A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 17 October 2013

The U.S urges both Cambodian political parties to restart negotiation អាមេរិក​ជំរុញ​ឲ្យ​គណបក្ស​ទាំងពីរ​របស់​កម្ពុជា ដែល​ជាប់ឆ្នោត​បន្ត​ការចរចា​​ឡើងវិញ​​

ដោយ៖​ នួន បូរិន​ | ថ្ងៃព្រហស្បតិ៍ ទី17 ខែតុលា ឆ្នាំ2013, VOD

លោក សម រង្ស៊ី ប្រធាន និងមន្ដ្រីគណបក្ស​សង្រ្គោះជាតិ​ និង​ លោក អេដវ័ដ រ. រ័ស្ស សមាជិកសភាសហរដ្ឋអាមេរិក​ និងជា ប្រធានគណៈកម្មការ ទទួលបន្ទុកកិច្ចការបរទេស (រូបភាពពី ហ្វេសប៊ុក Sam Rainsy)
​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ជំរុញគណបក្ស​ទាំងពីរ​នៃ​ប្រទេស​កម្ពុជា គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​ការចរចា​​ជាមួយ​គ្នា​ឡើង​​វិញ ដើម្បី​​បញ្ចប់​​ការ​ជាប់​គាំង​​នយោបាយ ក្រោយ​ការបោះឆ្នោត​សភា កាលពី​ថ្ងៃ​ទី​២៨ ​ខែកក្កដា។​
​ស្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេរិក លោកស្រី Jen Psaki​ មាន​ប្រសា​ស​ន៍ថា ជំនួប​រវាង លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​អនុ​រដ្ឋ​មន្ត្រី​ក្រសួងការបរទេស​អាមេរិក លោក William Burns បាន​ជួប ហើយ​នៅ​ក្រសួង​ការបរទេស ក្រុង​ វ៉ា​ស៊ិន​តោន កាលពី​យប់ ថ្ងៃ​ពុធ ហើយ​ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​ជុំវិញ បរិបទ​នយោបាយ​នៅ​កម្ពុជា​។
​លោកស្រី​បញ្ជាក់​ថា តាម​អ្នកសង្កេតការ​ឯករាជ្យ គឺ​ការបោះឆ្នោត​សភា​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា មិន​មាន​​ភាព​សេរី និង​ត្រឹមត្រូវ ហើយ​​​មាន​ភាព​មិន​ប្រក្រតី​​​ជាច្រើន បាន​កើតឡើង​។ លោក​ស្រី បន្តថា ក្នុង​ហេតុផល​នេះ អាមេរិក​មាន​ជំនឿ​រឹងមាំ​ថា គណបក្ស​ទាំងពីរ​នៃ​ប្រទេស​កម្ពុជា ដែល​ជាប់ឆ្នោត​នឹង​​បន្ត​ការចរចា​​ជាមួយ​គ្នា​​ឡើង​វិញ ដើម្បី​បញ្ចប់​ការជាប់គាំង​​នយោបាយ ក្រោយ​ការបោះឆ្នោត​សភា កាលពី​ថ្ងៃ​ទី​២៨ ​កក្កដា​ ហើយ​សង្ឃឹមថា នឹង​មាន​ការ​កែទម្រង់​អ្វី​ដែល​មិនទាន់​មាន​ការ​ចុះសម្រុង​គ្នា​។ លោក​បញ្ជាក់ថា នេះ​ជា​ការទ​ទូច​របស់​អាមេរិក​។
​បើទោះជា​យ៉ាងណា ស្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេរិក លោកស្រី Jen Psaki​ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំ​ងា ​AFP ថា អាមេរិក​គាំទ្រ​​យ៉ាងខ្លាំង​ដំណើរការ​ប្រជាធិបតេយ្យ ហើយ​អាមេរិក​មិន​គាំទ្រ​គណបក្សនយោបាយ​ណាមួយ​ពិសេស​ឡើយ​។
​សូមជម្រាបថា លោក​ សម ​រង្ស៊ី ក្រៅ​ពី​ជួប​ជាមួយ​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក មាន​ព័ត៌មាន​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ក៏បាន​ជួប​ព្រឹទ្ធ​​សមាជិក និង​សមាជិក​សភា​អាមេរិក នៅ​វិមាន ​Capitol​ ជា​ច្រើន​នាក់​ផង​ដែរ​៕
សូមសរសេរមកកាន់ លោក នួន បូរិន តាមរយៈ narinnu@vodhotnews.com

No comments: