A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday, 8 October 2013

​Sar Kheng orders police to expedite the arrest of Chhouk Bandith [Does Sar Kheng dare to challenge Hun Sen's authority because Chhouk Bandith is being protected by Deputy PM Men Sam An who is in turn protected by Hun Sen?] រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បញ្ជា​ឲ្យ​នគរបាល​ពន្លឿន​ការស្វែងរក​ចាប់ខ្លួន​លោក ឈូក បណ្ឌិត​​

Deputy PM Men Sam An (left) and Chhouk Bandith. Read in English here.

ដោយ៖​ ណាត សុភាព​ និង ដួង​ សុខា​ | ថ្ងៃអង្គារ៍ ទី8 ខែតុលា ឆ្នាំ2013 |VOD

​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់​VOD​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ចេញ​លិខិត​បញ្ជា​ឲ្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ពន្លឿន​ការស្វែងរក​ចាប់ខ្លួន អតីត​អភិបាលក្រុង​បាវិត លោក ឈូក បណ្ឌិត មក​ដាក់ពន្ធនាគារ។​
លោក ខៀវ សុភ័គ មិន​បាន​បញ្ជាក់ថា លិខិត​បញ្ជា​របស់​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ​ត្រូវបាន​ចេញ​នៅ​ពេល​ណា​ទេ​។ ប៉ុន្តែលោក​អះអាង​ថា សមត្ថកិច្ច​កំពុង​សែ្វង​រកលោក ឈូក បណ្ឌិត​៖
VOD មិនអាច​ទាក់ទង​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក គៀត ច័ន្ទ​ថា​រិទ្ធ បាន​នៅ​ទ្បើយ​ទេ​។
សាលាដំបូង​ខេត្តស្វាយរៀង កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៣ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក ឈូក បណ្ឌិត ដាក់ពន្ធនាគារ​១៨​ខែ ពី​បទ​បង្ក​របួសស្នាម​ដោយ ​អចេតនា​ទាក់ទិន​នឹង​ការបាញ់​កម្មការិនី​៣​នាក់​ឲ្យ​រងរបួស នៅ​ខេត្ត​ស្វាយរៀង កាលពី​ខែ​កុម្ភៈ ឆ្នាំ​២០១២​។ តុលាការ​ក៏​បាន​បង្គាប់​ឲ្យ​លោក សងជំងឺចិត្ត​ដល់​ជនរងគ្រោះ​ទាំង​៣នាក់ ​ចំនួន​៣៨​លាន​រៀល​។​
ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ (Clec) លោក មឿន តុលា មានប្រសាសន៍ថា លោក​គាំទ្រ​អន្តរាគមន៍​របស់​លោក​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ស ខេង​។ ប៉ុន្តែលោក​ថា ប្រសិនបើ​អាជ្ញាធរ​មាន​ឆន្ទៈ​ចាប់ខ្លួន​លោក ឈូក បណ្ឌិត មែន​នោះ មិនមាន​អ្វី​ពិបាក​នោះទេ​៖
​កន្លងមក មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​ក្នុងស្រុក​មួយ​ចំនួន ធ្លាប់​រិះគន់ថា ជនជាប់ចោទ​ទំនងជា​មាន​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល នៅ​ពីក្រោយ​ខ្នង ទើប​សមត្ថកិច្ច​មិន​ហ៊ាន​ចាប់​ខ្លួន​យកមក​ដាក់​ពន្ធនាគារ​៕
សូមសរសេរមកកាន់លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

No comments: