A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday, 10 October 2013

Sar Kheng and Kem Sokha made different claims after another round of negotiation for the reform of the National assembly លោក ស ខេង និង លោក កឹម សុខា អះអាង​ខុសគ្នា​លើ​ការសុំ​តំណែង​នៅ​រដ្ឋសភា​​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃពុធ ទី9 ខែតុលា ឆ្នាំ2013, VOD

​នាយករដ្ឋមន្ត្រី​ស្តីទី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខ អះអាង​ខុសៗ​គ្នា ទៅលើ​ការចរចា​រវាង​ថ្នាក់ដឹកនាំ​គណបក្ស ករណីសុំ​តំណែង​រដ្ឋសភា ដើម្បី​តុល្យភាព​អំណាច​។​
​នៅ​ថ្ងៃ​ពុធ​នេះ លោក ស ខេង បាន​ប្រកាសប្រាប់​អ្នកសារព័ត៌មាន​បន្ទាប់​ពី​ពិធី​ចែក​ប័ណ្ណ​ស​សើរ​ដល់​មន្ត្រី​ប៉ូលិស​ថា កាលពី​រសៀល​​ថ្ងៃ​ទី​៦​តុលា មុន​ពេល​ទៅ​ទីលាន​ប្រជាធិបតេយ្យ​ដើម្បី​ធ្វើ​សមាជ​មហាជន ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​សម រង្ស៊ី បាន​ទូរស័ព្ទ​មក​រូបលោក​។ លោក ស ខេង បញ្ជាក់ថា លោក សម រង្ស៊ី បាន​ប្រាប់​រូប​លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ លែង​ចង់​បាន​តំណែង​ជា​ប្រធាន​រដ្ឋសភា​ទៀត​ហើយ តែ​ស្នើសុំ​តំណែង​ជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា​ស្មើ​គ្នា​គឺ ៦​រូប​ម្ខាង​។​
​សំណើរ​របស់​លោក សម រង្ស៊ី ត្រូវបាន​លោក ស ខេង ច្រានចោល ដោយសារ​តែ​វា​នាំ​ឲ្យ​ជាប់​គាំង​ការសម្រេច​កិច្ចការ​រដ្ឋ​សភា​។ លោក ស ខេង បញ្ជាក់ទៀតថា រដ្ឋសភា អាច​ប្រជុំ​ទៅបាន ទាល់តែ​មាន​សំឡេង​គាំទ្រ ៥០ %​បូក ១ គឺ ៧ សំឡេង ទល់នឹង​៥ សំឡេង​។​លោក ស ខេង មានប្រសាសន៍ថា គណបក្ស ប្រជាជន​កម្ពុជា នៅ​តែ​រក្សា​ជំហរ​ដដែល​ដោយ​ផ្តល់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ តំណែង​ជា​អនុប្រធាន​រដ្ឋ សភា​១ ប្រធាន​គណៈកម្មការ​ជំនាញ​រដ្ឋសភា ៤ និង​អនុប្រធាន​គណៈកម្មការ​៥ ក្នុង​ចំណោម​គណៈកម្មកា​រ​ជំនាញ​រដ្ឋសភា​ទាំង ៩​។
​សមាសភាព​ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន និង​អនុប្រធាន​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា មាន ចំនួន​២១​រូប​។ បើ​តាម​រូបមន្ត​គណបក្ស​ប្រជាជន​ផ្តល់ឲ្យ គណបក្ស​សង្គ្រោះ​ជាតិ នឹង​មាន​សមាជិក​១០​រូប ក្នុងចំណោម​២១​រូប​។​
​លោក កឹម សុខា លោក​បញ្ជាក់ថា លោក មិន​បានដឹង​ពី​បញ្ហា​នេះ​ទេ តែ​ជំហរ​គណបក្ស​សង្គ្រោះ​ជាតិ គឺ ទាមទារ​ឲ្យមាន​តុល្យភាព​អំណាច​នៅរ​ដ្ឋ ដោយ​សមាសភាព​នៃ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​៦​ស្មើ ហើយ តំណែង​ប្រធានរដ្ឋសភា គឺ​គ្រប់គ្រង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​។
VOD មិនទាន់​អាច​ទាក់ទង លោក សម រង្ស៊ី នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ បាន​នៅឡើយ​ទេ​។​
អគ្គ​លេខាធិការដ្ឋានរ​ដ្ឋ​សភា ប្រកាស​ជា​ផ្លូវការ នៅ​ថ្ងៃ​ពុធ​នេះ ក្នុង​ការបើក​សម័យប្រជុំ​សភា​លើក​ទី​១​នីតិកាល​ទី​៥ នៅ​ថ្ងៃ​ទី​១០​ខែតុលា ស្អែក​នេះ បើទោះជា​មាន​ការបដិសេធ​ចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​។
សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការ​ដ្ឋា​ន​រដ្ឋសភា ចេញផ្សាយ​នៅ​ថ្ងៃទី​០៩ ខែតុលា ឲ្យដឹងថា សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១​នេះ នឹង​ត្រូវ​ប្រព្រឹត្តទៅ​នៅ​វេលា​ម៉ោង​៨​ព្រឹក ក្រោម​ម​អធិបតីភាព​របស់ លោក ហេង សំរិន ប្រធានរដ្ឋសភា​។​

​គណៈកម្មការ ទាំង​៩​នៃ​រដ្ឋសភា​នោះ រួមមាន គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យបណ្តឹង អង្កេត និង​ទំនាក់ទំនង​រដ្ឋសភា​-​ព្រឹទ្ធសភា គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម គណៈកម្មការ​ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និង​ធនធានទឹក គណៈកម្មការ​មហាផ្ទៃ ការពារជាតិ អង្កេត បោសសំអាត និង​មុខងារ​សាធារណៈ គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ ឃោសនា​ការ និង​ព័ត៌មាន គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​ឃោសនា​វប្បធម៌ និង​ទេសចរណ៍ គណៈកម្មការ​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កិច្ចការនារី និង​គណៈកម្មការ​សាធារណៈការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​៕
​សូម​សរសេរ​មកកាន់​លោក ស៊ុន ណារិន តាមរយៈ​sun_narin@vodhotnews.com

2 comments:

Anonymous said...

Let use tricky mode,the mode that youn used on Hun sen ,let used Sar kheng against Hun kwack sen! After all Cpp thugs crumble we got upper hand destroy'em all....!

Yobal Khmer

Jendhamuni said...


Dear Khmerican,

You should resize the videos on this blog (the super large one like this), so the page would load much faster. You can scale down proportionally.
~Jendhamuni