ដោយ៖ ស៊ុន ណារិន | ថ្ងៃពុធ ទី9 ខែតុលា ឆ្នាំ2013, VOD
នាយករដ្ឋមន្ត្រីស្តីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខ អះអាងខុសៗគ្នា ទៅលើការចរចារវាងថ្នាក់ដឹកនាំគណបក្ស ករណីសុំតំណែងរដ្ឋសភា ដើម្បីតុល្យភាពអំណាច។
នៅថ្ងៃពុធនេះ លោក ស ខេង បានប្រកាសប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីពិធីចែកប័ណ្ណសសើរដល់មន្ត្រីប៉ូលិសថា កាលពីរសៀលថ្ងៃទី៦តុលា មុនពេលទៅទីលានប្រជាធិបតេយ្យដើម្បីធ្វើសមាជមហាជន ប្រធានគណបក្សសង្គ្រោះជាតិ លោកសម រង្ស៊ី បានទូរស័ព្ទមករូបលោក។ លោក ស ខេង បញ្ជាក់ថា លោក សម រង្ស៊ី បានប្រាប់រូបលោកថា គណបក្សសង្គ្រោះជាតិ លែងចង់បានតំណែងជាប្រធានរដ្ឋសភាទៀតហើយ តែស្នើសុំតំណែងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាស្មើគ្នាគឺ ៦រូបម្ខាង។
សំណើររបស់លោក សម រង្ស៊ី ត្រូវបានលោក ស ខេង ច្រានចោល ដោយសារតែវានាំឲ្យជាប់គាំងការសម្រេចកិច្ចការរដ្ឋសភា។ លោក ស ខេង បញ្ជាក់ទៀតថា រដ្ឋសភា អាចប្រជុំទៅបាន ទាល់តែមានសំឡេងគាំទ្រ ៥០ %បូក ១ គឺ ៧ សំឡេង ទល់នឹង៥ សំឡេង។លោក ស ខេង មានប្រសាសន៍ថា គណបក្ស ប្រជាជនកម្ពុជា នៅតែរក្សាជំហរដដែលដោយផ្តល់ឲ្យគណបក្សសង្គ្រោះជាតិ តំណែងជាអនុប្រធានរដ្ឋ សភា១ ប្រធានគណៈកម្មការជំនាញរដ្ឋសភា ៤ និងអនុប្រធានគណៈកម្មការ៥ ក្នុងចំណោមគណៈកម្មការជំនាញរដ្ឋសភាទាំង ៩។
សមាសភាពប្រធាន អនុប្រធានរដ្ឋសភា ប្រធាន និងអនុប្រធានគណៈកម្មការជំនាញនៃរដ្ឋសភា មាន ចំនួន២១រូប។ បើតាមរូបមន្តគណបក្សប្រជាជនផ្តល់ឲ្យ គណបក្សសង្គ្រោះជាតិ នឹងមានសមាជិក១០រូប ក្នុងចំណោម២១រូប។
លោក កឹម សុខា លោកបញ្ជាក់ថា លោក មិនបានដឹងពីបញ្ហានេះទេ តែជំហរគណបក្សសង្គ្រោះជាតិ គឺ ទាមទារឲ្យមានតុល្យភាពអំណាចនៅរដ្ឋ ដោយសមាសភាពនៃគណៈកម្មាធិការអចិន្ត្រៃយ៍៦ស្មើ ហើយ តំណែងប្រធានរដ្ឋសភា គឺគ្រប់គ្រងដោយគណបក្សសង្គ្រោះជាតិ។
VOD មិនទាន់អាចទាក់ទង លោក សម រង្ស៊ី នៅថ្ងៃពុធនេះ ដើម្បីអត្ថាធិប្បាយលើបញ្ហានេះ បាននៅឡើយទេ។
អគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាសជាផ្លូវការ នៅថ្ងៃពុធនេះ ក្នុងការបើកសម័យប្រជុំសភាលើកទី១នីតិកាលទី៥ នៅថ្ងៃទី១០ខែតុលា ស្អែកនេះ បើទោះជាមានការបដិសេធចូលរួមពីគណបក្សសង្គ្រោះជាតិ។
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញផ្សាយនៅថ្ងៃទី០៩ ខែតុលា ឲ្យដឹងថា សម័យប្រជុំរដ្ឋសភាលើកទី១នេះ នឹងត្រូវប្រព្រឹត្តទៅនៅវេលាម៉ោង៨ព្រឹក ក្រោមមអធិបតីភាពរបស់ លោក ហេង សំរិន ប្រធានរដ្ឋសភា។
គណៈកម្មការ ទាំង៩នៃរដ្ឋសភានោះ រួមមាន គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក គណៈកម្មការមហាផ្ទៃ ការពារជាតិ អង្កេត បោសសំអាត និងមុខងារសាធារណៈ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន គណៈកម្មការនីតិកម្ម និងយុត្តិធម៌ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការឃោសនាវប្បធម៌ និងទេសចរណ៍ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី និងគណៈកម្មការសាធារណៈការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕
សូមសរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
2 comments:
Let use tricky mode,the mode that youn used on Hun sen ,let used Sar kheng against Hun kwack sen! After all Cpp thugs crumble we got upper hand destroy'em all....!
Yobal Khmer
Dear Khmerican,
You should resize the videos on this blog (the super large one like this), so the page would load much faster. You can scale down proportionally.
~Jendhamuni
Post a Comment