ដោយ៖ ស៊ុន ណារិន | ថ្ងៃអង្គារ៍ ទី8 ខែតុលា ឆ្នាំ2013, VOD
ព្រះមហាក្សត្រព្រះបាទនរោត្តមសីហមុនី ត្រាស់បង្គាប់បញ្ចប់មុខតំណែងទីប្រឹក្សាទាំងអស់របស់រាជរដ្ឋាភិបាល ក្នុងកម្រិតទីប្រឹក្សានាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ក្រសួង និងស្ថាប័ន ដែលត្រូវបានទទួលស្គាល់មុនថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០១៣។
ការត្រាស់បង្គាប់នេះ ត្រូវបានធ្វើឡើងក្នុងព្រះរាជក្រឹត្យ ដែលបានចុះព្រះហត្ថលេខា កាលពីថ្ងៃទី០១ខែតុលា។ព្រះរាជក្រឹត្យបង្ហាញថា ព្រះមហាក្សត្រ បានបញ្ចប់តំណែងទីប្រឹក្សា-ជំនួយការរបស់ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទីប្រឹក្សា-ជំនួយការថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និងទីប្រឹក្សា-ជំនួយការអមក្រសួង-ស្ថាប័នទាំងអស់ ដែលបានតែងតាំងដោយព្រះរាជក្រឹត្យ មុនថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣។
ការសម្រេចរបស់ព្រះមហាក្សត្រ ធ្វើឡើងតាមការទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ លើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវអនុវត្តឲ្យបានសម្រេចនូវព្រះរាជក្រឹត្យនេះ។
ព្រះរាជសារត្រាស់បង្គាប់ ចុះថ្ងៃទី២៧ ខែកញ្ញា របស់ព្រះមហាក្សត្រ បង្ហាញថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានទីប្រឹក្សាផ្ទាល់ចំនួន ២១រូប និងជំនួយការលោកនាយករដ្ឋមន្ត្រី សរុបទាំងអស់ មានចំនួន ៣៤រូប។មិនទាន់មានសេចក្តីរាយការណ៍ថាតើជំនួយការ-ទីប្រឹក្សារបស់ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ក្រសួង និងស្ថាប័ន ដែលត្រូវបានតែងតាំងដោយព្រះមហាក្សត្រ កាលពីអាណត្តិទី៤ មានចំនួន ប៉ុន្មាននាក់ទេ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ មានប្រសាសន៍ថា ក្នុងអាណត្តិទី៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានទីប្រឹក្សាផ្ទាល់ និងប្រយោលព្រមទាំងជំនួយការ ប្រមាណជា១០០នាក់៕
សរសេរមកកាន់ លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
1 comment:
The gay King must order Hun Sen to cut off his head. Hun Sen promised to cut off his head but hasnt kept his word. Can the gay King keep it?
Post a Comment