លោក ប្រែដ អាដាម (Brad Adams) នាយកប្រតិបត្តិតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វច្ឆ៍ (Human Rights Watch)។
Photo courtesy of Human Rights Watch
សេចក្តីបង្ហាញនេះ នឹងផ្តោតជាសំខាន់ទៅ លើការរំលោភសិទ្ធិមនុស្ស និងបញ្ហានិទ្ទណ្ឌភាពដែលជាកត្តាចំបង បណ្តាលឲ្យជនដៃដល់ រួចពីការនាំខ្លួនយកមកទទួលទោសតាមផ្លូវច្បាប់។
មន្រ្តីអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ប្រចាំទីក្រុងបាងកក ប្រទេសថៃ លោក ហ្វីល រ៉ូប៊ីតសឹន (Phil Robertson) មាន ប្រសាសន៍ថា៖ លោក ប៊្រែដ អាដាម (Brad Adams) នឹងបង្ហាញអំពីបញ្ហារំលោភសិទិ្ធពលរដ្ឋធ្ងន់ធ្ងរនៅកម្ពុជា ដែលគ្មានការទទួលខុសត្រូវ៖ « ចំពោះករណីប្រទេសកម្ពុជា យើងនឹងជជែកច្រើនអំពីការរំលោភសិទ្ធិ មនុស្សធ្ងន់ធ្ងរ ដែលកើតឡើងដ៏រ៉ាំរ៉ៃក្នុងប្រទេសនេះ ហើយរដ្ឋាភិបាល មិនបានចាត់វិធានការនាំខ្លួនជនប្រព្រឹត្តបទល្មើសឲ្យមកទទួលខុសត្រូវ ចំពោះមុខច្បាប់នោះឡើយ។ ការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ដែល ទើបកើតឡើងកាលពីថ្មីៗនេះ មានរូបភាពដូចគ្នាទៅនឹងការរំលោភ សិទ្ធិមនុស្ស កាលពីពេលកន្លងទៅ ហើយយើងមិនបានឃើញអ្វីបែ្លក ឬ ប្រសើរជាងនេះឡើយ។ »
លោក ហ្វីល រ៉ូប៊ីតសឹន (Phil Robertson) បញ្ជាក់ថា លោក ប៊្រែដអាដាម (Brad Adams) មិនមានគំរោងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសកម្ពុជា ដើម្បីធ្វើសន្និសីទ នៅទីនោះឡើយ។ លោកនឹងធ្វើការបង្ហាញអំពីបញ្ហាសិទ្ធិមនុស្សនេះ នៅក្លឹបអ្នកកាសែតបរទេស នៅទីក្រុងបាងកក នាព្រឹកថ្ងៃអង្គារនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕
No comments:
Post a Comment