A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday, 4 January 2014

អ្នក​វិភាគ​មួយ​ចំនួន​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​កោះ​ហៅ​បក្ស​ធំ​២​ជួប​ចរចា

អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​មួយ​ចំនួន​នៅ​កម្ពុជា បាន​ផ្ញើ​លិខិត​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​សុំ​ព្រះរាជ​អន្តរាគមន៍​ពី​ព្រះអង្គ​ឲ្យ​ជួយ​កោះ​ហៅ​តំណាង​គណបក្ស​ ជាប់​ឆ្នោត​ទាំង​ពីរ​ជួប​ចរចា​គ្នា ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។
ដោយ វិទ្យុ​អាស៊ីសេរី
2014-01-03

ស្ដេច សីហមុនី ៦១០
ព្រះមហាក្សត្រ​សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ក្នុង​ឱកាស​យាង​ចូល​រួម​ជា​រាជាធិបតី​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​សភា​ នីតិកាល​ទី​៥ ដំបូង កាល​​ពី​ថ្ងៃ​ទី​២៣ កញ្ញា ឆ្នាំ​២០១៣។
 
RFA/Keo Nimol
លិខិត​ចុះ​ថ្ងៃ​ទី​៣ មករា របស់ លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត កែម ឡី អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម ផ្ញើ​ថ្វាយ​ព្រះមហាក្សត្រ នរោត្តម សីហមុនី ភ្លាមៗ​នៅ​ថ្ងៃ​ដដែល​នេះ បាន​គោរព​យាង​ព្រះមហាក្សត្រ​ព្រះ​មេត្តា​អញ្ជើញ​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​ គណបក្ស​ប្រជាជន​កម្ពុជា និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ចរចា​គ្នា​ដ៏​ឆាប់​ខាង​មុខ ក្រោម​ព្រះរាជ​ធិបតី​ព្រះមហាក្សត្រ។
លោក​បណ្ឌិត​ទាំង​បី​បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​នោះ​ថា អំពើ​ហិង្សា​រវាង​កម្មករ និង​សមត្ថកិច្ច ដែល​ធ្វើ​ឲ្យ​ជន​ស៊ីវិល កម្មករ​ស្លាប់ និង​របួស​ជាច្រើន​នាក់​នេះ កើត​មាន​ភ្លាមៗ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មិន​អាច​ដោះស្រាយ​បញ្ហា​នយោបាយ​បាន​តាម​រយៈ​ការ​ចរចា។ នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​រន្ធត់​នេះ ប្រទេស​ជាតិ​ពិត​ត្រូវ​ការ​ព្រះរាជ​តួនាទី​របស់​ព្រះមហាក្សត្រ ដែល​មិន​អាច​ខ្វះ​បាន ដែល​មាន​កំណត់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ដើម្បី​គង់​ជា​អាជ្ញា​កណ្ដាល និង​គង់​ជា​និមិត្ត​រូប​ឯកភាព​ជាតិ ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​ដ៏​ជ្រាលជ្រៅ​នេះ៕

1 comment:

Anonymous said...

Ah Ah sihakmoni what are you doing ,did you hun sen use force and shooting the people and kill a lot,are you stay in a the palace drink wisky and laughing when you see your partners destroy you own people ?you have to react now neuter king ,don't stay like a dog in the dog house,if you don't go away from the place ,the cost living for it been paid the people,but you eat good dress good and sleep good you become against your people.