A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 25 January 2014

CNRP: Hun Sen's Election Reformed Committee is Useless


Thmeythmey
ថ្ងៃ សុក្រ ទី 24 ខែ មករា ឆ្នាំ 2014
  24-01-2014, 7:29 pm) |  ដោយ ជា ធីរិទ្ធ



ក្រោយពី ​រដ្ឋាភិបាល​បានសម្រេច​បង្កើត​គណៈកម្មកា​រ​ស្រាវជ្រាវ​ការកែទម្រង់​ ការបោះឆ្នោត មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បានបង្ហាញ​ការមិន​ចាប់អារម្មណ៍​អ្វី​សោះឡើយ​ចំពោះ​គណៈកម្មការ​នេះ។ សម្រាប់​គណបក្សប្រឆាំង គណៈកម្មការ​កែទម្រង់​ការបោះឆ្នោត​ដែល​បង្កើត​ដោយ​រដ្ឋាភិបាល​ពេលនេះ គ្មាន​ប្រយោជន៍​អ្វី​បន្តិច​នោះទេ។

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក សុន ឆ័យ នៅថ្ងៃនេះ បាន​ចំអក​ឲ្យ​គណៈកម្មការ​ស្រាវជ្រាវ​ការកែទម្រង់​ការបោះឆ្នោត​ដែល​បង្កើត​ ដោយ​រដ្ឋាភិបាល​កាលពីពេលថ្មីៗកន្លងទៅ​ថា មិនមាន​ប្រសិទ្ធិភាព​ក្នុងការ​កែទម្រង់​ការបោះ​ឆ្នោត​នោះឡើយ។ លោក​បានចាត់ទុក​សក​ម្ម​ភាព​របស់​រដ្ឋាភិបាល​ពេលនេះ គ្រាន់តែ​ជាកា​ធ្វើ​ឲ្យ​ល្អមើល​បំភ័ន្ត​ភ្នែក​តែប៉ុណ្ណោះ។

មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រឆាំង​រូបនេះ បាន​អះអាងថា ការសម្រេច​របស់​រដ្ឋា​ភិ​បាល​ពេលនេះ គណបក្សប្រឆាំង​មិនបាន​ដឹងឮ​សោះឡើយ ហើយ​សមាសភាព​នៅក្នុង​គណបក្ស​នេះ​ភាគច្រើន​គឺជា​មន្ត្រី​គណបក្ស​ប្រជាជន​ កម្ពុជា ។

លោក សុន ឆ័យ បាន​បន្តថា៖« យើង​អត់​ដឹង​ទេ​ចំពោះ​ការសម្រេច​របស់​រដ្ឋាភិបាល​ពេលនេះ ហើយ​យើង​គ្មាន​ជំនឿ​ទាល់តែសោះ គណៈកម្មការ​នេះ​គ្មាន​ប្រយោជន៍​សម្រាប់​ការកែទម្រង់​ការបោះឆ្នោត​ទេ មិនអាច​ទៅរួច ព្រោះ​សុទ្ធ​បក្សពួក​របស់គេ»។

កាលពី​ថ្ងៃទី២៣ ខែមករា ម្សិលមិញ​នេះ រដ្ឋាភិបាល​បាន​ផ្សព្វផ្សាយ អំពី​សេចក្តីសម្រេច​របស់ខ្លួន​កាលពី​ថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០១៣ កន្លងទៅ ក្នុង​ការបង្កើត​គណៈកម្មកា​រ​ស្រាវ​ជាវ ការកែទម្រង់​ការបោះឆ្នោត។ សេចក្តីសម្រេច​នោះបាន​បង្ហាញ​ពី​របៀប​ធ្វើការ​របស់​គណៈកម្មកា​រ​នេះ ដោយ​តម្រូវ​ឲ្យ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​លិខិតបទដ្ឋាន​នានា​ដែល​ទាក់ទង​ នឹង​ការបោះឆ្នោត​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​យកទៅ​ធ្វើ​សិក្ខាសាលា​ថ្នាក់ជាតិ ហើយ​ធ្វើការ​ប្រៀបធៀប​ជាមួយ​មតិ​យោ​ប់​ជាតិ និង​អន្តរជាតិ។ បន្ទាប់មក​ត្រូវធ្វើ​របាយការណ៍​ដាក់ជូន​នាយករដ្ឋមន្ត្រី​ដើម្បី​ពិនិត្យ​ពី​ លទ្ធផល​នៃ​សិក្ខាសាលា​ថ្នាក់ជាតិ​នេះ។

នៅក្នុង​សេចក្តីសម្រេច​ដែល​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដដែល​នោះ បាន​ឲ្យ​ដឹង​ទៀតថា សមាសភាព​របស់​គណៈ​កម្ម​ការកែទម្រង់ការ​បោះឆ្នោត មាន​ចំនួន១០ រូប ដែល​រួមមាន​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ជា​ប្រធាន លោក ជិន ប៊ុន​ស៊ា​ង ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស ជា​អនុប្រធាន។

សមាជិក​នៅក្នុង​គណៈកម្មកា​រ​នេះ​រួមមាន លោក ព្រំ សុខា រដ្ឋលេខា​ក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា រដ្ឋលេខា​ក្រសួងមហាផ្ទៃ​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋលេខា​ក្រសួងពាណិជ្ជកម្ម​លោក កើត រិ​ទ្ធ រដ្ឋលេខា​ក្រសួងយុត្តិធម៌  លោក លេង វី អនុ​រដ្ឋលេខា​ក្រសួងមហាផ្ទៃ​លោក ឌុ​ច សូន អគ្គនាយក​រដ្ឋបាល​ក្រសួងមហាផ្ទៃ​លោក ប៉ូ​លីដា ប្រធាន​ក្រុមប្រឹក្សា​នីតិកម្ម ក្រសួងមហាផ្ទៃ និង​លោក ប្រាក់ សំអឿន ប្រធាន​នាយកដ្ឋាន​រដ្ឋបាល​ទូទៅ ក្រសួងមហាផ្ទៃ៕


No comments: