គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (Comfrel) នៅក្នុងសិក្ខាសាលានារាជធានីភ្នំពេញ ថ្ងៃទី២៦ ធ្នូ បានអំពាវនាវដល់រដ្ឋាភិបាលឯកបក្សដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យរៀបចំការបោះឆ្នោតឡើងវិញ។
ដោយ ទីន ហ្សាការីយ៉ា
2013-12-26
នាយកប្រតិបត្តិខុមហ្វ្រែល លោក គល់ បញ្ញា ថ្លែងនៅក្នុងសិក្ខាសាលាថា ការរៀបចំបោះឆ្នោតឡើងវិញនេះ អាចបញ្ចប់ការជាប់គាំងនយោបាយសព្វថ្ងៃផង និងបញ្ចៀសហិង្សានយោបាយ រួមទាំងបញ្ជាក់ពីតម្លាភាពនៃការបោះឆ្នោតដោយត្រឹមត្រូវ និងយុត្តិធម៌ឡើងវិញ។ ក៏ប៉ុន្តែលោកថា ដើម្បីបោះឆ្នោតដោយសេរីនិងត្រឹមត្រូវបានលើកនេះ លុះត្រាតែមានការកែទម្រង់ប្រព័ន្ធគ្រប់គ្រងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តាំងពីថ្នាក់កំពូលដល់មូលដ្ឋានទើបធានាបាន។
សូមរង់ចាំអាននិងស្ដាប់ព័ត៌មាននេះពិស្ដារ...
No comments:
Post a Comment