A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 26 December 2013

Gen. Mok Chito becomes acting Phnom Penh police chief after Gen. Chuon Sovan asked permission to attend his child's wedding in Australia for 12 days លោក ម៉ក់ ជី​តូ ធ្វើ​ជា​ស្នងការ​ស្តីទី​ជំនួស​លោក ជួន សុវណ្ណ មួយរយៈ​​ (ដោយសារលោក ជួន សុវណ្ណទៅ​រៀបចំ​ពិធី​មង្គលការ​កូន នៅ​ប្រទេស​អូស្ត្រាលី)

ដោយ៖​ ថុល ស្រីលក្ខណ៍​ | ថ្ងៃពុធ ទី25 ខែធ្នូ ឆ្នាំ2013, VOD

លោក ម៉ក់ ជី​តូ ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរបាល​យុត្តិធម៌​នៃ​ក្រសួង​មហាផ្ទៃ (រូបភាពដោយ​ police.gov.kh)
​ប្រធាន​នាយកដ្ឋាន​កណ្តាល នគរបាល​យុត្តិធម៌ នៃ​ក្រសួង​មហាផ្ទៃ លោក ម៉ក់ ជី​តូ ត្រូវបាន​ឡើង​ជា​ស្នងការ​ស្តីទី​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ជំនួស​ លោក ជួន សុវណ្ណ មួយរយៈ ដោយសារ​ស្នងការ​រូបនេះ សុំ​ច្បាប់​ទៅ​រៀបចំ​ពិធី​មង្គលការ​កូន នៅ​ក្រៅប្រទេស​។​
​ការផ្លាស់ប្តូរ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​មួយ​រយៈ​នេះ ធ្វើឡើង​ស្របពេល ដែល​មាន​មហា​បាតុកម្ម​ជា​ទ្រង់ទ្រាយ​ធំ របស់​កម្មករ និង​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទាមទារ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ចុះចេញ​ពី​តំណែង​។
​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក គៀត ច័ន្ទ​ថា​រិទ្ធិ បានឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ថា លោក ជួន សុវណ្ណ ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​សុំ​ច្បាប់​​ទៅ​រៀបចំ​ពិធី​មង្គលការ​កូន​មួយរយៈ តែ​លោក​មិនដឹង​ប៉ុន្មាន​ថ្ងៃ​នោះ​ទេ​។ លោក​បញ្ជាក់ថា ការដាក់​អ្នកថ្មី​ជំនួស ​លោក ជួន សុវណ្ណ បណ្តោះអាសន្ន​នេះ ដោយសារ​លោក​រវល់ មិនមែន​ដោយសារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​មហា​បាតុកម្ម​នោះទេ​។ 
​បើ​តាម​ព័ត៌មាន​ក្នុងស្រុក​ចុះផ្សាយ​ថា លោក ជួន សុវណ្ណ សុំ​ច្បាប់​រយៈពេល​១២​ថ្ងៃ​។​ស្នងការ​នគរបាល​រូបនេះ ធ្លាប់​រង​ការរិះគន់​ពី​សំណាក់​ប្រជាពលរដ្ឋ អំពី​ការប្រើ​វិធានការ​បាញ់​បង្ក្រាប​ទៅលើ​ក្រុម​បាតុករ​កន្លងមក​៕
សូមសរសេរមកកាន់ អ្នកនាង ថុល ស្រី​លក្ខណ៍​ តាមរយៈ sreyleak@vodhotnews.com

No comments: