សម រង្ស៊ី ចេញទៅក្រៅប្រទេសពេលស្ថានការណ៍កំពុងឡើងកម្តៅ
- Written by KSN
ភ្នំពេញៈ
នៅពេលស្ថានការណ៍នយោបាយកម្ពុជាកំពុងឡើងកម្តៅមេដឹកនាំគណបក្ស
ប្រឆាំងលោក សម រង្ស៊ី បានចាកចេញទៅបរទេសឯលោក កឹម សុខា
ត្រូវនៅចុះជួបប្រជាជនតាមបណ្តាខេត្ត។
ខណៈមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល
នឹងទៅចូលរួមក្នុងកិច្ច
ប្រជុំក្រុមប្រឹក្សាសិទិ្ធមនុស្សនៃអង្គការសហប្រជាជាតិ នៅទីក្រុង
ហ្សឺណែវ ប្រទេស ស្វីស សប្តាហ៍ក្រោយលោក សម រង្ស៊ី
ប្រធានគណបក្សសង្គ្រោះជាតិ
ដែលចាកចេញពីម្សិលមិញក៏ថាទៅចូលរួមកិច្ចប្រជុំនេះដែរ។
ប៉ុន្តែ លោក ម៉ក់ សម្បតិ្ត
ជាអនុប្រធានគណៈកម្មាធិការសិទិ្ធមនុស្សរដ្ឋាភិបាលកម្ពុជា
ដែលនឹងដឹកនាំប្រតិភូរដ្ឋាភិបាល ៥នាក់
ទៅចូលរួមក្នុងកិច្ចប្រជុំនេះ បានចំអកឲ្យលោក សម រង្ស៊ី ដែលថា
ទៅបានត្រឹមនៅខាងក្រៅកិច្ចប្រជុំប៉ុណ្ណោះ។
លោកថ្លែងថា៖
«ជាគោលការណ៍ក្រុមប្រឹក្សាសិទិ្ធមនុស្ស អ.ស.ប មាន ១៩៣ ប្រទេស
ដែលនឹងចូលរួមក្នុងកិច្ចប្រជុំ។ ក្រៅពីនេះគ្មានក្នុងគោលការណ៍ទេ។
កន្លងមកមានបក្សប្រឆាំងប្រទេសមួយចំនួនទៅដែរ តែនៅដើរខាងក្រៅទេ
ព្រោះជាកម្មវិធីរដ្ឋ។ ខ្ញុំគិតថា ប្រហែលមិនអាចទេ
ព្រោះជាកិច្ចប្រជុំកិច្ចការរដ្ឋ ពុំមែនកិច្ចការបក្សប្រឆាំងទេ»។
លោក ម៉ក់ សម្បតិ្ត បញ្ជាក់ថា រដ្ឋាភិបាល
កម្ពុជា បានផ្ញើរបាយការណ៍ស្តីពីបញ្ហាកម្ពុជាទៅ អ.ស.ប នៅថ្ងៃ ទី២៨
ខែ តុលា ឆ្នាំ ២០១៣ សម្រាប់កិច្ចប្រជុំអាណត្តិ ៤ឆ្នាំកន្លះម្តងហើយថា
កម្ពុជាត្រូវតែទៅការពាររបាយការណ៍ខ្លួន។ លោកថា
កិច្ចប្រជុំលើកនេះគឺជាកិច្ចប្រជុំ ជុំ ទី២ សម្រាប់កម្ពុជា។
នៅពេលសួរថា
តើកម្ពុជាអាចត្រូវគេសួរអំពីវិបតិ្តនយោបាយបច្ចុប្បន្នទេ? លោក
សម្បតិ្ត បានតបថា
គេអាចសួរកម្ពុជាអំពីការបោះឆ្នោតក្នុងកិច្ចប្រជុំ ហើយថា លោក
សូរិយា ស៊ូប៊ែរឌី អ្នករាយការណ៍ពិសេស អ.ស.ប
បានផ្តល់អនុសាសន៍ដល់កម្ពុជាទាក់ទងនឹងការបោះឆ្នោតនិងការកែ
ទម្រង់ការបោះឆ្នោតហើយ។
លោក យ៉ែម បុញ្ញឫទិ្ធ
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ អះអាងថា លោក សម រង្ស៊ី
បានចេញទៅចូលរួមកិច្ចប្រជុំនៅក្រុង ហ្សឺណែវ នេះដែរហើយថា
ព្រោះតែស្ថានការណ៍នៅកម្ពុជាកំពុងឡើងកម្ដៅ
កិច្ចប្រជុំនឹងលើកឡើងអំពីបញ្ហាកម្ពុជា។
លោកបន្តថា ជាធម្មតា
លោកប្រធាននឹងចូលរួមដើម្បីប្រាប់ព័ត៌មានពិតអំពីសង្គម
ព្រោះទាល់តែពីបក្សប្រឆាំងទើបអាចរាយការណ៍ពិត
រដ្ឋាភិបាលមិនលើកពីចំណុចខ្វះខាតទេ។ លោកថា លោក សម រង្ស៊ី
នឹងជួបរដ្ឋមន្រ្តី ការបរទេសសហគមន៍អឺរ៉ុប មួយចំនួន
ជួបរដ្ឋសភាអឺរ៉ុប និងជួបជាមួយនឹងមន្រ្តី អាល្លឺម៉ង់ និង បារាំង
ផងដែរ៕ ប្រភពព័ត៌មានៈ ភ្នំពេញប៉ុស្តិ៍
1 comment:
He might not return.
Post a Comment