថា មាន​មនុស្ស​ស្លាប់​ជិត​១០​នាក់ និង​រងរបួស​ជិត​៥០នាក់ ហើយ​​​អាជ្ញាធរ​បាន​ចាប់​ជន​ង​ស្ស័​យ បាន​ចំនួន​៤​នាក់​ដែល​វាយប្រហារ​គ្រឿងផ្ទុះ ចូល​គេហដ្ឋាន​របស់​មេ​បក្ស​ប្រឆាំង គឺ​លោក​ អាប់​ភី​ស៊ីត នៅ​ក្រុង​បាងកក​។​ ទីក្រុង​បាងកក ត្រូវដាក់​ឲ្យ​ស្ថិត​នៅក្រោម​ច្បាប់​គ្រា​មាន​អាសន្ន រយៈពេល​៦០​ថ្ងៃ គឺ​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍ ខណៈពេល​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​បន្ត​ហ៊ុម​ព័ទ្ធ​ក្រុង​បាងកក រយៈពេល ១០​មកហើយ​៕ ប្រែសម្រួលដោយ៖​ នួន បូរិន (http://vodhotnews.com)
សូមសរសេរមកកាន់ លោក នួន បូរិន តាមរយៈ narinnun@vodhotnews.com

No comments: