A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday, 9 October 2013

The king cuts the number of Hun Sen's advisors from more than 100 to just 55 ព្រះមហាក្សត្រ បញ្ចប់​មុខតំណែង​ទីប្រឹក្សា និង​ជំនួយការ ដែល​ទទួលស្គាល់​មុន​ថ្ងៃទី​២៤​ខែ​កញ្ញា ឆ្នាំ​២០១៣​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃអង្គារ៍ ទី8 ខែតុលា ឆ្នាំ2013, VOD

ព្រះមហាក្សត្រ​ព្រះបាទ​នរោត្តម​សីហមុនី ត្រាស់​បង្គាប់​បញ្ចប់​មុខតំណែង​ទីប្រឹក្សា​ទាំងអស់​របស់​រាជរដ្ឋាភិបាល ក្នុង​កម្រិត​ទីប្រឹក្សានាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ក្រសួង និង​ស្ថាប័ន ដែល​ត្រូវបាន​ទទួលស្គាល់​មុន​ថ្ងៃ​ទី​២៤​ខែ​កញ្ញា ឆ្នាំ​២០១៣​។
​ការ​ត្រាស់បង្គាប់​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​ព្រះរាជក្រឹត្យ ដែល​បាន​ចុះ​ព្រះ​ហត្ថលេខា កាលពី​ថ្ងៃ​ទី​០១​ខែតុលា​។​ព្រះរាជក្រឹត្យ​បង្ហាញថា ព្រះមហាក្សត្រ បាន​បញ្ចប់​តំណែង​ទីប្រឹក្សា​-​ជំនួយការ​របស់​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ទីប្រឹក្សា​-​ជំនួយការ​ថ្នាក់ដឹកនាំ​ក្រសួង​-​ស្ថាប័ន និង​ទីប្រឹក្សា​-​ជំនួយការ​អម​ក្រសួង​-​ស្ថាប័ន​ទាំងអស់ ដែល​បាន​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ មុន​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៣​។
​ការសម្រេច​របស់​ព្រះមហាក្សត្រ ធ្វើឡើង​តាម​ការ​ទ្រង់​យល់​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ លើកឡើងថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​អនុវត្ត​ឲ្យបាន​សម្រេច​នូវ​ព្រះរាជក្រឹត្យនេះ​។
​ព្រះរាជសារ​ត្រាស់បង្គាប់ ចុះ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា របស់​ព្រះមហាក្សត្រ បង្ហាញថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ទីប្រឹក្សា​​ផ្ទាល់​ចំនួន ២១​រូប និង​ជំនួយការ​លោក​នាយករដ្ឋមន្ត្រី សរុប​ទាំងអស់ មាន​ចំនួន ៣៤​រូប​។​មិនទាន់មាន​សេចក្តី​រាយ​ការណ៍​ថា​តើ​ជំនួយការ​-​ទីប្រឹក្សា​របស់​ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ក្រសួង និង​ស្ថាប័ន ដែល​ត្រូវបាន​តែងតាំង​ដោយ​​ព្រះ​មហា​ក្សត្រ កាលពី​អាណត្តិ​ទី​៤ មាន​ចំនួន ប៉ុន្មាន​នាក់​ទេ​។​
​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា ក្នុង​អាណត្តិ​ទី​៤ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ទីប្រឹក្សា​ផ្ទាល់ និង​ប្រយោល​ព្រម​ទាំង​ជំនួយការ ប្រមាណ​ជា​១០០​នាក់​
សរសេរ​មកកាន់ លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

1 comment:

Anonymous said...

The gay King must order Hun Sen to cut off his head. Hun Sen promised to cut off his head but hasnt kept his word. Can the gay King keep it?