លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានឲ្យដឹងនៅព្រឹកថ្ងៃពុធនេះថា លោក នឹងទាក់ទង ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ រៀបចំការចរចាជាថ្មី នៅពេលឆាប់ៗនេះ ដើម្បីរកច្រកចេញពីភាពតានតឹងនយោបាយ ចាប់តាំងពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥។
លោកមានប្រសាន៏ថា គណបក្សប្រជាជនកម្ពុជា នៅតែរក្សាជំហរស្នើឲ្យមានកិច្ចចរចារវាងគណបក្សនយោបាយទាំងពីរ ដើម្បីកុំឲ្យមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ធ្វើឲ្យប្រទេសកម្ពុជាជួបកលិយុគ។លោកបន្តថា ការទាមទារបោះឆ្នោតឡើងវិញ លុះណាគណបក្សទាំងពីរចរចាគ្នាលម្អិត ដើម្បីសិក្សាពីមូលហេតុ និងភាពមិនប្រក្រតី មិនអាចស្តាប់យោបល់តែម្ខាងនោះទេ។
លោក ស ខេង ចាត់ទុកថា ការរកឃើញរបស់អង្គការសង្គមស៊ីវិលពីភាពមិនប្រក្រតីនៃការបោះឆ្នោត គឺមិនឆ្លុះបញ្ចាំងពីទិដ្ឋភាពបញ្ហាទាំងមូលនោះទេ ព្រោះសង្គមស៊ីវិលមួយចំនួន មិនមានឯករាជ្យភាពត្រឹមត្រូវនោះទេ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ អះអាងថា គណបក្សសង្គ្រោះជាតិ ស្វាគមន៍ចំពោះកិច្ចចរចាដែលមានប្រសិទ្ធភាពត្រឹមត្រូវ មិនដូចកិច្ចចរចា មុនៗទេ។ លោកថា គណបក្សលោកនៅតែទាមទារការបោះឆ្នោតឡើងវិញ ដើម្បីបង្ហាញការពិត និងឆ្លើយតបទៅនឹងការទាមទាររបស់ពលរដ្ឋខ្មែរ ជាង ៨០% មិនពេញចិត្តនឹងលទ្ធផលបោះឆ្នោត តាមការប៉ាន់ស្មានរបស់គណបក្សនេះ៕
2 comments:
Be Honest to the Chief ! If Mr Sar Kheng
dares to make any decision , Hun Sen will kick him out from CPP . Therefore;
Mr Sar should make himself to be independent mechanism first - A coup d'état to throw Hun Sen from power before a snap election .
I don't think that ah Chker Sar Kheng wants to distant himself, or to free himself from ah Kwak. Al ah Sar Hkeng words that he is barking out with his smelly mouth are all laws, which he has known by heart since he was a young Khmer Vietminh in the camp at the Northern part of Vietnam. All laws came out from his stupid mouth, are the laws of the jungle.
He is not better than Hun Sen. Birds with feather, flock together.
Post a Comment