From KI reader
សែនថោកទាបប្រចាំឆមាស
១. សែនទៅស្រុកយួនរៀនក្បូនបាញ់រះ
សែនមកដល់ផ្ទះបាញ់រាស្ត្រពេញដី
បាញ់គ្មានរើសមុខស្លាប់រាស្ត្រដប់ម្ភៃ
ប្រជាប្រុសស្រីដេកក្នុងថ្លុកឈាម។
២. ពីរពាន់ដប់បួនអង្រួនដួងចិត្ត
គេចងគេរឹតគេបាញ់បំពាន
រដ្ឋបាលអាយ៉ងចង់ធ្វើសង្គ្រាម
រាស្ត្រខ្មែររវាមទាមរកយុត្តិធម៌។
R. ខ្ញុំជាកូនខ្មែររងទុក្ខពេកក្រៃ
មេដឹកនាំផ្សៃមិនស្គាល់ខ្មៅស
ក្អែកថាជាហង្សប្រើល្បិចលាបពណ៌
សែនពិតត្រេកអរសម្លាប់រាស្ត្រឯង។
៣. តើថ្ងៃណាទៅទើបខ្មែរបានសុខ
ខ្មែរយើងរងទុក្ខខ្លោចផ្សារចំបែង
យើងក្រោកឈរឡើងសាមគ្គីសម្តែង
ផ្លាស់ប្តូរសែនឯងសាងជាតិជាថ្មី។
ដោយផលិតកម្មខ្មែរក្រៅស្រុក
No comments:
Post a Comment