ហ៊ុន សែន តែងតាំងលោក ស ខេង ជាប្រធានគណៈកម្មការកំណែទម្រង់ការបោះឆ្នោត
- Written by KSN
លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ(រូបភាពដោយ វីអូឌី)
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ត្រូវបានតែតាំងជាប្រធានគណៈកម្មការសិក្សាស្រាវជ្រាវការកែទម្រង់ការបោះឆ្នោត។
សេចក្តីសម្រចរបស់នាយករដ្ឋមន្ត្រី ចុះផ្សាយ
នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ឲ្យដឹងថា សមាសភាពនៃគណៈកម្មការ
មាន១០រូប ក្នុងនោះ៧រូបមកពីក្រសួងមហាផ្ទៃ ដែលដឹកនាំដោយលោក ស ខេង
ជាប្រធានមួយរូប មកពីក្រសួងពាណិជ្ជកម្ម មួយរូបមកពីក្រសួងយុត្តិធម៌
និងមួយរូបទៀតជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស
ដែលជាអនុប្រធានគណៈកម្មការ។
លោក ហ៊ុន សែន បានចង្អុលបង្ហាញថា
គណៈកម្មការនោះ នឹងសិក្សាស្រាវជ្រាវអំពីច្បាប់ លិខិតបទដ្ឋាននានា
និងដកស្រង់បទពិសោធន៍ពាក់ព័ន្ធនឹងការបោះឆ្នោតពីបណ្តាប្រទេសនានា។
សេចក្តីសម្រចរបស់នាយករដ្ឋមន្ត្រីបន្តថា
គណៈកម្មការរៀបចំសិក្ខាសាលាជាតិ ដើម្បីប្រមូលមតិយោបល់
និងអនុសាសន៍សពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ
រួមមានតំណាងស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ តំណាងគណបក្សនយោបាយ
ដែលចុះបញ្ជី តំណាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
តំណាងស្ថានទូតបណ្តាប្រទេសជាមិត្ត តំណាងសង្គមស៊ីវិល
អង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍នានា ស្ថាប័ន
និងអ្នកពាក់ព័ន្ធដទៃទៀត។សេចក្តីសម្រេចបន្តថា ការប្រមូលមតិនេះ
សំដៅកសាងឲ្យបាននូវក្របខ័ណ្ឌកំណែទម្រង់ការបោះឆ្នោត
ស្របតាមគោការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ។
គណៈកម្មការនេះ មានសិទ្ធិប្រើប្រាស់ត្រា
និងថវិការបស់ក្រសួងមហាផ្ទៃ៕ ដោយ៖ ស៊ុន ណារិន | ថ្ងៃសុក្រ ទី24
ខែមករា ឆ្នាំ2014
សូមសរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈ
sun_narin@vodhotnews.com
No comments:
Post a Comment