A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday, 26 January 2014

លោកស្រី​ យី​ង​ឡាក់ ​ទទូច​សុំ​កងទ័ព​ជួយ​គ្រប់គ្រង​ស្ថានការណ៍​បោះឆ្នោត​

  • Written by 
លោកស្រីនាយករដ្ឋមន្ដ្រីចាំផ្ទះថៃ យីងឡាក់ ស៊ីណាវ៉ាត្រា​(រូបភាពពី ហ្វេសប៊ុក Yingluck Shinawatra) លោកស្រីនាយករដ្ឋមន្ដ្រីចាំផ្ទះថៃ យីងឡាក់ ស៊ីណាវ៉ាត្រា​(រូបភាពពី ហ្វេសប៊ុក Yingluck Shinawatra)
នាយករដ្ឋមន្ត្រី​ចាំផ្ទះ​នៃ​ រាជាណាចក្រ​ថៃ លោកស្រី​ យី​ង​ឡាក់ បាន​ទទូច​សុំ​កងទ័ព​ជួយ​គ្រប់គ្រង​ស្ថានការណ៍​បោះឆ្នោត​ថ្ងៃ​ទី២កុម្ភៈ ខណៈ​បណ្ដឹង​សុំឲ្យ​តុលាការ​រដ្ឋធម្មនុញ្ញ ពិចារ​ណា​ការលើក​ពេល​បោះឆ្នោត និង​លុប​ចោល​ការដាក​ក្រុង​បាង​កក​ស្ថិត​នៅ​គ្រា​មាន​អាសន្ន​។
លោកស្រី ​យី​ង​ឡា​ក់ បាន​ទទូច​ដូចនេះ​នៅក្នុង​ជំនួប​ក្រុមប្រឹក្សា​ការពារជាតិ កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ទីបញ្ជាការ​កងទ័ព​ជើង​អាកាស​។ នៅក្នុង​ជំនួប​នេះ លោកស្រី​បាន លើក​ឡើង​ថា កងទ័ព​ត្រូវ​ទៅពិនិត្យ​ឈ្មោះ​បោះឆ្នោត ហើយ​ចេញ​ទៅ​បោះឆ្នោត ប៉ុន្តែ​លោកស្រី បញ្ជាក់ថា កាតព្វកិច្ច​របស់​កងទ័ព​ គឺ​ជួយ​ត្រួតពិនិត្យ​សភាពការណ៍​សង្គម និង​ការពារ​សុវត្ថិភាព របស់​ប្រជាជន​។​
​ការទទូច​របស់ លោកស្រី យី​ង​ឡាក់ កើតឡើង​ចំពេល​ក្រុម​ប្រឆាំង​ និង​សមាជិក​ព្រឹទ្ធសភា ចំនួន​៤០រូប បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​រដ្ឋធម្មនុញ្ញ ឲ្យ​លើក​ពេល​បោះឆ្នោត និង ទុក​ច្បាប់​គ្រា​មាន​អាសន្ន​នៅ​ក្រុង​បាងកក​ជា​មោឃៈ​។​
​រាជាណាចក្រ​ថៃ នឹង​បោះឆ្នោត​សភា​មុន​អាណត្តិ នៅ​ថ្ងៃ​ទី២ ខែកុម្ភៈ ប៉ុន្តែ​គណបក្សប្រឆាំង​​ធំជាងគេ​របស់​លោក​ អាប់​ភី​ស៊ីត បាន​ធ្វើពហិកា​បោះឆ្នោត​៕ ប្រែសម្រួលដោយ៖​ នួន បូរិន​ | ថ្ងៃសុក្រ ទី24 ខែមករា ឆ្នាំ2014

No comments: