A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 4 January 2014

Phnom Penh City Hall bans CNRP protest until situation turns normal

 By Thmey Thmey

ចាប់ ​ពី​ថ្ងៃ​សៅរ​ទី​៤​មករា​នេះ​ទៅ សាលារាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​អោយ​គណបក្ស​សង្គ្រោះជាតិ​រៀបចំ​បាតុកម្ម​ ទៀត​ឡើយ រហូត​ដល់​ស្ថានភាព​សន្តិសុខ និង​សណ្តាប់​ធ្នាប់​ត្រូវបាន​បាន​ធានាឡើងវិញ។ នេះ​ជា​សេចក្តីសម្រេច​របស់​លោក​ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​សៅរ៍​នេះ។
លោក​អភិបាល​រាជធានី​បា​ឆ្លើយ​តប​ជា​អវិជ្ជមានទៅ​លោក​សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ស្នើ​សុំ​ធ្វើ​បាតុកម្ម​នៅ​លើ​ទីលាន​ ប្រជាធិបតេយ្យ​។ សេចក្តី​សម្រេច​បដិសេធ​ការ​រៀបចំ​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះជាតិ ត្រូវបាន​លោក​ប៉ា សុជាតិវង្ស​ពន្យល់​យោងទៅលើ​ច្បាប់​ស្តី​ការ​រៀបចំ​បាតុកម្ម​ដោយ​សន្តិវិធី​ ស្ថានភាព​ជាក់ស្តែង​ដែល​បាន​កើតឡើង​នាពេល​ចុងក្រោយ​នេះ​។ នៅ​ក្នុង​លិខិត​ឆ្លើយ​តប​ទៅ​លោក​សម រង្ស៊ី​ចុះ​ថ្ងៃទី​៤​មករា​នេះ លោក​ប៉ា សុជាតិវង្ស​បាន​សរសរ​យ៉ាង​ដូច្នេះ៖«យោងតាម​ស្មារតីនៃ​មាត្រា​៩ចំនុច​២​នៃ​ ច្បាប់​ស្តីពី​ការៀបចំ​បាតុកម្ម​ដោយ​សន្តិវិធី អាជ្ញាធរ​ដែនដី​ត្រូវ​ឆ្លើយ​តប​ជា​អវិជ្ជមាន​ចំពោះ​ការ​ធ្វើ​បាតុកម្ម ក្នុង​ករណី​ដែល​មាន​ព័ត៌មាន​ច្បាស់ថា ការ​ធ្វើ​បាតុកម្ម នឹងអាចបង្កគ្រោះថ្នាក់ណាមួយ​ ឬនឹង​អាច​ប៉ះពាល់ធ្ងន់ធ្ងរ​ដល់សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់សាធារណៈ»។
លោក​ប៉ា​ សុជាតិ​វង្ស​បាន​រម្លឹក​លោកសម រង្ស៊ី​អំពី​សកម្មភាព​អុជអាល ញុះញង់នានា​ដែល​បាន​នាំ​ទៅដល់​ការ​ប្រើ​ហិង្សា អោយ​បាត់បង់ជីវិត​មនុស្ស និង​ការ​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិឯកជន និងសាធារណៈ រួម​ទាំង​ការ​បិទ​ផ្លូវសាធារណៈ​ជាដើម។
លោកអភិបាល​រាជធានី​បាន​ប្រាប់​លោក​សម រង្ស៊ី​ត្រង់ៗថា «បាតុករ​មួយ​ចំនួន​ដែល​ចេញពី​ទីលាន​ប្រជាធិបតេយ្យ ដោយរួមទាំង​ព្រះសង្ឃ​ខ្លះផង ក៏​បាន​ធ្វើ​សកម្មភាពខុសច្បាប់ និង​អុកឡុកតាម​ដងផ្លូវ តាម​រោងចក្រ និង​តាម​ស្ថាប័នរដ្ឋ​នានា ដោយ​មិនមាន​ការ​គ្រប់គ្រង និងការ​ទទួលខុសត្រូវ​ពី​សំណាក់​អ្នកដឹកនាំ​បាតុកម្ម​ឡើយ»៕

No comments: