ដោយ៖ អ៊ឹង ប៊ុនថន | ថ្ងៃសុក្រ ទី6 ខែធ្នូ ឆ្នាំ2013 | 18 នាទី មុន
ប្រជាពលរដ្ឋនាំគ្នាបិទ កំណាត់ផ្លូវជាតិលេខ៤
នៅរសៀលថ្ងៃសុក្រនេះ ដោយសារខឹងសម្បារនឹងអាជ្ញាធរ
រារាំងក្បួនធម្មយាត្រា / សិទ្ធិយាត្រា ចូលស្នាក់នៅក្នុងវត្តមួយ
ក្នុងខេត្តកំពង់ស្ពឺ។
កញ្ញា សុង ស្រីលាភ ជាអ្នកដឹកនាំក្បួននេះ
បានឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា ការបិទផ្លូវនេះ
នៅត្រង់ចំណុចជិតវត្ត សាលូន ពោធិវង្ស ក្នុងស្រុកសំរោងទង
ខេត្តកំពង់ស្ពឺ ដោយសារតែមេគន់ខេត្ត បានគំរាមព្រះចៅអធិការវត្ត សាលូន
ពោធិវង្ស មិនឲ្យក្រុមមិត្ត១០ធ្នូ ចូលសម្រាកក្នុងវត្ត។
ក្រុមមិត្ត១០ធ្នូ បានដើរក្បួនចាប់តាំងពីដើមខែនេះ
ដោយចេញដំណើរពីខេត្តចំនួន៥ គឺខេត្តកំពង់ស្ពឺ កំពត កំពង់ធំ ស្វាយរៀង
ពោធិ៍សាត់ ដើម្បីមកជុំគ្នាធំ នៅរាជធានីភ្នំពេញ
អបអរទិវាសិទ្ធិមនុស្សអន្តរជាតិលើក៦៥៕
សូមសរសេរមកកាន់លោក អ៊ឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com
No comments:
Post a Comment