A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 26 January 2014

CNRP and CPP will break political deadlock soon


(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ   25-01-2014, 6:27 pm) |  ដោយ គី សុខ​លីម/ Thmey Thmey



ភ្នំពេញ៖ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ទម្លាយ​ភាពទាល់ច្រក​នយោបាយ​នៅពេល​ខាងមុខនេះ។ វិបត្តិ​ដ៏​រ៉ាំរ៉ៃ​រយៈពេល​ជិត៦ ខែ​កន្លងមកនេះ ត្រូវ​ចាប់បង្ខំ​អោយ​គណបក្ស​ទាំងពីរ​ដោះស្រាយ​ជម្លោះ​នយោបាយ​នៅក្នុង​ ត្រីមាស​ទី១ឬ​យ៉ាងយូរបំផុត​ក្នុង​ឆ្នាំ២០១៤ តែម្តង។

បើទោះបីជា​ពេលខ្លះ មាន​លេច​ល​ឮ​ព័ត៌មាន​ថា គណបក្ស​ជម្លោះ​នឹង​គ្នា​ទាំងពីរ​បាន​លួច​ចរចា​គ្នា​សម្ងាត់​យ៉ាងណាក្តី តែ​ដំណោះស្រាយ​វិបត្តិ​នយោបាយ​នៅតែ​មិនទាន់​រកឃើញ​នៅឡើយ​ទេ។

តើ​វិបត្តិ​នយោបាយ​ដោះស្រាយបាន​ឬទេ? បើ​ដោះស្រាយបាន តើ​ដោះ​បាន​នៅពេលណា? បើ​ដោះស្រាយ​មិនបាន តើ​វា​បន្ត​រហូតដល់​ពេលណា? ១ ឆ្នាំ​ទៀត? ២ ឆ្នាំ​ទៀត ឬ ពេញ​មួយ​អាណត្តិ៥ឆ្នាំនេះ​តែម្តង ?

ទាំងអស់នេះ​គឺជា​សំណួរ​ដែល​ប្រជាពលរដ្ឋ​សាមញ្ញ អ្នកជំនួញ និង​អ្នកនយោបាយ​ខ្លួនឯង​បន្ត​ចោទសួរ​ជា​រៀងរាល់ថ្ងៃ។ គ្មាន​ឡើយ​ចម្លើយ​ពិតប្រាកដ ប៉ុន្តែ​អ្នកវិភាគ​នយោបាយល្បីៗនៅក្នុង​ប្រទេស​កម្ពុជា​បាន​អត្ថាធិប្បាយ​ថា វិបត្តិ​នេះ​អាច​នឹង​ដោះស្រាយ​ចេញ​នៅក្នុង​ត្រីមាស​ទី១ឆ្នាំ២០១៤នេះ ឬ​យ៉ាងយូរបំផុត​នៅក្នុង​ឆ្នាំ២០១៤នេះ​តែម្តង។


លោក កែម ឡី អ្នកវិភាគ​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ ពន្យល់ថា បក្ស​ទាំងពីរ​ត្រូវ​បង្ខំចិត្ត​ចូល​តុ​ចរចា​ដោយ​ខ្លួនឯង ពីព្រោះ​បក្ស​ទាំងពីរ​ខាតរៀងៗខ្លួន បើទោះបីជា​បក្ស​ខ្លះ​ខាត​តិច ឬ​ខាត​ច្រើន​ក៏ដោយ​ក្តី។ បើ​យោងតាម​លោក កែម ឡី មាន​មូលហេតុ​ពីរធំៗដែល​ចាប់បង្ខំ​អោយ​គណបក្ស​ទាំងពីរ​វិល​ចូល​តុ​ចរចា​រក​ ដំណោះស្រាយ។

ទី១ សហគមន៍​អន្តរជាតិ​អោយ​កាត​លឿង​ទៅកាន់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុងកាន់ ​អំណាច​ក្នុង​ចំណាត់ការ​ជំនួយ​បរទេស និង​ម្យ៉ាងទៀត គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​ទទួលបាន​កាត​ក្រហម​ពី​ប្រជាពលរដ្ឋ​ខ្លួនឯង​ពី ​រឿង​វិបត្តិ និង​អំពើហិង្សា​នាពេល​កន្លងមក និង​ទី២ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ចង់​ចូល​តុ​ចរចា​ដែរ ពីព្រោះ​បក្ស​មួយ​នេះ​ក៏​ចាប់ផ្តើម​ប្រឈម​នឹង​ថវិកា និង​ថយកម្លាំង​អ្នកគាំទ្រ​ដែរ។

«វិបត្តិ​នយោបាយ​អាច​ដោះស្រាយបាន​នៅ​ឆ្នាំ២០១៤នេះ ពីព្រោះ​បក្ស​ទាំងពីរ​ទុន​ដៃរៀងៗខ្លួន»។ នេះ​គឺជា​ការ​ទស្សន៍ទាយ​រប​ស់លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​អង្គការ​សង្កេតការណ៍​បោះឆ្នោត Comfrel នៅ​ថ្ងៃ​សៅរ៍​នេះ។ លោក គល់ បញ្ញា បាន​អត្ថាធិប្បាយ​ថា៖« បើទោះបីជា​គណបក្សប្រឆាំង​អាច​ទទួលបាន​ផលចំណេញ​ច្រើន​ពី​វិបត្តិ​នយោបាយ​ជាង​ គណបក្ស​ប្រជាជន​កម្ពុជា​ក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​ប្រឈម​នឹង​បញ្ហា​មួយចំនួន​ដែរ ដូចជា បញ្ហា​ហិរញ្ញវត្ថុ និង​ការចូលរួម​របស់​អ្នកគាំទ្រ​ជាដើម»។

បើ​យោងតាម​លោក គល់ បញ្ញា ស្ថានភាព​ជាក់ស្តែង​បាន និង​កំពុង​ចាប់បង្ខំ​ភាគី​ជម្លោះ​ទាំងពីរ​អោយ​ប្រឹង​ប្រែ​ដោះស្រាយ​បញ្ហា​ ដោយ​ខ្លួនឯង។ វិបត្តិ​នយោបាយ​ក្នុង​រយៈពេល​ជិត ៦ ខែ​កន្លងមកនេះ ត្រូវបាន​គេ​វាយតម្លៃថា បានធ្វើអោយ​ជាតិ​ខាតបង់​ប្រយោជន៍​សេដ្ឋកិច្ច​យ៉ាងច្រើន ប៉ុន្តែ​វិបត្តិ​នេះ​បាន​ចាប់បង្ខំ​អោយ​គណបក្សកាន់អំណាច ផ្លាស់ប្តូរ​ទម្លាប់​នៃ​ការដឹកនាំ​របស់ខ្លួន ពីព្រោះ សម្រែក​នៅតាម​ដងផ្លូវ​បាន​បង្ហាញថា ប្រជាពលរដ្ឋ​មួយ​ភាគ​ធំ​ចង់អោយមាន​ការផ្លាស់ប្តូ​រ៕


1 comment:

Anonymous said...

តើយុវជនខ្មែរដែលឮពាក្យ " ដាកកុង " ទេ ? គឺជាទាហាន
អត្តឃាត ដែលយួនកុម្មុយនីសប្រើឲទៅបំពេញបេសកកម្មអី្វ១
 បើបានជោគជ័យ ទាហាននោះត្រូវរួចខ្លួន បើបរាជ័យវិញ ថយក្រោយ ត្រូវមេបញ្ជាការសម្លាប់ចោល ។ ហុ៊ន សែនជា
ដាក់កុងរបស់យួន ...